ឯកឧត្តម សេង ឌីណា៖ មិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ

ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា មិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ។ ការបញ្ជាក់បែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ចានវីរៈគុល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានស្នើការធ្វើប្រជាមតិក្នុងស្រុកថៃ ដើម្បីចង់លុបចោលអនុស្សរណៈ MOU ឆ្នាំ២០០០ ដែលថៃនិងកម្ពុជា បានចុះហត្ថលេខា។ តបទៅនឹងចំណុចនេះ ឯកឧត្តម […]

សម្តេច ឃួន សុដារី ប្រាប់ទូតបារាំងពីការដិសេធរបស់ភាគីថៃ មិនប្រើប្រាស់ផែនទីទទួលស្គាល់ដោយអន្តរជាតិ ធ្វើឡើងដោយបារាំង-សៀម និងរំលោភបទឈប់បាញ់ម្តងហើយម្តងទៀត

នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អូលីវីយ៉េ រីឆាដ (OLIVER RICHARD) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បារំាង បានតាមដានព័ត៌មានពីសភាពការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃជាប់ជាប្រចាំ។ បារំាងគំាទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការទ្វេភាគី យន្តការអាស៊ាន និងការគោរពច្បាប់អន្តរជាតិ។  សម្តេចរដ្ឋសភាធិបតី ឃួន សុដារី […]

ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ១.៨៥០គ្រួសារ នៅខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ឆ្លេីយតបតាមតម្រូវការចាំបាច់ និងដេីម្បីជួយសម្រាលការលំបាកដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សនាពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះចំនួន ១.៨៥០គ្រួសារ រស់នៅខេត្តចំនួនពីរនៃភាគឦសានប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីចំនួន ៩៥០គ្រួសារ និងខេត្តរតនគិរីចំនួន ៩០០គ្រួសារ។ អំណោយមនុស្សធម៌ខាងលេីនេះត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល […]

កម្លាំងអង្គភាពស៊ីម៉ាក់សហការជាមួយកងទ័ព ចុះហ៊ុំព័ទ្ធរណ្តៅគ្រាប់ និងបានកំណត់អត្តសញ្ញាណគ្រាប់ផ្លោងរបស់ទាហានសៀម

ករណីការបាញ់ផ្លោងរបស់ទាហានសៀមមកលេីបូរណភាពទឹកដីកម្ពុជានិងកងកម្លាំងកម្ពុជា​ ដោយចាប់ផ្តេីមបាញ់នៅម៉ោង១១:៥២ព្រឹកនៅថ្ងៃទី២៧​ ខែកញ្ញា​ ឆ្នាំ២០២៥​នេះ​ ដែលការបាញ់មកលេីកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡេីយ! ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡេីយ។ នេះជាការលើកឡើងរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។ ឯកឧត្តមបានបន្តថា ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នាករណីពួកទាហានសៀមបានបាញ់តែម្នាក់ឯង​មកលេីតំបន់ភូមិភ្លុកដំរី​ ឃុំថ្មដា​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ កាលពីម៉ោង៥:០១​ ទាបភ្លឺថ្ងៃទី២៦​ ខែកក្កដា​ ឆ្នាំ២០២៥កន្លងមក​ ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធតាមបណ្តោយព្រំដែន។ ការបាញ់ផ្លោងតែម្នាក់ឯង​ ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង​ អ្នកណាបាញ់អ្នកនោះបាញ់មុនហេីយ!! ។ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាស្នូលនៃបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅ ភារកិច្ច ខែតុលា របស់គណបក្សខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំ ស្នាក់ការគណបក្សខេត្ត។ មានវត្តមានក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សចុះជួយខេត្ត ឯកឧត្តម អនុប្រធានទី១ អនុប្រធាន សមាជិក […]

ចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ 

«ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ នឹងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍សម្រាប់កម្ពុជា ចូលរួមជាកម្លាំងជាមួយមិត្តភក្តិកម្ពុជា ដើម្បីសម្រេចបាននូវការស្ដារភាពរស់រវើកសារជាថ្មីនៃប្រជាជាតិចិននិងខ្មែរដ៏មហិមា»។ នេះជាការប្រកាសរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្តាញសង្គមផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា។ សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា-ចិន បានរៀបចំពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា សមាជិកព្រឹទ្ធសភា រដ្ឋសភា […]

ពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បើកជាផ្លូវការ!

កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ កម្មវិធីបើកពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ […]

ផែនទីឯកតោភាគីរបស់ថៃ បង្ហាញអំពីការកាន់កាប់របស់ថៃចូលក្នុងទឹកដីកម្ពុជានៅភូមិព្រៃចាន់!

យោងតាមផែនទីរូបភាពពីផ្កាយរណបដែលមានបន្ទាត់ព្រំដែនគូសជាឯកតោភាគី និងផ្សព្វផ្សាយដោយកងទ័ពថៃ បង្ហាញថាក្រៅពីតំបន់ជម្លោះនោះ ផ្នែកខ្លះនៃទឹកដីកម្ពុជាក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ គឺមួយផ្នែកកំពុងត្រូវបានពលរដ្ឋថៃកាន់កាប់ និងប្រើប្រាស់។ យ៉ាងណាក៏ដោយ អាជ្ញាធរកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាព្រំដែន ក្នុងខេត្តបន្ទាយមានជ័យដោយសន្តិវិធីជាមួយប្រទេសថៃ ដោយបានគូសបញ្ជាក់ជាថ្មីទៀតអំពីការប្រកាន់ខ្ជាប់នូវយន្តការដោះស្រាយបញ្ហាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC)។ ផ្ទុយទៅវិញ កងទ័ពថៃ និងរដ្ឋបាលខេត្តស្រះកែវបានប្រើប្រាស់ផែនទីឯកតោភាគី ជាមួយរូបភាពផ្កាយរណប ដើម្បីទាមទារទឹកដី ក្នុងតំបន់ជម្លោះ។ ទង្វើទាំងនេះរួមមានការដំឡើងរបងលួសបន្លា ដាក់កង់ឡាន និងការគំរាមបណ្តេញពលរដ្ឋកម្ពុជាចេញដោយបង្ខំ ពីភូមិព្រៃចាន់ និងភូមិជោគជ័យដែលទង្វើទាំងនេះជាការរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា។ ក្នុងខ្លឹមសារនៃសេចក្តីបំភ្លឺមួយរបស់ក្រសួងការពារជាតិកម្ពុជាលើករណីព្រៃចាន់ ឧត្តមសេនីយ៍ទោ ឆេង ឃុន នាយករង […]

អភិបាលខេត្តបន្ទាយមានជ័យ ស្នើភាគីថៃចូលរួមជាមួយកម្ពុជាគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការ JBC នៃប្រទេសទាំងពីរ

ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតីនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៥ ចំណុច ៨.១ បានប្រគល់ភារកិច្ច ឱ្យខេត្តបន្ទាយមានជ័យរបស់កម្ពុជា និងខេត្តស្រះកែវរបស់ថៃ សម្របសម្រួលជាមួយគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។ ការស្នើរបស់ឯកឧត្តម អ៊ុំ រាត្រី ធ្វើឡើងនៅ […]

ឆ្លើយតបសម្តេចតេជោ ប្រេស៊ីលនឹងពិចារណារៀបចំឱ្យមានគ្រូបង្វឹកផ្នែកកីឡាបាល់ទាត់ បាល់ទះ មកកាន់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងទាក់ទងទៅនឹងការពង្រីក […]

5
Promotion