ចុះពីលើយន្តហោះភ្លាម មាន សូនីតា ស្រាប់តែហួសចិត្តនិយាយលែងចេញក្នុងថ្ងៃមង្គលការមិត្តភក្តិ ! 

គ្រាន់តែចុះលើយន្តហោះភ្លាមតារាសម្តែង មាន សូនីតា រៀបចំខ្លួនចូលរួមពិធីមង្គលការមិត្តភក្តិភ្លាម ប៉ុន្តែអ្វីដែលនាងហួសចិត្តនិងពិបាកឆ្លើយបំផុតនៅពេលដែលមិត្តភក្តិ សួរសំណួរបែបនេះមកកាន់ខ្លួន ។ 

រាល់ពេលចូលរួមពិធីមង្គលការរបស់មិត្តភក្តិម្តងៗ មាន សូនីតា តែងតែទទួលបាននូវសំណូរមួយដែលចាក់ដោតបំផុត និងធ្វើឱ្យនាងពិបាកឆ្លើយ ។ សំណួរមួយនោះគឺថា តើពេលណានាងរៀបការ ? ប្អូនៗរៀបការអស់ហើយ នៅឡើយតែនាងរើសដល់ណាទៀត អាយុច្រើនហើយ ។

គ្រាន់តែឃើញមិត្តភក្តិសួរនាំបែបនេះ មាន សូនីតា គាំងនិងហួសចិត្តនិយាយលែងចេញ បានត្រឹមតែនៅស្ងៀម មិនដឹងថាគួរតបតបែបណា ជាក់ស្តែងនៅក្នុងពិធីមង្គលការរបស់អ្នករកស៊ីអនឡាញ ពេជ្រ ពិសី កាលពីថ្មីៗនេះ មាន សូនីតា បាក់មុខមិនស្ទើរឡើយពេលដែលមិត្តភក្តិសួរនាំថា តើពេលណាដល់វេណខ្លួន ?

ថ្វីដ្បិតតែមិនសប្បាយនិងសំណួរនេះក្តី មាន សួនីតា នៅតែញញឹមនិងបង្ហាញភាពរីករាយដែលបានចូលរួមពិធីមង្គលការរបស់ ពេជ្រ ពិសី ។ មាន សូនីតា តែងតែរំពឹងថា ខ្លួននឹងក្លាយជាកូនក្រមុំឆាប់ៗ បន្ទាប់ពីចូលរួមពិធីរបស់មិត្តភក្តិរួច ។

នេះមិនមែនជាលើកទី១នោះទេ ដែល មាន សូនីតា​ និយាយបែបនេះ ប៉ុន្តែធាតុពិតនៅតែពុំទាន់ឃើញនាងដឹកដៃគូស្នេហ៍ចូលរោងការទៅតាមប្រពៃណី ខ្មែរ នៅឡើយទេ ។ ទស្សនិកជនជាច្រើនចង់ឃើញតារាស្រីរូបនេះចូលរោងការ ។ 

មាន សូនីតា នៅតែអះអាងថា ចង់រៀបការ តែគូមិនទាន់មកដល់ តើឱ្យនាងរៀបការជាមួយនរណា ? ទោះជាយ៉ាងនេះ មាន សូនីតា ក៏មិនចង់បណ្តោយពេលវេលានៅលីវយូរជាងនេះដែរ នាងថែមទាំងបង្ហើបប្រាប់ថា ឱកាសក្រោយ គឺជារូបនាងហើយ ។

មាន សូនីតា គឺជាតារាស្រីមួយរូបដែលតែងតែចំណាយពេលវេលាដើរកម្សាន្ត សាកថ្មីជីវិតនៅប្រទេសល្បីៗជុំវិញពិភពលោក ជារៀងរាល់ឆ្នាំនាងចំណាយថវិការរាប់ម៉ឺនដុល្លារក្នុងការដើរម្សាន្ត និងផ្តល់កាដូសម្រាប់ខ្លួនឯងក្រោយពីបំពេញការងារពេញមួយឆ្នាំ ៕

5
Promotion