សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយឧបត្ថម្ភអាគារសិក្សា១ខ្នងដល់វិទ្យាល័យព្រៃព្នៅ និងថវិកាចំនួន១ម៉ឺន៥ពាន់ដុល្លាដល់យុវសិស្ស សាយ ស៊ីណា

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសាលារៀន១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់វិទ្យាល័យព្រៃព្នៅ ដើម្បីបំពេញសេចក្ដីត្រូវការរបស់វិទ្យាល័យ និងឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន១៥.០០០ ដុល្លារសហរដ្ឋអាមេរិក ។ ទឹកចិត្តនិងកាយវិការ ប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ របស់សម្ដេចទាំងទ្វេនេះ  ឯកឧត្តម វង្ស […]

ប្រកាសក្រុមការងារចលនាកសាង សមាជិកគណបក្សប្រជាជនកម្ពុជា នៅខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចំនួន៧០នាក់ នាល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ ។

មន្ត្រីជាន់ខ្ពស់UN កោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អនិងឆាប់រហ័ស របស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់នៃអង្គការសហប្រជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តម Miguel De Serpa Soares បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័ស របស់កម្ពុជា ចាប់តាំងពីឯកឧត្តមបានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៣។

កម្ពុជា-ហ្វីលីពីន ប្ដេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

អភិបាលខេត្តកំពង់ធំ ណែ​នាំឲ្យអង្គភាព​ជំនាញ សិក្សា​​ដាំដុះ​កូន​ឈើ​ឡើង​វិញ លើដីរដ្ឋ​ដែលដកហូត​​បាន​ពី​ការកាប់ទន្រ្ទាន​របស់​​ជនខិ​ល​ខូច

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត សហការជាមួយរដ្ឋបាលព្រៃឈើ ធ្វើការសិក្សាលើដីដែលបានដកហូតពីជនខិលខូច ដែលបានកាប់ទន្រ្ទាន យកដីរដ្ឋ ធ្វើការដាំដុះកូនឈើឡើងវិញ និងការពារឱ្យបានល្អ ដោយមិនមានការទន្ទ្រានថ្មីទៀតនោះទេ។

ក្រុមអ្នករត់រ៉ឺម៉ក់កង់បីចេញសារនិងញ្ញាតិគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមិនអនុញ្ញាតឲ្យ​​ក្រុមហ៊ុន​តាក់ស៊ី​​អគ្គិសនី​​បរទេស​​មករក​ស៊ី​នៅកម្ពុជា

បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនដែលផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីបរទេសមកវិនិយោគនៅកម្ពុជានោះ សារនិងញ្ញាតិ​ព្រោងព្រាធ របស់​ក្រុមអ្នករត់រ៉ឺម៉ក់កង់បីនៅទូទាំងប្រទេស បានចេញមកគាំទ្រពេញទំហឹងចំពោះប្រសាសន៍របស់សម្តេចនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុក​នយោ​បាយឈ្នះ-ឈ្នះ ជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែងរបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនែកម្ពុជា បានលើកឡើងថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការ​រក្សា​​សន្តិភាពយូរអង្វែង ដោយសារតែនយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំងផ្តល់នូវលទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។

សមាជិក​ព្រឹទ្ធសភាជប៉ុន ចាត់​ទុកសន្តិភាព​និងកា​រអភិវឌ្ឍរបស់​កម្ពុជា ជាកត្តា​អំណោយផល​សម្រាប់វិនិ​យោគិនជប៉ុន

ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។

រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៩ មីនា រៀងរាល់ឆ្នាំ ប្រារព្ធ​ទិវាជាតិសង្គមកិច្ច

តាមអនុក្រឹត្យដែលចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ និងចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ។ ការកំណត់ទិវានេះ គឺក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

អភិបាលខេត្តកណ្តាល បញ្ជាក់ថា​គ្មានការបិទហែរទីងមោងនោះឡើយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានបញ្ជាក់ច្បាស់ថា មិនមានការបិទហែរទីងមោងឡើយ ព្រមទាំងលើកទឹកចិត្តដល់អ្នកគ្រប់គ្រងទីងមោងទាំងអស់ សូមរក្សារបៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ និងតុបតែងទីងមោងឱ្យបានស្អាត ដោយរក្សានូវវប្បធម៌ប្រពៃណីខ្មែរយើង ដើម្បីឈានដល់ការប្រឡងប្រណាំងនាថ្ងៃខាងមុខ។