បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្នកិច្ចសហ​ប្រតិបត្តិការកម្ពុជា-ចិន កំពុង​ស្ថិត​នៅរដូវ​ដាំដុះ និងប្រមូល​ផល

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសន្និដ្ឋានចំពោះទំនាក់ទំនងកម្ពុជា-ចិន នាពេល​បច្ចុប្បនេះថា «កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល»។ ការលើកឡើង​ដោយសន្និដ្ឋាន​បែបនេះ បានធ្វើឡើងក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។  ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតន​កោដ្ឋ» និង​ឯកឧត្ដម […]

តម្លៃដែកសរសៃនៅ​ចិន ​ធ្លាក់ចុះ​ដល់​កម្រិត​ទាបបំផុត មិនធ្លាប់មាន​រយៈ​​ពេល​ ៣ឆ្នាំចុងក្រោយ

តម្លៃដែកសសៃ នៅក្នុងប្រទេសចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៣ ឆ្នាំចុងក្រោយ គិតត្រឹម​សប្តាហ៍នេះ បន្ទាប់ពីទទួលរងផលប៉ះពាល់ដោយសារតែកំណើនយឺតយ៉ាវ របស់ប្រទេសដែលមានសេដ្ឋកិច្ចធំ​បំផុតទីពីរ​របស់​ពិ​ភពលោកមួយនេះ ជាពិសេសនៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងមានភាពទន់ខ្សោយស្រាប់ ។

ដី3 ប្លង់បង់លុយផ្ដាច់ហើយពេលទទួលប្លង់រឹងបែរជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់លុយឲ្យវិញទាំងអស់បានទាំងដីបានទាំងលុយ

អ្នកកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប បានឧបត្ថម្ភដីចំនួន ៣ឡូត៍ ជូនដល់​អតិថិ​ជន ដែលមានពិការភាពម្នាក់នៅចំពោះមុខមហាជនរាប់ពាន់នាក់ ក្នុងពិធីប្រគល់ប្លង់រឹងជាង ១ម៉ឺនបណ្ណជូនអតិថិជន​នៅ​គម្រោង​អភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី​២៦ ខែឧសភា ម្សិលមិញ។

នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែនគ្មានថ្ងៃអាច​ឈ្នះសង្គ្រាម​ជាមួយរុស្ស៊ី​ដាច់​ខាត

អស់រយៈពេលជាងមួយឆ្នាំ ដែលសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តឆាបឆេះ មិនទាន់ឃើញមានសញ្ញា​បញ្ចប់​នាពេលឆាប់ៗឡើយ។

រុស្ស៊ី និងចិន ចុះMOU ពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ

ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី ជាមួយចិន បានកើនឡើងដល់ចំណុចកំពូលថ្មីមួយផ្សេងទៀត បើទោះបីជាពេល​បច្ចុប្បន្ន​នេះ ប្រទេសទាំងពីរកំពុងមានភាពល្អក់កករខ្លាំង ជាមួយបណ្តាប្រទេសលោកខាងលិច ជុំវិញ​បញ្ហាសង្គ្រាម​នៅអ៊ុយក្រែន ក៏ដោយ។

លោក ភីថា កំពុងផុងខ្លួនជាមួយរឿងក្ដីក្ដាំ ស្របនឹងដំណើរលើវិថីឆ្ពោះទៅតំណែងនាយករដ្ឋមន្ត្រី

លោក ភីថា លីមចារើនរ៉ាត់ កំពុង​ប្រឈម​នឹង​បញ្ហាក្ដីក្ដាំ​មួយ​ចំនួន ដែលអាចនឹង​ប៉ះពាល់​ដល់​តំណែង​នាយករដ្ឋមន្ត្រី ដែល​ខ្វះតែបន្តិចទៀតប៉ុណ្ណោះ លោក​នឹងឈោង​យកវាបាន ខណៈ​បច្ចុប្បន្ន​រឿងក្ដី​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។

ទូតចិនថ្មីទទួលស្គាល់ទំនាក់ទំនងរវាងចិន និងអាមេរិក កំពុងល្អក់កករ

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំសហរដ្ឋអាមេរិកថ្មី Xie Feng បាននិយាយថា លោកនឹងស្វះស្វែងពង្រឹង​ទំនាក់ទំនង​រវាងចិន និងអាមេរិកឡើងវិញ ប៉ុន្តែទំនាក់ទំនងមួយនេះ​កំពុង​ប្រឈម​នឹង​បញ្ហាធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពី CNA។

អ៊ុយក្រែន៖ រុស្ស៊ីកំពុងរារាំងកិច្ចព្រមព្រៀងសមុទ្រខ្មៅ ដោយផ្អាកប្រតិបត្តិការកំពង់ផែធំអ៊ុយក្រែន

កំពង់ផែ Pivdennyi របស់ប្រទេសអ៊ុយក្រែន​កំពុងផ្អាកប្រតិបត្តិការ ដោយសារ​ប្រទេសរុស្ស៊ី​មិនអនុញ្ញាតិឲ្យនាវា​ចូលទៅចតនៅទីនោះ ដែលខុសពី​ធរមាន​ក្នុងកិច្ច​ព្រម​ព្រៀង​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ដោយ​សុវត្ថិភាព។ នេះបើតាមការអះអាងពី​មន្ត្រីអ៊ុយក្រែន កាលពីថ្ងៃទី ២៣ ឧសភា។

អង្គការមាតាធម្មជាតិ សោក​ស្តាយចំពោះសកម្មភាពរបស់ក្រុ​ម​​សក​ម្មជន​បរិស្ថា​ន​ និងអង្គកា​រ​មួយចំ​នួន​ ដែល​រារាំង​​គម្រោង​​អភិ​វឌ្ឍន៍ធ្វើឲ្យខា​តប្រយោន៍​ជាតិ

អង្គការមាតាធម្មជាតិ ដែលដឹកនាំដោយលោក ម៉េង ហេ​ង​ ជាប្រធាន បានបង្ហាញការ​សោក​ស្តាយ​ចំពោះ​សកម្ម​ភា​ព​រ​បស់ក្រុមសកម្មជនបរិស្ថាន យុវជន និងអង្គការសង្គមស៊ីវិល មួយចំនួន​ដែលពុំបានសិក្សាឲ្យបានច្បាស់អំពីការអភិវឌ្ឍនានា និងតែងតែរារាំង ប្រឆាំងនិងគម្រោង​អភិ​វឌ្ឍន៍ ដែល​បានធ្វើឲ្យខាតបង់នូវផលប្រយោន៍ជាតិ។

IMF ចាប់ផ្ដើមពិនិត្យសំណើរកម្ចីប្រាក់ជាង ១៥ពាន់លានដុល្លារពីអ៊ុយក្រែន

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនបានបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ​កំពុង​ត្រួតពិនិត្យលើ​កម្មវិធីផ្ដល់ប្រាក់កម្ចី​ទៅកាន់ទីក្រុងគៀវ ប្រមាណ ១៥,៦ពាន់លានដុល្លារ អំឡុងកិច្ចប្រជុំធ្វើឡើងនៅទីក្រុង Vienna រវាងរដ្ឋមន្ត្រីអ៊ុយក្រែន និងអ្នកជំនាញ IMF។