តាមរយៈបណ្តាញសង្គមនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្ញើសារជូនពរប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងឳកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរក្នុងខ្លឹមសារជូនពរថា ៖ «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ […]
Author: ratha
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានអញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ […]
ផ្លូវត្រពាំងរពៅ-វាលរេញ ត្រូវបានថែទាំជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការជួសជុល ថែទាំប្រចាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលវេញ) ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅរដូវភ្លៀងជាពិសេសនៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។ គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ត្រូវបានជួលជុល កែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវ ដែលមានការខូចខាតប្រវែង២០,៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) […]
អង្គការសហប្រជាជាតិ អរគុណកម្ពុជា ចំពោះការរួមចំណែកក្នុងប្រតិបត្តិការរក្សាសន្តិភាព
ក្នុងឱកាសអញ្ជើញចូលរួម ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ ក្នុងជំនួបនេះ ឯកឧត្តម António Guterres អគ្គលេខាធិការ […]
ពលរដ្ឋចេញដំណើរទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តាមរថយន្តក្រុងឥតគិតថ្លៃ របស់រាជរដ្ឋាភិបាល
រថយន្តក្រុងជិះដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល បានចាប់ផ្តើមដំណើរការដឹកពលរដ្ឋពីភ្នំពេញ ទៅស្រុកកំណើតតាមបណ្តាខេត្តនានាហើយ នៅថ្ងៃអាទិត្យ ទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត នៅស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ។ […]
គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន
សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ដែលតាមរយៈការចុះហត្ថលេខានេះ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមី របស់កម្ពុជាអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានប្រាប់បណ្ដាញសារព័ត៌មានថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅលើកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញឱ្យបានឆាប់លើផលិតផលគ្រាប់ស្វាយចន្ទី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន ៤
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤។ របៀបវារៈចំនួន ៤នោះរួមមាន៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ទី២. ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា […]
សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋខ្មែរបញ្ចប់ការតតាំងគ្នាចំពោះកម្មវិធីGumball 3000 ហើយងាកមកអបអរសាទរបុណ្យភ្ជុំបិណ្ឌ
តាមបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធី Gumball 3000 បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។ សម្តេចលើកឡើងថា ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ […]
កម្ពុជា និងសាធារណរដ្ឋឡេតូនី ជួបពិភាក្សាគ្នាស្វែងរកឱកាសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពល
ឯកឧត្តម សុខ ចិន្តាសោភាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Baiba Braže រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដែលនឹងនាំមកនូវផលប្រយោជ ន៍ដល់ប្រទេសទាំងពីរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ […]
ឯកឧត្តម នេត្រ ភក្ត្រា អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋក្នុងខេត្តក្រចេះ ប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះមានកម្ពស់ ២១,៦០ម៉ែត្រ កើនឡើង ០,២០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញកម្ពស់ ២១,៤០ ម៉ែត្រ។ កម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺ ២២ ម៉ែត្រ។ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី , ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាក្រុមការងារទាំងអស់យកចិត្តទុកដាក់ខ្ពស់សហការជាមួយរដ្ឋបាលខេត្ត […]
