នៅក្នុងTwitter ផ្លូវការសម្តេចតេជោថ្ងៃទី២៦កក្កដានេះ សម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុតដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ ” វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២សីហា២០២៣ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយន្ត័ចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៍មីភាគ៧២គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០តុលា១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ ដើម្បីជួបជុំជាមួយពុក វិញ” ។ Twitter ផ្លូវការសម្តេចតេជោបានបន្តថា ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន៕
Author: Phea ra
ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន
តាមសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២៦ ខែកក្កដានេះ បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លើសពីឪពុក…ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ ជាគ្រូជាអ្នកដឹកនាំឆ្នើម និងជាគម្រូ។ ការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តវេនសម្រាប់អាណត្តិទី៦នេះ នៅរសៀលនេះ។ ឯកឧត្តម ហ៊ុន ម៉ានី […]
ឯកឧត្តម ស សុខា៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ!
ឯកឧត្តម ស សុខា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង បានលើកឡើងនៅលើហ្វេសប៊ុកផ្លូវការឯកឧត្តមនៅយប់ថ្ងៃទី២៦ ខែកក្កដានេះថា សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការសម្រេចជាឯកច្ឆ័នរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេស ព្រះរាជតម្រិះរិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជាការរៀបចំផែនការជាតិដ៏គត់មុត ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។ ឯកឧត្តមបន្តថា៖ […]
សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះមហាក្សត្រ ដែលផ្តល់ការគាំទ្រចំពោះការតែងតាំសមាសភាពនាយករដ្ឋមន្ត្រី និងការបង្កើតរាជរដ្ឋាភិបាលថ្មី
សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលតែងតែផ្តល់ព្រះទ័យលើកទឹកចិត្ត ជាពិសេសការចូលក្រាបបង្គំគាល់ព្រះមហាក្សព្រឹកនេះ អ្វីដែលជាសំណើរទាក់ទងនឹងការតែងតាំសមាសភាព ការរៀបចំកោះប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាលថ្មី គឺព្រះអង្គបានផ្តល់នូវការគាំទ្រ។ សម្តេចតេជោបានលើកឡើងក្នុងពេលថ្លែងពិសេសជូនជនរួមជាតិ នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា
សម្តេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា និងទទួលការតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ
សម្តេចតេជោ ហ៊ុន សែន នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤។ ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។ នេះបើតាមការថ្លែងសារពិសេស ជូនជនរួមជាតិនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា
សម្តេចតេជោ ហ៊ុន សែន៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ
នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅអាណត្តិទី៧ ជំនួសសម្តេចតេជោ ហ៊ុន សែន ដែលសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី នឹងត្រូវប្រកាសនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចតេជោ បានថ្លែងសារពិសេសជូនជនរួមជាតិនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រៅពីសម្តេចឈប់បន្តកាន់តែតំណែងជានាយករដ្ឋមន្ត្រី ក្នុងនោះ សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច […]
សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលតែងតែគិតគូដល់ជនមានពិការភាព មានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅ លោកគ្រូអ្នកគ្រូចំនួន ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរ […]
សម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ មុនថ្លែងសារពិសេសជូនជនរួមជាតិនៅរសៀលនេះ
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា នៅវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សនក្នុងស្រុក […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមាននាយករដ្ឋមន្ត្រីថ្មី ចុះជួបកម្មករកម្មការិនី ក្រោយស្បថចូលកាន់តំណែង
សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ផ្ញើសារដល់បងប្អូនកម្មករកម្មការិនី ចំពោះការសន្យារបស់សម្តេចកាលពីពេលកន្លងទៅ ក្នុងការចុះសួរសុខទុក្ខតាមបណ្តារោងចក្រសហគ្រាស ១០គោលដៅទៀត ក្រោយការបោះឆ្នោត។ ក្នុងសារសំឡេង, សម្តេចតេជោ ហ៊ុន សែន សុំការអភ័យទោសពីសំណាក់កម្មករកម្មការិនីទាំងអស់ ចំពោះការអាក់ខានមិនបានចុះសួរសុខទុក្ខតាមការសន្យា។ ប៉ុន្តែត្រូវលើកពេលទៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដោយសារឥលូវនេះ ស្ថិតក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ។ សម្តេចតេជោមានប្រសាសន៍ថាថា សម្តេចចង់ឲ្យអ្វីៗបានកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបបងប្អូនកម្មករ-កម្មការិនី ទាំងអស់។ ដូច្នេះសម្តេចបញ្ជាក់ឡើងវិញថា […]
