ដំណឹងល្អ! មន្ទីរពេទ្យកុមារជាតិ ផ្តល់ការវះកាត់ភ្នែកស្រលៀង និងត្របកភ្នែកធ្លាក់របស់កុមារ ដោយឥតគិតថ្លៃ ពីថ្ងៃទី១៥-៣១ ខែកញ្ញា

មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃី៤ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ផ្នែកចក្ឋុរោគនៃមន្ទីរពេទ្យកុមារជាតិ ដែលមានការចូលរួមពីវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកពីមន្ទីរពេទ្យហួណាននៃសារធារណរដ្ឋប្រជាមានិតចិន នឹងផ្ដល់ជូន ការវះកាត់ភ្នែកស្រលៀង និងត្របកភ្នែកធ្លាក់របស់កុមារ ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ​២០​២៣។ ដើម្បីសម្រួលការងារអោយកាន់តែល្អប្រសើនៃដំណើរការវះកាត់ មន្ទីរពេទ្យកុមារជាតិដល់សាធារណជនចុះឈ្មោះអ្នកជំងឺឲ្យបានទាន់ពេលវេលា មុននឹងមកធ្វើការវះកាត់។ សូមធ្វើការចុះឈ្មោះតាមរយៈ Link: https://forms.gle/VgLXPsWGu1Dhh3au5៕ អត្ថបទ​៖ អក្ខរា

ផ្លូវការ! នគរភ្នំឈើកាច់បាភ្នំ ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងអនុក្រឹក្យ ត្រូវបានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា(មួយរយម្ភៃប្រាំហិកតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា) និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង៕ អត្ថបទ៖ អក្ខរា

រដ្ឋមន្ត្រីក្រសួងការងារ៖ នៅក្នុងប្រទេសកម្ពុជា មិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ ប៉ុន្តែ…

នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយឯកឧត្តម ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងអំណរគុណ ចំពោះភាគីថៃដែលបានយកចិត្តទុកដាក់ដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនដល់ពលករកម្ពុជា ព្រមទាំងបានបង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ ដែលចាត់ទុកថាជានយោបាយឈ្នះ-ឈ្នះមួយរបស់ភាគីទាំង២ […]

អបអរសាទរអ្នកព្រែកប្រា! គម្រោងសាងសង់ស្ពានបេឡេឆ្លងកាត់ទន្លេបាសាក់តំបន់ព្រែកប្រា ឈានដល់…

រដ្ឋបាលរាជធានីភ្នំពេញ​នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស លើគម្រោង​សាងសង់ស្ពានបេឡេឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវលេខ៣៦៩ នៃតំបន់ព្រែកប្រា។ គម្រោងសាងសង់ស្ពានដែកថ្មី នៅដងទន្លេបាសាក់នេះ នឹងត្រូវរុះរើពីស្ពានដែកឬស្សីកែវឆ្លងកាត់ដងទន្លេសាបទៅសង់នៅទីតាំងថ្មីតាមដងទន្លេបាសាក់ក្នុងសង្កាត់ព្រែកប្រា ដើម្បីជួយដោះស្រាយចរាចរណ៍នៅតំបន់ច្បារអំពៅ បន្ទាប់ពីស្ពានបេតុងឬស្សីកែវបានសាងសង់រួច និងបានដាក់ឱ្យប្រើប្រាស់រួចមក៕ អត្ថបទ៖ អក្ខរា

ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែសីហានេះថា ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ។ នៅរដូវវស្សាជារៀងរាល់ឆ្នាំ ទឹកស្ទឹងព្រែកត្នោតតែងតែឡើងជារឿងធម្មតា។ ថ្មីៗនេះ អាជ្ញាធរបានជូនដំណឹងជូនដល់ប្រជាពលរដ្ឋតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត សូមមានការប្រុងប្រ.យ័ត្ន ចំពោះការហក់ឡើងនៃទឹកជំនន់ដែលហូរចាក់មកពីខេត្តកំពង់ស្ពឺតាមទំនប់៧មករា (កំពង់ទួល)។ អាជ្ញាធរណែនាំឲ្យប្រជាពលរដ្ឋ ត្រៀមខ្លួនទុកជាមុន ដូចជា រៀបចំសម្ភារៈទុកដាក់លើធ្នើ និងឧស្សាហ៍ងើបមើលទឹកស្ទឹង ប្រសិនបើទឹកឡើងធំ នឹងប្រញាប់ទៅទីទួលមានសុវត្ថិភាព និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ស្នើសភាអាមេរិកបន្តប្រព័ន្ធអនុគ្រោះពន្ធ GSP ឡើងវិញ

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើសុំឱ្យសភាអាមេរិកបន្តឡើងវិញនូវប្រព័ន្ធ GSP របស់ខ្លួន ជាពិសេសសម្រាប់ទំនិញមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាដើម ដោយឯកឧត្តមយល់ថា ការបន្តឡើងវិញនូវប្រព័ន្ធ GSP នេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្ដល់ផលចំណេញឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យក្រុមហ៊ុនអាមេរិកមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីទាញយកផលចំណេញពីគ្នាទៅវិញទៅមក។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងពេលប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូនៃសភាអាមេរិក […]

អាជ្ញាធរជាតិអប្សរា បន្តយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើដីតំបន់អង្គរដែលពលរដ្ឋទៅកាន់ទីកន្លែងថ្មី

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា រួមគ្នាដាំស្មៅ និងដើមឈើបន្ថែម នៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ឱ្យកាន់តែមានទេសភាពស្រស់បំព្រង គ្រប់រដូវកាល។ អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី កាន់ […]

សម្តេចតេជោ ហ៊ុន សែន៖ បើឯកឧត្តម ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត សម្តេចនឹងត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកូនខ្ញុំ (ហ៊ុន ម៉ាណែត) មានគ្រោះថ្នាក់ដល់ជីវិត សម្តេចនឹងវិលត្រឡប់​មកកាន់នាយករដ្ឋមន្ត្រីវិញមួយរយៈ ហើយបន្ទាប់ពីនោះសម្តេចនឹងធ្វើការជ្រើសរើសអ្នកណាជានាយករដ្ឋមន្ត្រីបន្ទាប់។ សម្តេចតេជោ បានថ្លែងបែបនេះ ងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់​មូល​មហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣៕

ថ្ងៃនេះ ជាការថ្លែងលើវេទិកាសាធារណៈជាលើកចុងក្រោយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះជាការថ្លែងលើវេទិកាជាសាធារណៈជាលើកចុងក្រោយសម្រាប់សម្តេចក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានកាន់តំណែងនេះអស់រយៈពេលជាង ៣៨ឆ្នាំ។ ពីវេទិកាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី០៣ ខែសីហា សម្តេចតេជោមានប្រសា​ស​ន៍​ថា៖ “ថ្ងៃនេះគឺជាពេលវេលាចុងក្រោយដែលហ៊ុន សែន និយាយក្នុងឋានៈជានាយករដ្ឋមន្ត្រី ប៉ុន្តែហ៊ុន សែន អត់ទាន់ទៅណាទេ ហ៊ុន សែន នៅតែក្តាប់គ្រប់គ្រងសភាពការណ៍នៅក្នុងប្រទេសកម្ពុជានៅឡើយ”។ សូមបញ្ជាក់ថា នៅមិនយូរទេក្នុងខែសីហា ឆ្នាំ២០២៣​ ឯកឧត្តមបណ្ឌិត […]

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន សម្ពោធបើកឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលជាខ្សែផ្លូវដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀត

“ផ្លូវក្រវាត់ក្រុងទី៣” ខ្សែផ្លូវដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលថ្មីមួយទៀត ត្រូវប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន។ ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែង ៥២.៩៣ គម តភ្ជាប់ពីមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ឆ្លងកាត់ភាគខាងត្បូង និងខាងកើតរាជធានីភ្នំពេញ ឆ្ពោះទៅភ្ជាប់ផ្លូវជាតិលេខ ១ ត្រង់ចំណុចឃុំដីឥដ្ឋ ខេត្តកណ្តាល ។ ផ្លូវក្រវាត់ក្រុងខ្សែទី៣ […]

5
Promotion