លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានអះអាង ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា “សពប្អូនស្រីខួច ត្រូវបានរកឃើញហើយ” ។ ការរកឃើញនេះ នៅថ្ងៃទី២ សីហា ក្រោយពីលោកបានដឹកនាំកងកម្លាំង មានសមត្ថកិច្ចចុះស្វែងរកអស់ រយៈពេល ៣ថ្ងៃ។ ក្រោយបាត់ខ្លួនភ្លាមៗ របស់យុវតីខាងលើនេះ ក្នុងពេលពេលបោះតង់លើជ្រោះឱមាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូក ខេត្តកំពត កាលពីរាត្រីថ្ងៃ២៩ កក្កដា លោកឧត្តមសេនីយ៍ទោ […]
Author: Phea ra
ការសង្គ្រោះពង្រឹងខ្លោងទ្វារខាងជើងប្រាសាទមេបុណ្យខាងកើត សម្រេចបាន ៥០ភាគរយហើយ
ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងមមារញឹកជួសជុលខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើត ដែលកំពុងមានសភាពទ្រុឌទ្រោមខ្លាំង។ លោក សូរ ប៉ោត ជាបុរាណវិទូ និងជាស្ថាបត្យករ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ដោយសារកត្តាអាយុកាលធ្វើឱ្យរចនាសម្ពន្ធឥដ្ឋផ្នែកខ្លះនៃខ្លោងទ្វារខាងជើងនៅរួតទី២នៃប្រាសាទមេបុណ្យខាងកើតប្រឈមនឹងបញ្ហាជ្រុះធ្លាក់ និងដួលរលំ។ ដោយមើលឃើញនូវស្ថានភាពបែបនេះ អាជ្ញាធរជាតិអប្សរា បានទល់ទ្រជញ្ជាំងឥដ្ឋដែលនៅសេសសល់សងខាង ដើម្បីទប់លំនឹងនៃតួខ្លោងទ្វារទាំងមូល ដែលកំពុងតែមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនឹងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះស្នាមឥដ្ឋប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារទឹកកុំឱ្យជ្រាបចូលបន្តទៀត។ លោកលោក សូរ ប៉ោត ឱ្យដឹងទៀតថា […]
សម្តេចតេជោ ហ៊ុន សែន៖ នៅមិនយូរទេក្នុងខែសីហាឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីវ័យក្មេងនឹងបន្តដឹកនាំប្រទេសជាតិ ដេីម្បីបម្រេីបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត
“នៅមិនយូរទេក្នុងខែសីហាឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីវ័យក្មេង នឹងបន្តដឹកនាំប្រទេសជាតិ ដេីម្បីបម្រេីបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមបោះឆ្នោត និងចូលរួមថែរក្សាការពារសន្តិភាពដេីម្បីប្រទេសជាតិយេីងកាន់តែរីកចម្រេីនរុងរឿងលឿនទៅមុខ”។ នេះជារសារលើផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន នោរសៀលថ្ងៃទី២ ខែសីហានេះ៕
សម្ដេច ស ខេង ណែនាំឲ្យមានការផ្តល់ជំនាញ និងការងារដល់អ្នកផ្តាច់ពីគ្រឿងញៀន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំប្រព័ន្ធសង្វាក់ការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន តាំងពីដើមរហូតដល់ចប់។ មានន័យថា អ្នកញៀនគ្រឿងញៀនត្រូវទទួលការព្យាបាលឲ្យផ្តាច់ពីសារធាតុញៀនទាំងស្រុង និងត្រូវរៀបចំឲ្យពួកគេមានជំនាញ និងការងារពេលត្រឡប់ទៅសហគមន៍វិញ ចៀសវាសអ្នកទាំងនោះប្រព្រឹត្ត ឬជក់គ្រឿងញៀនសារជាថ្មី។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២ […]
ឯកឧត្តម ខៀវ កាញារីទ្ធ៖ តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ !
“តាមបទពិសោធន៍ខ្ញុំ បើរុករកសាកសពមនុស្សដែលត្រូវទឹកជ្រោះបុកយក មិនមែនរកតាមជ្រោះទេ តែរកតាមគុម្ពោតព្រៃសងខាងជ្រោះវិញ !” នេះជាការលើកឡើងផេកហ្វេសប៊ុកឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២ ខែសីហានេះ។ គិតត្រឹមយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នារីម្នាក់ដែលបាត់ខ្លួននៅទឹកធ្លាក់ឱម៉ាល់អំឡុងពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ដ្រាក់ ស្ថិតក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មិនទាន់ត្រូវបានរកឃើញនៅឡើយទេ។ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជាក់ថា “ដរាបណារកប្អូនមិនទាន់ឃើញ គឺយើងមិនឈប់ក្នុងការស្វែងរកប្អូននោះឡើយទោះបីមានឧបសគ្គអ្វីក៏ដោយ”។ សូមបញ្ជាក់ថា […]
សូមបើកបរផ្លូវវៀង! កំណាត់ផ្លូវទៅមណ្ឌលគិរី ត្រូវទឹកហូរកាត់ផ្តាច់មិនអាចធ្វើចរាចរណ៍ទាំងស្រុង
រដ្ឋបាលសាលាខេត្តមណ្ឌលគិរី ជូនដំណឹងដល់សាធារណៈជន ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរលើដងផ្លូវជាតិ (លេខ ៧៦.A)ពី ខេត្តមណ្ឌលគិរី ទៅទីក្រុងភ្នំពេញ ឬ ពី ទីក្រុងភ្នំពេញ ទៅ ខេត្តមណ្ឌលគិរី សូមបើកបរផ្លូវវៀង ទៅតាមខេត្តក្រចេះ និង ខេត្តរតនៈគិរី វិញ ដោយសារនៅចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយផ្លូវនៅចំណុចនេះបាន បាក់ស្រុតចុះ ប្រវែងបណ្ដោយ […]
យន្តហោះលើទឹកលើកដំបូងនៅកម្ពុជា ត្រៀមហោះហើរសាកល្បងលើផ្ទៃសមុទ្រ
ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ជួបសម្តែងការគួរសម្យជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group និងប្រតិភូចំនួន ៣រូប ដើម្បីពិភាក្សាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល […]
ស្ថានភាពទឹកស្ទឹងព្រែកត្នោត និងទឹកនៅទំនប់៧មករា ពុំទាន់ជាបញ្ហាចោទនៅឡើយទេ
ក្រសួងធនធានទឹក និងឧត្តុនិយម បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ស្ថានភាពទឹកនៅទំនប់ ៧មករា វេលាម៉ោង១១:០០នាទី មានកម្ពស់ ៤,១៨ម៉ែត្រ នៅទាបជាងទំនប់បង្ហៀ រីឯទឹកនៅក្នុងស្ទឹងព្រែកត្នោត ស្ថិតក្នុងពោះស្ទឹងនៅឡើយ ។ សរុបជារួមស្ថានភាពទឹកពុំមានជាបញ្ហាចោទនៅឡើយទេ។ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបន្តតាមដានស្ថានភាពទឹកនេះបន្តទៀតប្រកបដោយការទទួលខុសត្រូវខ្ពស់៕
អាជ្ញាធរជាតិអប្សរា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត
ក្រុមការងារបច្ចេកទេសជួសជុលនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា កំពុងជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ក្នុងបំណងជួយលើកតម្លៃសំណង់បុរាណនេះ ឱ្យប្រសើរឡើងវិញ។ បុរាណវិទូលោកស្រី ភិន វិជ្ជាសច្ចរ៉ា ឱ្យដឹងថា ការជួសជុលនេះ ក្នុងបំណងដើម្បីពង្រឹងខឿនជណ្ដើរឱ្យរឹងមាំឡើងវិញ ដោយសារតែស្ថានភាពកម្រាលថ្មភក់ខឿនជណ្តើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្តនេះ មានការហែកញែកចេញពីគ្នា សសរទ្រេត ថ្មខ្លះបានធ្លាក់ចុះ និងខ្លះទៀតក៏បម្រុងនឹងធ្លាក់ ហើយក្រុមការងារនឹងរៀបចំរុញថ្មទាំងនោះឱ្យទៅចូលទីតាំងដើមវិញ ក្នុងន័យពង្រឹងខឿនឱ្យមានភាពរឹងមាំ គង់វង្សតទៅមុខទៀត។ លោកស្រី វិជ្ជាសច្ចរ៉ា មានប្រសាសន៍ទៀតថា កត្តាដែលបណ្ដាលឱ្យខឿនជណ្ដើរនេះរងការខូចខាត គឺដោយសារអាយុកាល និងធម្មជាតិដែលធ្វើឱ្យរលុះរចនាសម្ពន្ធគ្រឹះខូចរូបរាង។ ក្រុមការងារបានចាប់ផ្ដើមកិច្ចការដំបូង […]
រដ្ឋមន្ត្រីក្រសួងការងារ លើកទឹកចិត្តនិស្សិតនៅក្រៅប្រទេសខិតខំសិក្សាយកចំណេះជំនាញ មកបម្រើប្រទេសជាតិវិញ
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់ក្រុមនិស្សិតកម្ពុជាដែលទៅសិក្សានៅក្រៅប្រទេស ឬទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស សូមចូលរួមលើកកម្ពស់កិត្តិយសជាតិកម្ពុជា ពង្រឹងសាមគ្គីជាមួយគ្នា ពិសេសត្រូវខិតខំសិក្សាយកចំណេះជំនាញ ដើម្បីវិលមកបម្រើប្រទេសជាតិវិញឱ្យកាន់តែរីកចម្រើនទៅមុខ។ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ទទួលជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំដល់ក្រុមនិស្សិតកម្ពុជា២៤នាក់ ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុន ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។ សូមជម្រាបថា ងចំណោមនិស្សិតទាំង២៤នាក់ដែលទទួលអាហារូបករណ៍ពីរដ្ឋាភិបាលជប៉ុនឆ្នាំ២០២៣ ជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិសរុប១៤ស្ថាប័ន។ […]
