សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានចូលរួមកិច្ចប្រជុំពេញអង្គនៃសភាប្រឹក្សាប្រជាជន និងពិធីស្បថចូលកាន់តំណែងប្រធានាធិបតី និងអនុប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅរដ្ឋធានីហ្សាការតា ។ គួរម្លឹកថា ឯកឧត្តម Prabowo ដែលមានវ័យ៧៣ឆ្នាំ បានសច្ចាប្រណិធាន ចូលកាន់តំណែងជាប្រធានាធិបតីទី៨ នៅវិមានសភាឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានទទួលជ័យជម្នះ ក្នុងការបោះឆ្នោត កាលពីខែកុម្ភៈ ឆ្នាំ២០២៤។ ទន្ទឹមគ្នាឯកឧត្តម […]
Author: ratha
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើដំណើរទៅចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មី ឥណ្ឌូណេស៊ី
តបតាមការអញ្ជើញរបស់ ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរពីរាជធានីភ្នំពេញ តាមយន្តហោះពិសេស ទៅកាន់រដ្ឋធានីហ្សាការតា ដើម្បីចូលរួមពិធីចូលកាន់តំណែងរបស់ ឯកឧត្តម ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម […]
ឯកឧត្តម ថោង ខុន៖ ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ជាព្រឹត្តិការណ៍លើកកម្ពស់អភិរក្សនិងអភិវឌ្ឍ«មរតកយុទ្ធគុនដូនតាខ្មែរ»
កម្ពុជា បានរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ“ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤ ដោយបានប្រារព្ធពិធីបើកជាផ្លូវការ នៅវិមានពហុកីឡដ្ឋានជាតិ អូឡាំពិក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។ កីឡាករ កីឡាការិនី និងគ្រូបង្វឹក សរុបចំនួនជិត៥០០នាក់ បានចុះឈ្មោះចូលរួម និងប្រកួតគ្នាលើវិញ្ញាសាសម្តែង និងប្រយុទ្ធ។ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មការ ចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ បានគូសបញ្ជាក់ថា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលរួមពិធីចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី
តបតាមការអញ្ជើញរបស់ ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមពិធីចូលកាន់តំណែងរបស់ ឯកឧត្តម ប្រ៉ាបូវ៉ូ ស៊ូប៊ីយ៉ាតូ Prabowo Subianto ជាប្រធានាធិបតីថ្មី និង ឯកឧត្តម Gibran Rakabuming Raka ជាអនុប្រធានាធិបតីថ្មី នៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២០ […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ជាថ្មីថា មន្ត្រីនគរបាលដែលមានក្បាលពោះធំ គឺហាមមិនឱ្យចេញទៅបំពេញការងារខាងក្រៅ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ឡើងវិញជាថ្មីនៅយប់ថ្ងៃទី១៦ តុលា ថា ចំពោះកងកម្លាំងនគរបាលដែលមានក្បាលពោះធំ គឺហាមមិនឱ្យចេញទៅបំពេញការងារខាងក្រៅ តាមទីសាធារណៈ ចុះបង្ក្រាប ដាច់ខាត តែត្រូវបំពេញការងារក្នុងការិយាល័យ។ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ ប្រសិនបើចង់ចេញបំពេញការងារនៅខាងក្រៅចុះបង្រ្កាប ប្រតិបត្តិការ ត្រូវសម្រកក្បាលពោះជាមុនសិន។ អត្ថបទ៖ ពុទ្ធិកា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ ដែលត្រៀមចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក អាជ្ញាកណ្តាល និងកីឡាករ កីឡាការិនី ដែលនឹងចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ គួរបញ្ជាក់ថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ។ ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណនេះ […]
រោងចក្រថាមពលអគ្គិសនីដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់នៅកម្ពុជា បានចាប់ផ្តើមការដ្ឋានសាងសង់
រោងចក្រថាមពលអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ (LNG) អានុភាព ៩០០មេហ្គាវ៉ាត់ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុងទំហំទុនប្រមាណ ១,៣៥ពាន់លានដុល្លារអាម៉េរិក បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ។ រោងចក្រថាមពលអគ្គិសនីមួយនេះ មានទីតាំងស្ថិតនៅ ស្រុកបុទមសាគរ ខេត្តកោះកុង នឹងក្លាយជារោងចក្រផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ ក្នុងពិធីបើកការដ្ឋានសាងសង់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ […]
ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះបរមរាជានុញ្ញាត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចូលក្រាបបង្គំគាល់
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីគម្រប់ ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង […]
ធនាគារជាតិនៃកម្ពុជា អះអាងថា ការដាក់ឲ្យចរាចរក្រដាសប្រាក់២សែនរៀល គឺមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុ នៃសេដ្ឋកិច្ចកម្ពុជាឡើយ
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ បានចេញអនុក្រឹត្យសម្រេចអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជានូវធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០០០ រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ជាមួយនឹងការដាក់ឲ្យចរាចរក្រដាសប្រាក់ប្រភេទថ្មីនេះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ការក្រដាសប្រាក់ប្រភេទ២សែនរៀលនេះ គឺមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុដែលមានក្នុងចរាចរណ៍នៃសេដ្ឋកិច្ចរបស់កម្ពុជានោះទេ ពោលគឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ឬរហែកដែលបានដកចេញពីការចរាចរតែប៉ុណ្ណោះ។ លោកជំទាវបណ្ឌិត ជា សិរី បានពន្យល់ថា […]
រាជរដ្ឋាភិបាល ដាក់ឲ្យចរាចរក្រដាសប្រាក់ប្រភេទថ្មី«២០០០០០រៀល»
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី២០០០០០រៀល ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសផ្សាយជាសាធារណៈនូវលក្ខណៈ សម្គាល់នៃធនប័ត្រអនុស្សាវរីយ៍នេះ មានដូចខាងក្រោម៖ ក- លក្ខណៈទូទៅ ៖ ខ- ផ្ទៃខាងមុខ៖ គ- ផ្ទៃខាងខ្នង […]
