ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងអ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ នេះបើយោងតាមព្រះរាជក្រឹត្យ ចេញកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។​ គួរបញ្ជាក់ថា អ្នកឧកញ៉ា សុខ គង់ ជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប និងក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ។ អ្នកឧកញ៉ា សុខ […]

សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា មិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ​នៅខេត្តកំពតនិងខេត្តកែប

ក្នុងសំណេរនៅលើហ្វេកបុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបនោះទេ លើកលែងតែតំបន់ដែលធ្លាប់បានផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ ដូចជានៅតំបន់ភ្នំបូកគោ និងនៅតំបន់ច្រកព្រំដែនព្រែកចាក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ៖ ដោយយសារនៅមានសំណួរពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថារាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបទេ លើកលែងតែតំបន់ដែលធ្លាប់ផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ គឺនៅតំបន់ភ្នំបូកគោ […]

ក្រសួងបរិស្ថាន ប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព យកទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»

កូនត្នោតចំនួន១៥០០ដើម ត្រូវបានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រគេនដល់ ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែលបានចូលរួមយុទ្ធនាការ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធមហាសទ្ធាភិរ័ត្នញាណ ហ៊ី ឡាយ ដែលជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាសៀលថ្ងៃទី២៣ កក្កដា ២០២៤ បានអញ្ជើញចូលរួមគោរពវិញ្ញា​ណក្ខន្ធ មហាសទ្ធា ភិរ័ត្នញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើតរបស់អ្នកឧកញ៉ា ឈុន លាង និងជាឪពុកក្មេកអ្នកឧកញ៉ា សំ អាង ដែលលោកបានទទួលមរណភាពនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៦:១២នាទីព្រឹក ក្នុងជន្មាយុ […]

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់រកម្ចាស់គណនី Facebook ឈ្មោះ“អរគុណសន្តិភាព”

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់រកម្ចាស់គណនី Facebook ឈ្មោះ “អរគុណសន្តិភាព” ដោយបានយកសារដែលសម្តេចបង្ហោះកាលពីឆ្នាំ២០១៩ ពេលដែលសម្តេចរបួសស្មានិងត្រូវទៅព្យាបាលនៅសង្ហបុរីមកបង្ហោះឡើងវិញ បង្កឲ្យមានការភន័ច្រឡំ ក្នុងចំណោមប្រជាជន។ នៅលើទំព័រហ្វេកបុក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ សូមកុំរពឹសមានFace​book មួ​យឈ្មោះអរគុណសន្តិភាពដែលមានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសង្ហបុរីមកបង្ហោះឡើងវិញ។ ការបង្ហោះបែបនេះដោយ Facebook […]

អង្គការសហប្រជាជាតិ សរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព នៅវិមានសន្តិភាពនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបជាមួយ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព […]

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ថ្លែង​អំណរ​គុណដល់ស​ប្បុរស​ជនទាំង​អស់​ដែលបា​នចូល​រួម​កម្មវិធី«ចាស់អ្នក ថ្មីខ្ញុំ»

ជាថ្មីម្តងទៀត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ​សមាគមកាយ​ឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរ​សជនទាំងអស់ដែលបានចូលរួមកម្មវិធី «ចាស់អ្នក ថ្មីខ្ញុំ»។ ក្នុងនោះរបស់របរ និងសម្ភារមួយចំនួនដែលទទួលបាន ត្រូវបានយកមកកែច្នៃធ្វើជារបស់របរផ្សេងៗ ដែលអាចប្រើប្រាស់បាន និងជួយបរិស្ថានថែមទៀតផង។ តាមរយៈការបង្ហោះនៅលើទំព័រហ្វ៊េស នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេររៀបរាប់៖ «នេះគឺជាសមិទ្ធិផលមួយដែលកើតចេញពីការច្នៃប្រឌិតរបស់ប្អូនៗ ក្មួយៗដែលជាសមាជិកាសកម្ម និងសមា​ជិក​គាំទ្ររបស់សមា​គម​កាយឫទ្ធិនារីកម្ពុជា ដែលបានយករបស់របរដែលទទួលបាន […]

ប្រតិបត្តិការរុក​រក​ឧទ្ធម្ភាគចក្រ​និងកងទ័ព២រូបដែលបាត់ដំណឹង កំពុងបន្ត​នៅចំណុចសង្ស័យ ប៉ុន្តែមិនទាន់មានតម្រុយ

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទង រួមជាមួយទ័ពអាកាសចំនួន២រូប បានកំពុងបន្តយ៉ាងយកចិត្តទុកដាក់ ខណៈអាកាសធាតុនៅតំបន់ជួរភ្នំក្រវាញហាក់មានភាពល្អប្រសើរឡើងវិញ និងអំណោយផលដល់ប្រតិបត្តិការ។ នៅលើទំព័រហ្វេកបុករបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២២ កក្កដានេះ បានបញ្ជាក់ថា នៅថ្ងៃនេះ កងកម្លាំងចម្រុះបានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។ […]

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យសិល្បករចូលរួមសម្តែងក្នុងការ​ប្រ​គំ​តន្ត្រី​អបអរពិធីបើកការដ្ឋាន“ព្រែកជី​កហ្វូណន​តេជោ”

ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន រៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៤រសៀល តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សិល្បករ-សិល្បការិនី អញ្ជើញចូលរួមសម្តែង និងបញ្ចេញទេពកោសល្យ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ ក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា ក៏ដូចជា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ ឱ្យបានអធិកអធម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរធនាគារជាតិនៃកម្ពុជា ដែលស​ម្រួ​ល​​លក្ខខ័ណ្ឌមួយចំនួនដល់ការចាយក្រដាស់ប្រាក់ដុល្លារ​ចាស់ឬប្រឡាក់នៅ​សៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសា​ភិបា​លធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកថា បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់សម្តេចផ្ទាល់ […]