រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទូតទីម័រខាងកើត មានគោលជំហរដូចគ្នាលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរ កម្ពុជា-ទីម័រខាងកើតបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងគោលបំណងកសាងធនធាននគរបាលអោយកាន់តែមានសមត្ថភាពបន្ថែមទៀត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញបំណងបែបនេះក្នុងឱកាសទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អុីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងមហាផ្ទៃ។​ ក្នុងជំនួបនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និងបានបង្ហាញគោលជំហរដូចគ្នាក្នុងការទាមទារជាចាំបាច់នូវកិច្ចការសហប្រតិបត្តិការខ្ពស់ ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់។ ភាគីទាំងពីរ […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទទួលឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ជូននាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ ក្នុងឋានៈជា អភិសិរីបវរពុទ្ធសាសនូបការធរជោតិកា។ នាមាភិធេយ្យកិត្តិយសជាន់ខ្ពស់ បានបញ្ជាក់ថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាលោកជំទាវមួយរូប ដែលទ្រទ្រង់នូវគុណវឌ្ឍិដ៏ប្រសើរថ្លៃថ្លា ហើយបានបំពេញនូវហិតានុហិតប្រយោជន៍ដ៏ឧត្តមក្នុងព្រះពុទ្ធសាសនា និងសង្គមជាតិ ដើម្បីសុខសន្តិភាពដល់សត្វលោក។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ […]

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ៖ សកម្មភាពការទូតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែសកម្មខ្លាំងដដែលក្នុងរយៈពេល ៦ខែមកនេះ

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែប៉ុណ្ណោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជោគជ័យពេញលេញក្នុងការសម្របខ្លួនទៅក្នុងឆាកអន្តរជាតិ តាមរយៈការទូតមួយសកម្មឡើងជាលំដាប់ តាមរយៈនយោ​បាយមួយដែលពង្រីកមិត្តភាពថ្មី និងពង្រឹងមិត្តភាពចាស់ និងតាមរយៈការអនុវត្តការទូតសេដ្ឋកិច្ចមួយដើម្បីស្វែងរកប្រយោជន៍មកឱ្យប្រជាជាតិកម្ពុជា។ ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ មានប្រសាសន៍ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននឹងកំពុងបន្តអនុវត្តការទូតសេដ្ឋ​កិច្ច​មួយយ៉ាងសកម្មនៅឆ្នាំ២០២៤ នេះ។ […]

អត្ថន័យ “លៀងមេមត់” ជាជំនឿមិនសាបសូន្យរបស់អ្នកស្រុកអង្គរ

លៀងមេមត់ ជាជំនឿដែលខ្មែរគោរពតាំងពីយូរមកហើយ និងនៅតែបន្តប្រតិបត្តិរហូតដល់សព្វថ្ងៃ ជាពិសេស អ្នករស់នៅក្នុងតំបន់អង្គរ។ ការគោរពអមនុស្សមានដូចជា ព្រលឹងដូនតា អារក្ស អ្នកតាម្ចាស់ទឹក ម្ចាស់ដីជាដើម គឺជាការដឹងគុណ ដែលអមនុស្សអាចជួយឱ្យពួកគាត់បានសេចក្ដីសុខចម្រើន និងរួចផុតពីជំងឺនានា។ លោកតា ឌិន ហាន ដែលជាអ្នកស្នងរូប បានរៀបចំពិធីលៀងមេមត់នៅផ្ទះរបស់គាត់ស្ថិតនៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក មានប្រសាសន៍ថា ពិធីលៀងមេមត់ ធ្វើឡើងដើម្បីលាបំណន់ និងលាមាត់ដែលបានបន់ស្រន់ ក្រោយពីអ្នកជំងឺបានជាសះស្បើយ […]

កូរ៉េ ចុះ MOU ជួយអភិរក្ស និងជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត រយៈពេល ៣ឆ្នាំ

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តមបណ្ឌិត Choi Eung-Chon ប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ បានចុះអនុស្សារណៈនៃការយោគយល់គ្នា លើវិស័យបេតិកភណ្ឌវប្បធម៌ រវាងរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណៈរដ្ឋកូរ៉េ និងអាជ្ញាធរជាតិអប្សរា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ អនុស្សារណៈនេះផ្តោតសំខាន់ទៅលើកិច្ចការងារអភិរក្ស និងជួសជុល រួតបាកាណ នៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ។ ក្រៅពីការជួសជុលរួតបាកាណ […]

រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងទេសរដ្ឋមន្ត្រីពីររូបទៀត នៅថ្ងៃទី២១កុម្ភៈ

រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាល ៣រូប ៖ ១. ឯកឧត្តម ហ៊ុន ម៉ានី ជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ២. ឯកឧត្តម ស្រ៊ី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និង៣. ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្មានផែនការកំណត់ចំនួនប្រជាជនរស់នៅទីក្រុងភ្នំពេញនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា “រាជរដ្ឋាភិបាលមិនមានផែនការលើករាជធានីភ្នំពេញ ទៅទីតាំងផ្សេងនោះទេ គឺមានតែពង្រឹងនៅនឹងកន្លែង។ នៅតំបន់អាស៊ានមានការលើកទីក្រុង ឬរាជធានី ទៅកន្លែងផ្សេងៗ តែកម្ពុជាមិនមានទេ ហើយយើងក៏គ្មានផែនការកំណត់ចំនួនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង/រាជធានី មិនមានការកំណត់មិនឱ្យពលរដ្ឋមានកូន និងមិនមានផែនការហាមប្រជាពលរដ្ឋដែលមានលទ្ធភាពទិញយានយន្តជិះនោះដែរ”។ សម្តេចធិបតីបានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។ […]

កម្ពុជា សរសេរលិខិតឆ្លើយបំភ្លឺទៅ The Diplomat ដែលវិភាគថា អាមេរិកអាចនឹងដាក់ទណ្ឌកម្មមកលើកម្ពុជាដូចកូរ៉េខាងជើង

ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បំភ្លឺចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមចំណងជើងថា “កម្ពុជាទាត់ចោល ការវិភាគថាអាមេរិកនឹងដាក់ទណ្ឌកម្មកម្ពុជាដូចកូរ៉េខាងជើង”។ អ្នកនាំពាក្យក្រសួងថា ពុំបានចេញសេចក្ដីថ្លែងការណ៍ឡើយ តែបានសរសេរលិខិតឆ្លើយបំភ្លឺ The Diplomat។ ចំពោះការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មាន ថាសហរដ្ឋអាមេរិកនៅមិនទាន់បានសម្រេច ផ្តល់ប្រព័ន្ធអនុគ្រោះ GSP ដល់កម្ពុជាឡើងវិញទេ ខណៈដែលប្រព័ន្ធនេះបានផុតកំណត់ក្នុង ឆ្នាំ២០២០។ អ្នកនាំពាក្យបញ្ជាក់ថា ករណីនេះបានកើតមានចំពោះក្រុមប្រទេសកំពុងអភិវឌ្ឍន៍ដែល […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែករំលែកទុនគន្លឹះសម្រាប់យកទៅអនុវត្តក្នុងការកសាងជីវិតឱ្យកាន់តែប្រសើរឡើង

នាព្រឹកថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» ដោយបានចែករំលែកចំណេះដឹង បទពិសោធល្អៗ អំពីការសិក្សាតាំងពីថ្នាក់បឋមដល់ថ្នាក់បណ្ឌិត ជូនប្អូនៗយុវតី សិស្ស-និស្សិត សមាជិក សមាជិកា និងភ្ញៀវកិត្តិយសសរុបចំនួនប្រមាណ ៦៥០ នាក់ នៅសាលប្រជុំបាត់ដំបងសុីធីហល ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងឱកាសដ៏វិសេសវិសាលនោះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី៦៩ នៃការបង្កើតកាកបាទក្រហមកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរខួបលើកទី៦៩ នៃការបង្កើតកាកបាទក្រហមកម្ពុជា ( ១៨ កុម្ភៈ ១៩៥៥ – ១៨ កុម្ភៈ ២០២៤ )។ កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដែលនៅក្នុងរយៈពេលនោះ មានឈ្មោះថា «សមាគមជាតិកាកបាទក្រហមខ្មែរ»។ ការបង្កើតសមាគមជាតិកាកបាទក្រហមខ្មែរ គឺបានធ្វើឡើងក្រោយកម្ពុជាបានទទួលឯករាជ្យជាតិ និងជាការអនុវត្តតាមគោលគំនិតរបស់ […]

5
Promotion