សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ផ្តោតជាសំខាន់លើ ទី១.ការបង្កើតសមិទ្ធផលថ្មីឱ្យបានច្រើន និងទី២. ខិតខំកែលម្អចំណុចអវិជ្ជមានជាប្រចាំ។ សម្តេចធិបតីបានថ្លែងក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីប្រកាន់គោលជំហរពីរ គឺនិរន្តន៍ភាព និងសុគតភាព […]
Author: Phea ra
កម្ពុជា និងឡាវ នឹងចុះ MOU ពួតដៃគ្នាសម្អាតសំណល់ប្លាស្ទិកនៅក្នុងទន្លេមេគង្គ
ឆាប់ៗខាងមុខនេះ កម្ពុជា និងឡាវនឹងមានចុះអនុស្សរណៈយោគយល់ MoU រួមគ្នាដើម្បីភាពស្អាត ជាពិសេសគឺការសម្អាតសំណល់ប្លាស្ទិកនៅក្នុងទន្លេមេគង្គ ដែលមានត្រីជាប្រភពប្រូតេអ៉ីន ដែលទ្រទ្រង់ជីវិតប្រជាជននៃប្រជាជាតិទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ឯកឧត្តម អ៊ាង សុផល្លែត នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ បានជជែកពិភាក្សាជាមួយលោក អាឡិន បូមិន(Alan Bowman) អគ្គនាយកអាស៊ីអាគ្នេយ៍នៃកិច្ចការសកលប្រទេសកាណាដា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យកម្ពុជាមានភាពម្ចាស់ការ និងអាចដកដង្ហើមដោយខ្លួនឯងលើគ្រប់វិស័យ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាមិនបោះបង់ទេកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ តែកម្ពុជាចង់ឲ្យមានភាពម្ចាស់ការ និងបង្កើនសមត្ថភាពទៅដកដង្ហើមដោយខ្លួនឯងលើគ្រប់វិស័យ។ ក្នុងនោះ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ កម្ពុជាចង់ក្លាយទៅជាប្រទេសមានសមត្ថភាពអាចធ្វើផ្លូវល្បឿនលឿន ធ្វើស្ពានដោយខ្លួនឯងទាំងលុយ និងអ្នកសាងសង់។ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន» និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ ខែកុម្ភៈ […]
បទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានការគាំទ្រយ៉ាងផុលផុស
ក្រសួង-ស្ថាប័ន អង្គការ សមាគម គណបក្សនយោបាយ យុវជន និងមហាជនគ្រប់ស្រទាប់ បានគាំទ្រវិធានការម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ បានណែនាំគ្រប់ក្រសួង ស្ថាប័ន […]
ក្រុមអ្នកនាំពាក្យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលានស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា ទេ
ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សេចក្តីបំភ្លឺព័ត៌មាន ស្តីពី ការផ្សព្វផ្សាយព័ត៌មានតាមណ្តាញផ្សព្វផ្សាយសង្គមនានា ដែលបានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានជាប់ពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី។ ក្នុងសេចក្តីបំភ្លឺបានឲ្យដឹងថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ។ តាមរយៈបណ្តាញសង្គម នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ “បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ រួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់ អនាគតសមាគមមួយនេះ។ កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផង និងតាមបុគ្គលផងខ្ញុំគិតថា បញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហាប្រឈមធំ។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាខ្ញុំនៅជានាយករដ្ឋមន្ត្រី ខ្ញុំមិនឯកភាពឲ្យមានការវិនិយោគដាំកញ្ឆាឡើយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហើបថាមានអ្នកមកសុំច្បាប់វិនិយោគដាំកញ្ឆា ខណៈប្រទេសជិតខាងមានការដាំដើម្បីបម្រើឲ្យវិស័យសុខាភិបាល។ សម្តេចធិបតីបញ្ជាក់ថា ប្រទេសគេធ្វើជារឿងរបស់គេ សម្រាប់សម្តេច ដរាបណាសម្តេចនៅជានាយករដ្ឋមន្ត្រី សម្តេចមិនឯកភាពឲ្យមានច្បាប់វិនិយោគនេះនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕ អត្ថបទ៖ អក្ខរា
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិល ដែលពាក់ព័ន្ធគ្រឿងញៀន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ ផ្តល់គោលការណ៍ឲ្យបណ្តេញមន្ត្រីរាជការស៊ីវិលចេញពីក្របខណ្ឌ បើជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ សម្តេចបញ្ជាក់ថា នេះជាការពន្លាតនៃការអនុវត្តទូទាំងមន្ត្រីរាជរដ្ឋាភិបាលតែម្តង ពោលគឺទាំងមន្ត្រីរាជការស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យតែរកឃើញថាមានការប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ។ សម្តេចបញ្ជាក់ថា គ្មានការអនុគ្រោះទៀតទេក្នុងជួររាជរដ្ឋាភិបាល ដែលពាក់ព័ន្ធគ្រឿងញៀន ហើយនេះជាវិធីសាស្ត្រមួយក្នុងការសម្អាតចកក្នុងបឹង។ ទន្ទឹមនេះ សម្តេចបានណែនាំឲ្យក្រសួងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈចែករំលែកទិន្នន័យគ្នាចំពោះមន្ត្រីដែលត្រូវបានបណ្តេញចេញ ដើម្បីកុំឲ្យទៅជ្រកនៅស្ថាប័នផ្សេងទៀត។ សម្តេចធិបតី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យស្ថានភាពប្រទេសកម្ពុជា ទៅជាកន្លែងមួយដែលស្អាតក្នុងសន្តិសុខសង្គម
“យើងមិនអាចឲ្យកម្ពុជា ១០ ២០ឆ្នាំទៀត ពោរពេញដោយគ្រឿងញៀនទេ.., យើងចង់ឲ្យស្ថានភាពប្រទេសកម្ពុជា ទៅជាកន្លែងមួយដែលស្អាតក្នុងសន្តិសុខសង្គម” នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕ អត្ថបទ៖ អក្ខរា
កម្ពុជា រៀបចំឯកសារចរចាបើកទីផ្សារនាំចេញផ្លែស្វាយស្រស់ទៅជប៉ុន
លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ក្នុងគោលបំណងពិភាក្សាការងារសហការពិសោធន៍គ្រប់គ្រងរុយចោះផ្លែ និងរៀបចំឯកសារចរចាបើកទីផ្សារដើម្បីនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។នេះបើតាមការឲ្យដឹងពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ កន្លងទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន ស្របពេលដំណើរការនៃការចរចាបើកទីផ្សារ សម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិកជាមួយភាគីពាក់ព័ន្ធ ត្រូវបានជម្រុញបានកាន់តែឆាប់រហ័ស។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ផ្លែស្វាយស្រស់កម្ពុជាបាននាំចេញទៅទីផ្សារប្រទេសវៀតណា ថៃចិន […]
