ព្រះមហាក្សត្រ និងសម្តេចម៉ែ តែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន យុទ្ធនារីនៅតាមព្រំដែន និងប្រជារាស្ត្រដែលកំពុងជួបទុក្ខលំបាក

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហា ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែមានព្រះរាជហឫទ័យ នឹករឭកដល់បងប្អូនប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅទូទាំងប្រទេស។ ជាពិសេស ព្រះអង្គ ទាំងទ្វេតែងតែមានព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន និងយុទ្ធនារី នៅតាមព្រំដែន និងប្រជារាស្ត្រ ដែលកំពុងជួបទុក្ខលំបាក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង។ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា យោងតាមសេចក្តីសូមយាងពី ឯកឧត្តមប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន […]

កម្ពុជា ប្រាប់ឱ្យភាគីថៃកុំបំផុសបញ្ហាចោទពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ ១៧ទីតាំង ប៉ុន្តែត្រូវលើកបញ្ហានេះមកដោះស្រាយលើតុ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញានេះ បានចេញសេចក្តីថ្លងការណ៍ ៥ចំណុច ដោយបានអំពាវនាវឱ្យភាគីថៃកុំបំផុសបញ្ហា ដែលហាក់មានចេតនាចោទប្រជាពលរដ្ឋខ្មែរកំពុងតែ «ឈ្លានពាន» ទឹកដីថៃ ១៧ទីតាំង ប៉ុន្តែត្រូវលើកបញ្ហានេះមកដោះស្រាយលើតុចចារ។ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងនូវការ ព្រួយបារម្ភជាខ្លាំងចំពោះសេចក្តីរាយការណ៍ថ្មីៗនេះ នៅលើគេហទំព័រផ្លូវការនានារបស់ប្រទេសថៃ ជាពិសេសគេហទំព័ររបស់ការិយាល័យអ្នកនាំពាក្យកងទ័ពជើងទឹក និងទីបញ្ជាការដ្ឋានការពារ ព្រំដែនច័ន្ទបុរី-ត្រា ព្រមទាំងកាសែត The […]

ថ្ងៃនេះខួបទី៥៦ នៃការយាងចូលព្រះទិវង្គតរបស់កំពូលអ្នកប្រាជ្ញខ្មែរ សម្ដេចព្រះមហាសង្ឃរាជ ជួន ណាត

​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៥ នេះ ជា​ពិធី​គម្រប់​ខួប​៥៦​ឆ្នាំ​នៃ​ការយាង​ចូល​ព្រះ​ទិវង្គត​របស់​សម្តេចព្រះ​មហាសុមេធាធិបតី ជួន ណាត ជោ​ត​ញ្ញា​ណោ សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១ គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​កំពូល​អ្នកប្រាជ្ញ​របស់​ក​ម្ពុ​ជា​។ សម្តេចព្រះសង្ឃរាជ បាន​សោយ​ទិវង្គត​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​១៩៦៩ វេលាម៉ោង២១កន្លះ ក្នុង​ព្រះ​ជន្មាយុ​៨៦​ព្រះវស្សា​ នាព្រះរាជដំណាក់ អារាមដ្ឋានឧណ្ណាលោម រាជធានីចតុម្មុខមង្គល។ កិច្ចពិធីគម្រប់ខួបនៃការយាងសោយព្រះទិវង្គតរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោ​ ជួន​ ណាត​ នាថ្ងៃព្រហស្បត្តិ ៣កេីត​ […]

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧទ្ទិសសូមឱ្យជាតិខ្មែរទាំងមូលបានជួបតែសេចក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ 

នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយបាន​អញ្ជើញចូលរួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌនៅវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ស្ថិតក្នុងវត្តមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) […]

នៅព្រឹកនេះ រថយន្តក្រុង ៤៩៧គ្រឿង ចាប់ផ្តើមវិលកង់ដឹកប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើត និងត្រឡប់មកវិញ ដោយមិនគិតថ្លៃ!

នៅព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥នេះ រថយន្ដក្រុងចំនួន៤៩៧គ្រឿង ចាប់ផ្តើមដឹកប្រជាពលរដ្ឋទៅស្រុកកំណើត និងត្រឡប់មកវិញដោយមិនគិតថ្លៃ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរួចមហើយអំពីទីតាំង និងម៉ោងជាក់លាក់នៃការចេញដំណើរ និងត្រឡប់មកវិញផងដែរ សម្រាប់ការធ្វើដំណើរដោយមិនគិតថ្លៃនេះ មាននៅគោលដៅចំនួន៧ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ សម្រាប់រថយន្តនីមួយៗ បាន រៀបចំ ទឹក ពិសា បរិសុទ្ធ […]

ប្រធានរដ្ឋសភាកម្ពុជា ប្រដៅថៃចំពោះមុខសហគមន៍អន្តរជាតិ សូមកុំប្រើ “ច្បាប់ព្រៃ និងអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី សម្តេចប្រធានរដ្ឋសភា បានអំពាវទាវឱ្យបញ្ឈប់ការប្រើប្រាស់ “ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក“ នៅក្រៅដែនដីរបស់ខ្លួន ដែលជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។ សម្តេចប្រធានរដ្ឋសភាជម្រាប មហាសន្និបាតអាយប៉ាថា កាលពីម្សិលមិញ គឺនៅថ្ងៃទី១៧ ខែកញ្ញានេះ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាង២០នាក់។ ថៃត្រូវតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងជនស៊ីវិល និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាជនកម្ពុជាជាបន្តទៅទៀត។ សម្តេចបានគូសបញ្ជាក់ថា ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ទាមទារឱ្យមានការខិតខំប្រឹងប្រែងពីភាគីទាំងពីរ […]

កម្ពុជា ត្រៀមប្រកាសភូមិមួយក្នុងខេត្តពោធិ៍សាត់ជាភូមិគ្មានមីន! 

អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបោសសម្អាតមីនក្នុងភូមិព្រៃអណ្តូង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសជាភូមិអស់មីន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈការអនុវត្តគម្រោងផ្តល់ផលរហ័សនៅកម្ពុជា “Quick Impact Projects”។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ រវាងឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម  […]

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជុំវិញការប្រើប្រាស់អំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែកញ្ញានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ កម្ពុជា រួមទាំងព្រះសង្ឃ […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ចិនបានគាំទ្រឥតឈប់ឈរក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា ដោយលំហូរវិនិយោគផ្ទាល់កើនដល់ជាង ៣ពាន់លានដុល្លារ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ ខែកញ្ញា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិន។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន, លោកជំទាវ ចម និម្មល […]

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិចិននិងបណ្តាប្រទេសជាមិត្តច្រើនទៀត ក្នុងពេលចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ចាប់ពីថ្ងៃទី១៧-១៩ ខែកញ្ញានេះ

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ ចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាស […]

5
Promotion