ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានក្រើនរំលឹកមន្រ្តីជំនាញចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត លើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ និងបទល្មើសបរិស្ថាន ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ជាពិសេសក្រមបរិស្ថាន ដែលបានដាក់ចេញឱ្យអនុវត្តកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលគាំទ្រដល់ការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ ការក្រើនរំលឹកបែបនេះ របស់ឯកឧត្តមបបណ្ឌិត អ៊ាង សុផល្លែត […]
Author: ratha
អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារសមាគម ចូលថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប ក្នុងឱកាសគម្រប់ខួប១២ឆ្នាំ ដែលព្រះអង្គទ្រង់យាងសោយព្រះទិវង្គត នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ លោក អ៊ូ […]
សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវដល់ភ្ញៀវទេសចរ ចូលរួមឲ្យបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជាលើកទី២ »
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជាលើកទី២ » នឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យ រំលេចនូវវប្បធម៌ដ៏យូរលង់ និងអរិយធម៌ដ៏ចំណាស់របស់កម្ពុជា ព្រមទាំងមានការដង្ហែក្បួនទ័ព នៅខាងក្នុងប្រាសាទអង្គរ ។ ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឱ្យបានច្រើនកុះករ ដើម្បីបានភ្លក្សនូវរសជាតិម្ហូបអាហារខ្មែរ និងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ រួមជាមួយការទស្សនានូវទស្សនីយភាពសិល្បៈបុរាណខ្មែរ […]
កម្ពុជា ផ្អាកបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅអ៊ីស្រាអែល ក្រោមហេតុផលសង្គ្រាម
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកបញ្ជូននិស្សិតខ្មែរ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ជាបណ្តោះអាសន្ន ក្រោមហេតុផលសា្ថនភាពសង្រ្គាមនៅទីនោះ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំបានបញ្ជាឱ្យផ្អាកការបញ្ជូននិស្សិតស្ម័គ្រចិត្តយើងទៅធ្វើកាមសិក្សាការីនៅអ៊ីស្រាអែល ឱ្យក្រសួងការបរទេស ស្ថាប័នចារកិច្ចរបស់យើង ក្រសួងកសិកម្ម ដែលមានទំនាក់ទំនងតាមជាប់ជាមួយនិស្សិតរបស់យើងដែលបច្ចុប្បន្នមាន២២០នាក់ នៅទីនោះ […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការចំពោះអ្នកបន្លំប្រើប្រាស់រូបភាពប្រជាពលរដ្ឋ ស្នើសុំកាត់ឆ្វៀលដីរដ្ឋយកធ្វើកម្មសិទ្ធិ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកក្លែងបន្លំ ឬប្រើប្រាស់រូបភាពប្រជាពលរដ្ឋ ស្នើសុំកាត់ឆ្វៀលដីរដ្ឋ យកធ្វើកម្មសិទ្ធិ ។ ការព្រមាននេះ បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើង៖ «ម្សិលមិញ ខ្ញុំស៊ីញ៉េឯកភាព២ លុបចោលការសុំកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ។ អ្នកខ្លះតំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី៣០០គ្រួសារ […]
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឲ្យអស់ ជូនពលរដ្ឋនៅទូទាំងប្រទេស
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជាដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ នេះបើតាមឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ ឯកឧត្តម សាយ សំអាល់ […]
កាណាដា នឹងបេីកស្ថានឯកអគ្គរាជទូតនៅភ្នំពេញ នាពេលឆាប់ៗខាងមុខ
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីនៃកាណាដា បានធ្វើឡើងនៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ តុលា ២០២៤។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Justin Trudeau បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង […]
ចិនផ្ដល់ជំនួយឥតសំណងចំនួន៣០០លានយ័ន ដល់កម្ពុជា ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា […]
ចម្ងាយតិចជាង២០០ម៉ែត្រជុំវិញគ្រឹះស្ថានសិក្សា មិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងឡើយ
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) បានប្រកាសដាក់ចេញគោលការណ៍មិនអនុញ្ញាតឱ្យផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ តាមគ្រប់ទម្រង់ និងគ្រប់មធ្យោបាយផ្សព្វផ្សាយ ចម្ងាយតិចជាង ២០០ម៉ែត្រ នៅជុំវិញបរិវេណទីតាំងគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និង អាកាសយានដ្ឋានអន្តរជាតិ។ ការប្រកាសរបស់ឯកឧត្តម ប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹងបែបនេះ ក្នុងឱកាសអញ្ជើញជាអអិបតីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ នាព្រឹកថ្ងៃទី១០ ខែតុលា […]
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តភាពជាដៃគូល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា […]
