អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានីភ្នំពេញ គឺមានភាពល្អប្រសើរ មិនដូចអ្វីដែលស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជាបានលើកឡើងនោះទេ។ ក្នុងសេចក្តីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញមានការចេញផ្សាយ លើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ពាក់ព័ន្ធការសម្តែងនូវភាពព្រួយបារម្ភអំពីបញ្ហាសន្តិសុខ នៅក្នុងរាជធានីភ្នំពេញ ពិសេសតាមដងមហាវិថីព្រះស៊ីសុវត្ថិ។ ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការអះអាងថា បច្ចុប្បន្ននេះស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ […]
Author: Phea ra
អាជ្ញាធរជាតិអប្សរា ដំឡើងបង្កាន់ដៃជណ្តើរឈើ ២ទីតាំងទៀត នៅប្រាសាទអង្គរវត្ត
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តសកម្មភាពការងាររបស់ខ្លួនយ៉ាងមមាញឹកក្នុងការដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួន២ទីតាំងបន្ថែមទៀតរបស់ប្រាសាទអង្គរវត្ត នៅត្រង់ចំណុចរួតទី២ ជណ្តើរទិសខាងត្បូង និងខាងជើងឡើង-ចុះរួតបាកាណ។ លោក ប៊ូ ផានេត ប្រធានក្រុមការងារជួសជុលជណ្តើរឈើនៅប្រាសាទអង្គរវត្ត បានឱ្យដឹងថា ការបន្តដំឡើងបង្កាន់ដៃទាំង ២ទីតាំងនេះ គឺក្នុងគោលបំណង ជួយសម្រួលដល់ការឡើង-ចុះ របស់ភ្ញៀវទេសចរទៅកាន់រួតបាកាណ។ ពិសេស ការពារកុំឱ្យរអិលនៅរដូវភ្លៀងធ្លាក់ ផ្តល់នូវសុខសុវត្ថិភាពភ្ញៀវទេសចរគ្រប់ៗរូប ការពារគ្រោះថ្នាក់ផ្សេងដូចជាពេលវិលមុខ អស់កម្លាំង ខ្យល់គរ ញ័របេះដូងជាដើម។ ព្រោះថានៅទីតាំងនេះមានសភាពចោទ […]
គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្រេចបាន ៨០ភាគរយ
គិតមកដល់ថ្ងៃនេះ វឌ្ឍនភាពនៃគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់សម្រេចបានប្រមាណ ៨០,៦ភាគរយ។ ដោយឡែកការងារស្តារប្រឡាយព្រែកហូរប្រវែង ៧២០០ម៉ែត្រ ដែលក្នុងនោះមានការងាររៀបថ្មប្រវែង ៣៥០០ម៉ែត្រ និងការងារចាក់បេតុងប្រវែង ៣៧០០ម៉ែត្រ ជាលទ្ធផលសម្រេចបានការងារចាក់បេតុងប្រឡាយបានប្រវែង ៥០០ម៉ែត្រ។ នេះបើតាមការឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយម។ ក្រសួងធនធានទឹក បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា ឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ដែលធ្វើការស្តារស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមចាប់ពីខាងកើតផ្លូវជាតិលេខ៣ […]
ខេត្តចំនួន៨ បានសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំរបស់កសិករជាង ៩០០ហិកតា
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានផ្តល់ទន្និន័យសកម្មភាពបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ សម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងខេត្តចំនួន ៨ ស្មើនឹងផ្ទៃដីសរុប ៩៣៨ហិកតា។ ទន្និន័យបានឲ្យដឹងថា ១.ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ 366 ហត (ដោយប្រើស្ថានីយបូមទឹក ៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង) […]
ស្នងការខេត្តកំពត ប្រាប់ឲ្យពលរដ្ឋថតរាយការណ៍ បើមានមន្ត្រីចរាចរណ៍ពួនបាញ់ល្បឿន នឹងត្រូវដកចោល
ស្នងការដ្ឋាននគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់ឲ្យពលរដ្ឋថតរាយការណ៍ផ្ញើមកស្នងការ បើឃើញមានមន្ត្រីចរាចរណ៍ពួនបាញ់ល្បឿននៅលើផ្លូវជាតិ។ លោកស្នងការបញ្ជាក់ថា ប៉ូលិសបាញ់ល្បឿនដែលមិនអនុវត្តតាមការណែនាំ ហើយលួចពួនបាញ់ល្បឿននោះនឹងត្រូវដកចោល។ សូមបញ្ជាក់ថា ស្នងការខេត្តកំពត នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានបង្ហាញពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលបាញ់ល្បឿននៅលើផ្លូវជាតិលេខបី ក្នុងភូមិសាស្ត្រខេត្តកំពត កំលាំងចរាចរណ៍នៃស្នងការនគរបាលខេត្តកំពត គឺអនុវត្តបែបនេះ បន្ទាប់ពីបងប្អូនបានឃើញស្លាកសញ្ញាកំណត់ល្បឿននេះចម្ងាយប្រហែល ៤០០ម៉ែត្រ និងដល់កន្លែងបាញ់ល្បឿន។ ស្នងការខេត្តនេះ បានលើកឡើងថា ការចូលរួមគោរពច្បាប់ចរាចរណ៍គឺដើម្បីខ្លួនយើង គ្រួសារយើងនិងសង្គមជាតិយើងដើម្បីអោយប្រទេសយើងកាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរឡើង និងដើម្បីកាត់បន្ថយនូវការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ៕ […]
គ.ជ.ប អាចពិចារណាបន្ថយចំនួនអ្នកបោះឆ្នោតក្នុងមួយការិយាល័យយ៉ាងច្រើន ៣០០នាក់ ដូចនៅឥណ្ឌូនេស៊ី
ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប ទៅចូលរួមសង្កេតការណ៍បោះឆ្នោតអន្តរជាតិនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៃប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីបានវិលត្រឡប់មកកាន់មាតុភូមិវិញឯកឧត្តម បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា ការបោះឆ្នោតនៅប្រទេសឥណ្ឌូនេស៊ី មិនដូចគ្នាការបោះឆ្នោតនៅប្រទេសកម្ពុជាទេ ប៉ុន្តែចំណុចដែលអាចយកមកប្រៀបធៀប និងពិចារណាបាននោះគឺ ចំនួនអ្នកបោះឆ្នោតនៅកម្ពុជា មានយ៉ាងច្រើន ៧៥០ (ប្រាំពីររយហាសិប) នាក់ […]
ឯកឧត្តម ស សុខា ចង្អុលប្រាប់ទៅអភិបាលរាជធានី-ខេត្ត ត្រូវបង្ក្រាបឲ្យអស់ទីតាំងបញ្ចាំ និងល្បែងផ្សងសំណាងខុសច្បាប់
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ប្រកបដោយភាពម៉ឺងម៉ាត់ថា ត្រូវបង្ក្រាបឱ្យអស់នូវទីតាំងបញ្ចាំខុសច្បាប់ និងទីតាំងល្បែងផ្សងសំណាងឬឡូតូខុសច្បាប់ ដែលមាននៅគ្រប់ភូមិ ឃុំ សង្កាត់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលបានរៀបចំនៅសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២៤នេះ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានទទួលស្គាល់ថា នៅក្នុងនីតិកាលទី៦កន្លងទៅ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ពិតជាមិនបានព្រងើយកន្តើយចំពោះបញ្ហាទាំងនេះមែន ប៉ុន្តែឯកឧត្តមសម្គាល់ឃើញថា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យពង្រីកបន្ថែមលើវិស័យចំនួន៣ ជាមួយហ្វីលីពីន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួបនេះ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបើកការដ្ឋានស្ថាបនាជាផ្លូវការ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា នៅថ្ងៃទី១៩កុម្ភៈ
គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ២ភាគរយហើយ ខណៈដែលពិធីបើកការដ្ឋានស្ថាបនាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ គម្រោងស្ថាបនាស្ពានចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទានពីប្រទេសចិន […]
ឯកឧត្តម កែវ រតនៈ ទាមទារឲ្យអាជ្ញាធរអគ្គិសនីដឹកនាំធ្វើវេទិកាសាធារណៈពីការបម្រើសេវាអគ្គិសនីគ្រប់ខេត្ត ក្រុង
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរំឭកពីមគ្គុទ្ទេសក៍សម្តេចតេជោ ហ៊ុន សែន ក្នុងការពន្លត់ភ្លើងសង្គ្រាម និងផ្តល់ការអភិវឌ្ឍអគិ្គសនី ហើយជម្រាបជូនពីផែនការ និងសមិទ្ធផលថ្មីៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្តេជ្ញាធានាការអភិវឌ្ឍវិស័យគន្លឹះនេះប្រកបដោយចីរភាព និងទទួលខុសត្រូវខ្ពស់សម្រាប់ជាប្រយោជន៍ជាតិខ្មែរ។ ឯកឧត្តម កែវ រតនៈ វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់សេវាករឯកជន អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរថ្នាក់ក្រោមជាតិចំពោះសមិទ្ធផលបច្ចុប្បន្ន និងអំពាវនាវឱ្យមានការកែទម្រង់បន្តផ្នែកសេវាកម្មជូនអ្នកប្រើប្រាស់ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថសមរម្យ។ ឯកឧត្តមរដ្ឋមន្ត្រី […]
