មិនទទួលថវិការ តែតារាចម្រៀង ខេមរៈ សិរីមន្ត ត្រៀមអាហារ និងសម្ភារៈជូនដល់ជនភៀសសឹក !

តារាចម្រៀង ខេមរៈ សិរីមន្ត ប្រកាសត្រៀមអាហារ និងសម្ភារៈផ្សេងៗដើម្បីជូនជនភៀសសឹក ប៉ុន្តែមិនទទួលថវិការឡើយ ។ 

ខណៈពេលដែលសិល្បករ និង Influencer ល្បីៗប្រកាសរកជំនួយ និង ប្រើប្រាស់សម្លេងដើម្បីប្រឆាំងនិង សៀម បន្ទាប់ពីទាហាន សៀម បានបើកការវាយប្រហារមកលើ កម្ពុជា យ៉ាងកម្រោលកាលពីថ្ងៃទី ០៧ ខែ ធ្នូ និងបន្តការបាញ់ប្រហារមកលើកងកម្លាំង កម្ពុជា ជាបន្តបន្ទាប់ តារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានប្រើសម្លេង ព្រមទាំងត្រៀមអាហារ និងសម្ភារៈផ្សេងៗដើម្បីជូនដល់ជនភៀសសឹក ប៉ុន្តែលោកមិនទទួលថវិការឡើយ ។ 

តារាចម្រៀង ខេមរៈ សិរីមន្ត បានរៀបរាប់ថា « ដើម្បីសម្រួលដល់បងប្អូនភៀសសឹក ខ្ញុំបាទសូមអំពាវនាវបងប្អូនចូលរួមជាស្បៀងសម្ភារៈផ្សេងៗ សូមបញ្ជាក់ខ្ញុំបាទមិនទទួលថវិការទេ ខ្ញុំផ្ទាល់បានត្រៀម នូវអាហារនិងសម្ភារៈផ្សេងៗរួចហើយ បើបងប្អូនចង់រួមជាមួយខ្ញុំបាទេ ខ្ញុំនឹងរងចាំទទួលនូវរបស់ផ្ទាល់ » ។

ក្រៅពីតារាចម្រៀង ខេមរៈ សិរីមន្ត បានចេញមុខប្រកាសត្រៀមអាហារនិងសម្ភារៈផ្សេងៗដើម្បីជួយដល់ជនភៀសសឹក ក៏មាន សិល្បករ និង Influencer ល្បីៗជាច្រើនកំពុងធ្វើរឿងនេះ ៕