ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ “ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។ នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយ ដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានពន្យល់បន្ថែមអំពី […]
Author: Phea ra
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី៤ ទាក់ទាញមនុស្សគ្រប់វ័យចូលទស្សនាយ៉ាងច្រើនកុះករ
ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា កំពុងចំហទ្វារទន្ទឹងរងចាំវត្តមានទស្សនិកជនចូលទស្សនាដោយសេរី។ ពិព័រណ៍ដ៏ធំ និងជាព្រឹត្តិការណ៍មានតែមួយនៅកម្ពុជាមួយនេះ បានបើកជាផ្លូវការកាលពីម៉ោង៨ ព្រឹក ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៤ និងបន្តរហូតដល់ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ចាប់ពីម៉ោង៧៖៣០នាទីព្រឹក ដល់ម៉ោង៨យប់។ ទំព័រហ្វេសប៊ុក ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា បានឲ្យដឹងថា ពិព័រណ៍នេះកាន់តែប្លែក និងពិសេសជាងឆ្នាំមុនៗ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ លោកតាលោកយាយ អ៉ំពូមីង បងប្អូន […]
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី ៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហោះសារអបអរសាទរខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាខួបលើកទី៣២ឆ្នាំ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២៤)។ សម្តេចតេជោ បានលើកឡើងថា នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្ម ដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ បច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ដោយបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់មកទស្សនានិងបានស្គាល់ពីសម្បតិ្តវប្បធម៌ប្រទេសកម្ពុជា […]
សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ UN
សម្តេចតេជោ ហ៊ុន សែន បង្ហោះសារអបអរសាទរខួប ៦៩ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ UN។ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ជាខួប៦៩ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៤) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា […]
ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដឹកនាំធុរកិច្ចមកពីបណ្ដាក្រុមហ៊ុនចំនួន៥០ ស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤, នៅសាលសន្និបាតភីអេចហ្គ្រេនហល (បឹងស្នោ)។ លោកប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្ម បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតីសាជាថ្មីម្ដងទៀត បន្ទាប់ពីជំនួបលើកដំបូងនៅសាធារណរដ្ឋកូរ៉េ កាលពីប្រមាណ ៧ ខែមុន និងបានគោរពជម្រាបជូនសម្តេចបវរធិបតីថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ […]
កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត
កម្ពុជា និងសហរដ្ឋអាមេរិក ប្ដេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងការបរទេស បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះការបោះឆ្នោតប្រកបដោយជោគជ័យនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ខណៈទទួលជួបលោកស្រី Bridgette L. Walker ភារៈធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សម្តែងការគួរសម នៅទីស្តីការក្រសួង នាថ្ងៃទី១០ […]
ឯកឧត្តម ស សុខា ណែនាំសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួនដោយអនុលោមតាមច្បាប់ជាធរមាន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទី១១ ខែធ្នូ ឆ្នាំ២០២៤ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកា ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា» ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អភិបាលរាជធានី-ខេត្ត តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ តំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី […]
មួយខែ សេវាច្រកចេញចូលតែមួយ រកចំណូលជូនរដ្ឋបាន ៣លានដុល្លារ
រយៈពេលពេញមួយខែវិច្ឆិកា កន្លងទៅនេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៤សេវា។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ជូននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត […]
ចូលបន្ទាត់ក្រហមហើយ! ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ល្មើសមួយបង្ក្រាបមួយ ចាប់ពីថ្ងៃទី១១ធ្នូនេះតទៅ
ឱសានវាទ៧ថ្ងៃ កំណត់ជាកំហិតដោយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២២៤។ ចាប់ពីថ្ងៃទី១១ ខែធ្នូ តទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង។ នេះជាការរំលឹកជាថ្មីពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។ លោកបណ្ឌិត […]
សម្ដេចតេជោ ហ៊ុន សែន បង្ហាញសក្តានុពលវិស័យកសិកម្មកម្ពុជា ដល់វិនិយោគិនកាតាក្នុងការកែច្នៃដើម្បីនាំចេញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលជួប ឯកឧត្តម Sheikh Faisal bin Thani bin Faisal Al Thani រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និងថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) នៅរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារ Sheraton Grand Doha […]