សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដែលចូលរួមពីបណ្តាគណ បក្សនយោបាយ នឹងត្រូវរៀបចំក្នុងអាណត្តិទី៧បន្តទៀត។ នេះបើតាមសារសម្លេងរបស់សម្តេចតេជោ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ។ សូមជម្រាបថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលលោកបានផ្តួចផ្តើមគំនិតបង្កើតឡើង ដោយផ្តល់ឱកាសឱ្យគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការកសាងជាតិ៕ អត្ថបទ៖ អក្ខរា
Author: Phea ra
លោកជំទាវ ពេជ ចន្ទមុន្នី៖ ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក
“ទីបំផុតយេីងបាននាំសមាគមកាយរិទ្ធិនារីកម្ពុជា ទៅកាន់កម្រិតពិភពលោក” នេះជាការលើកឡើងលើហ្វេសប៊ុកផេកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមការពារសិទ្ធិនារីកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន៤៧នាក់នឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកជាមួយនឹងកាយរឹទ្ធិពិភពលោក។ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី គឺធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។ ការបោះជំរំកាយរឹទ្ធិពិភពលោកជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយដែលមានសារៈសំខាន់ចំពោះយុវជនក្នុងការបង្កើនចំណងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការជាមួយប្រទេសជុំវិញពិភពលោកក្នុងន័យពង្រឹងនិងថែរក្សាការពារសន្តិភាព។ បច្ចុប្បន្ន កាយរឹទ្ធិជាតិកម្ពុជា […]
គ.ជ.ប មិនបានរកឃើញកំហុសពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគំាទ្រគណបក្សនយោបាយនីមួយៗឡើយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវលើលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ស្របតាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ បានធ្វើឡើងនៅទីស្ដីការ គ.ជ.ប ដោយមានការចូលរួមសង្កេតមើលពីតំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន។ ក្រុមត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប ត្រូវបែងចែកជា ៥ ក្រុម ដោយក្រុមនីមួយៗទទួលបន្ទុកចំនួន ៥ […]
ឯកសារភស្តុតាងនៅសេសសល់មួយចំនួន បង្ហាញពីភាពឆ្លាតវៃតាំងពីតូចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាណត្តិទី៧
ច្បាស់ណាស់ នៅពេលដ៏ខ្លីខាងមុខនេះកម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣ នោះគឺឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត។ តួអង្គនាយករដ្ឋមន្ត្រីរបស់កម្ពុជា ត្រូវបានជនរួមជាតិគ្រប់ទិសទីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លា ដោយហេតុមើលឃើញពីលក្ខណៈសម្បត្តិពេញលេញទាំងចំណេះដឹង ចំណេះធ្វើ ដែលសក្ដិសមបំផុតក្នុងកាន់ចង្កូតនាវាកម្ពុជាទៅថ្ងៃអនាគត។ ឯកសារនៅសេសសល់មួយចំនួន កាលពីជាង៣០ឆ្នាំមុន របស់ឯកឧត្តម ហ៊ុន ម៉ាណែត ពោលគឺឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ រួមមានប័ណ្ណសរសើរ និងព្រឹត្តិបត្រពិន្ទល្អ ដែលជាភស្តុតាងបង្ហាញពីភាពឆ្លាតវៃតាំងពីតូចរបស់អនាគតនាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្លាប់បានឲ្យដឹងថា នេះជាកាដូពិសេសដែលសហការីផ្ញើរមក […]
អាជ្ញាធរជាតិអប្សរា រៀបចំស្ដារស្រះទឹកចំនួន២ នៅទិសខាងកើតប្រាសាទបាយ័ន
ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចំនួនច្រើនម៉ឺនដុំចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹក នាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន ដើម្បីផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីមួយផ្សេងទៀត។ បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា មានប្រសាសន៍ថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ នឹងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញ ឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។ លោកស្រី ទឹម ធីតា ឱ្យដឹងទៀតថា […]
គ.ជ.ប នឹងផ្ទៀងផ្ទាត់បញ្ជាក់ពីភាពត្រឹមត្រូវលើលទ្ធផលឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្តនីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដាតទៅ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប […]
សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមជាតិចំពោះការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣
សម្តេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមជាតិចំពោះការគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ ឆ្នាំ ២០២៣។ សម្តេចតេជោ បានសរសេរក្នុងបណ្តាញសង្គមនៅល្ងាចថ្ងៃទី២៧ ខែកក្កដានេះ។ សម្តេចបានបន្តថា “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។” សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន !៕
ឯកឧត្តម ហ៊ុន ម៉ាណែត៖ បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តន៍ឲ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ
អនាគតនាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត បានប្ដេជ្ញាអនុវត្តនូវពាក្យបណ្ដាំរបស់សម្ដេចតេជោ ឲ្យបានមិនថានៅក្នុងកាលៈទេសៈណានោះទេ។ ឯកឧត្តមបានសរសេរនៅលើហ្វេសបុកផេកផ្លូវការ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាឯកឧត្តម ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហាតទៅ។ សម្តេចតេជោបានផ្តាំទៅឯកឧត្តម ហ៊ុន ម៉ាណែត យ៉ាងដូច្នេះថា ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ […]
អាជ្ញាធរឃាត់ឡានដឹកស៊ុតសត្វមាន់ ២ម៉ឺន៤ពាន់គ្រាប់ដោយខុសច្បាប់ មកពីវៀតណាមចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ
នៅវេលាម៉ោង ២ និង ១០នាទី នាថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AE-2156 ពណ៌ស ដឹកស៊ុតសត្វមាន់ ចំនួន២៤០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ […]
សម្តេចតេជោ ហ៊ុន សែន អរគុណនាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីចិន ដែលបានហៅទូរស័ព្ទ និងផ្ញើសារជូនពរសម្តេច
នៅក្នុង Twitter ផ្លូវការសម្តេចតេជោនៅយប់ថ្ងៃទី២៦ ខែកក្កដា សម្តេចេជោបានលើកឡើងថា៖ “ខ្ញុំសូមអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរស័ព្ទ មកជូនពរខ្ញុំកាលពីព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ជាមួយនោះខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣។ ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរស័ព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី […]
