សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការបំបែកកំណត់ត្រាពិភពលោក Guinness world records របស់កម្ពុជាក្នុង “ការតាំងបង្ហាញរថយន្តទំនើប/រថយន្ត Sport ដ៏ធំបំផុត” (THE LARGEST DISPLAY OF SUPER CARS / HYPER CARS) ដែលត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកញ្ញា […]
Author: ratha
សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកកម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ”ជាវេទិកាសម្រាប់យុវជនបានឈ្វេងយល់ និងចូលរួមវេចនំអន្សមខ្មែរ
អមជាមួយរូបភាពកម្មវិធី “ភ្ជុំបិណ្ឌ វេចនំជុំញាតិ”ជាច្រើនសន្លឹកនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុក កម្មវិធីនេះ បានដើរតួជាវេទិកាមួយបន្ថែមទៀត សម្រាប់ញាតិមិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន បានឈ្វេងយល់ និងចូលរួមវេចនំអន្សម និងនំខ្មែរផ្សេងៗទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កម្មវិធីនេះ មិនត្រឹមតែជាការបង្កើនបរិយាយកាសនៃការជួបជុំប្រកបដោយ ស្នាមញញឹម មោទនភាព […]
ប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច […]
ខេត្តពោធិ៍សាត់ ត្រៀមកម្លាំងប្រមាណជាង១ពាន់នាក់ ដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត បានត្រៀមកម្លាំងប្រមាណ ១ពាន់៥រយនាក់ រួមមានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ ដើម្បីដាក់ពង្រាយរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យធំមួយ ដែលប្រជារាស្ដ្រទូទាំងកម្ពុជា តែងតែប្រារព្ធមិនដែលអាក់ខានឡើយ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយកងកម្លាំងទាំងអស់ នៅវេទិកាដោះស្រាយសេចក្តី និងទីលានផ្លូវលេខ១០១ ទល់មុខសាលាខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី៣០ […]
ឯកឧត្តម ប៉ែន បូណា៖ សន្តិភាពរយៈពេលយូរធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅ
បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។ ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។ ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប […]
ព្រះមហាក្សត្រ យាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅប្រទេសបារាំង
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចេញពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែតុលា នេះ តាមព្រះទីនាំងយន្តហោះពិសេស ឆ្ពោះទៅកាន់ប្រទេសបារាំង ដើម្បីយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។ យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានសម្ដេចតេជោ ហ៊ុន […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសពីគណនីCoolApp ផ្ទាល់ខ្លួនផ្លូវការ ដើម្បីផ្តល់ជូនព័ត៌មាន និងសកម្មភាពការងារ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសពីគណនីCoolAppផ្ទាល់ខ្លួនផ្លូវការដេីម្បីបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេចជូនសាធារណ:ជនកាន់តែទូលំទូលាយបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា៖ «សូមជម្រាបជូនបងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពី បណ្ដាញសង្គម CoolApp ផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដេីម្បីនឹងបន្តផ្តល់ជូនព័ត៌មាន និងការងាររបស់សម្ដេចបវរធិបតី […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 ផ្ដល់អត្ថប្រយោជន៍សំខាន់៣សម្រាប់កម្ពុជា
នៅក្នុងពិធីប្រគល់-ទទួល ថវិកាសប្បុរសជនដែលបរិច្ចាគចំនួន ៤៥ម៉ឺនដុល្លារ តាមរយ:ក្រុមហ៊ុនជីបម៉ុងគ្រុប ដើម្បីផ្ដល់ជូនមន្ទីរពេទ្យកុមារអង្គរ ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ជោគជ័យនៃការរៀបចំព្រឹត្តិការណ៍ Gumball 3000 បានផ្ដល់អត្ថប្រយោជន៍សំខាន់ ៣សម្រាប់កម្ពុជា។ សម្រាប់សម្តេចធិបតី ហ៊ុន […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យជាក់ស្ដែងនិងសំណេះសំណាល ជាមួយពលរដ្ឋដែលធ្វើដំណើរតាមរថយន្តក្រុងឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាព ទិដ្ឋភាពជាក់ស្ដែង និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលកំពុងរង់ចាំជិះរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើត នៅទីតាំងចំណតសួនច្បារឬស្សីកែវ នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។ គួរបញ្ជាក់ថា ប្រតិបត្តិការដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតនេះ គឺធ្វើឡើងរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ដោយចេញដំណើរ គឺចាប់ពីម៉ោង៦និង៣០នាទីព្រឹក ដល់ម៉ោង១១ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ
អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជាគ្រឿងឧបភោគបរិភោគ ត្រូវបានយកទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះវិហារ យោធភូមិភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកអំណោយនេះ ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងព្រះវិហារ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះជាទឹកចិត្ត […]
