មីយ៉ាន់ម៉ា ត្រៀមដាក់ពង្រាយទាហាន​តាមព្រំដែនបន្ថែម បន្ទាប់ពីមេ បក្សប្រឆាំងថៃ ចេញសេច​ក្តីថ្លែងការណ៍

ថ្មីៗនេះ មេដឹកនាំដ៏មានឥទ្ធិពលបំផុតទីពីររបស់មីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសដល់មេបញ្ជាការក្រោមឱវាទរបស់ខ្លួន​ទាំង​អស់ ឱ្យបង្កើនការឃ្លាំមើលជាពិសេសបន្ថែមទៀត នៅតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពី គណបក្សឆ្ពោះទៅ​មុខ (Move Forward) របស់ថៃ បានឈ្នះអាសន:សភាច្រើនជាងគេ​ នៅក្នុងការបោះឆ្នោតទូទៅ កាលពីថ្ងៃទី ១៤ ខែឧស​ភា​កន្លងទៅ ។

អារ៉ាប់រួម ចាប់យក​ឱកាស​​វិនិយោគ​​នៅកូរ៉េខាងត្បូង គ្រោង​​បោះ​ទុន​ ២ពាន់​​​លាន​ដុល្លារ

ដ្ឋាភិបាលទីក្រុង Abu Dhabi បានកំណត់​គោល​ដៅ​ក្នុង​ការបោះទុនប្រហែល ២ពាន់លានដុល្លារ ដើម្បីចាប់យកឱកាសវិនិយោគ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់​​ពីភាគី​ទាំង​​ពីរ បានយល់ព្រមពង្រីកទំនាក់ទំនងអាជីវកម្មរួមគ្នា កាលពីខែមករា កន្លងទៅ។

សម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យម្ចាស់​បុរីបញ្ឈប់​ការ​ផ្តល់​​​​​​ភាព​ផ្តាច់​មុខ​ សម្រាប់ក្រុមហ៊ុន​ផ្គត់ផ្គង់សេវា​អ៊ិ​ន​ធើ​​​ណេ​ត

សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់បុរីទាំងអស់ គិតគូររឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។ទន្ទឹមគ្នានេះ សម្តេច ក៏បានប្រាប់ទៅម្ចាស់បុរីឱ្យបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់​ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេតថែមទៀត។

ឥណ្ឌាអំពាវនាវ​ឲ្យអង្គកា​រ​សហ​ប្រជាជាតិ​ធ្វើកំ​ណែ​ទម្រង់​​ជា​​ថ្មី

នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអំពាវនាវ​ឲ្យអង្គការសហប្រជាជាតិ UN ធ្វើកំណែទម្រង់​សារថ្មី ដើម្បី “ឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែងនៃសង្គមបច្ចុប្បន្ន”។

ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធាន នាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការ​កណ្តា​ល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាន អនុញ្ញាតឱ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹក​នាំ​ដោយលោក ចាវ ស៊ីថុង ប្រធាននាយក ដ្ឋានកិច្ចការអាស៊ី២នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូល​ជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាពុំមាន​ភាពចាំ​បាច់ត្រូវ​បើ​ក​​​​​ច្រក​ចូល​ត្រង់​មកប្រាសាទ​​ព្រះវិហារ​ពីក្នុង​ទឹកដី​​ថៃ​​នោះ​​ឡើយ

បន្ទាប់ពីព្រំដែននៅតំបន់ប្រាសាទវិហារត្រូវបានបិទអស់រយៈពេល១៥ឆ្នាំ រាប់ចាប់តាំងពីឆ្នាំ២០០៨ ដែលកងទ័ពនៃប្រទេស​ទាំងពីរ​បានប៉ះទង្គិចគ្នាដោយអាវុធរួចមក ច្រកចូលត្រង់ពីខាងទឹកដីថៃមកកាន់ប្រាសាទព្រះវិហារត្រូវបាន បិទទាំងស្រុង។

Miss Grand Cambodia 2023 ទាំង២៥រូប បង្ហាញខ្លួន​ជា​មួយ​​​ឈុត​​ច្នៃ​​ពីហូលគោមខ្មែរ ធ្វើឱ្យកក្រើក​វិស័យ​​បវ​រ​​ក​ញ្ញា

គ្រាន់តែបើកឆាកបង្ហាញមុខបេក្ខភាព Miss Grand Cambodia 2023 ទាំង២៥រូបជាផ្លូវការរួមទាំងផ្តល់​ឆៀង​​សម្រាប់​​បេ​ក្ខ​​ភាព​ទាំងអស់ បានធ្វើឱ្យកក្រើកអស់វិស័យបវរកញ្ញា។

ក្នុងខែមេសា ការនាំចេញទំនិញរបស់ចិន ទៅកាន់កូរ៉េខាងជើង បន្តកើនឡើងខ្លាំង

យោងតាមទិន្នន័យពីគយចិន បានបង្ហាញកាលពីចុងសប្តាហ៍មុនថា ការនាំចេញរបស់ប្រទេសចិន ទៅកាន់កូរ៉េខាងជើង បានកើនឡើងខ្លាំង នៅក្នុងខែមេសា ធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

៥ខែដំបូង ស្ថាបនិកFacebook កើបលុយបានជាង៤០​ពាន់​លានដុល្លារ

តាំងពីរងការខាតបង់ជាង ១០០ពាន់លានដុល្លារកាលពីឆ្នាំទៅ និងរបូតតំណែងជា​មហាសេដ្ឋីមានបំផុត​ក្នុងចំណោម Top 10 ស្ថាបនិក​Facebook លោក Mark Zuckerberg កំពុង​សម្រុក​កើបលុយមកវិញបានច្រើនសន្ធឹក។

សម្តេចតេជោ ហ៊ុន សែន ទទួល​យក​ការ​បំភ្លឺរបស់គណ​បក្ស​ភ្លើង​ទៀន តែនៅរងចាំការឆ្លើយរបស់លោក ជា ប៉ូច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀន​​តាមរយៈសេចក្តីថ្លែង​ការណ៍ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ដែលបានបញ្ជាក់ថា​គណបក្សពុំមាន​ជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានាដែលចេញដោយរូបវន្តបុគ្គល រួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នេះផងដែរ។