នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី០២ សីហា ឆ្នាំ២០២៥ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លើកឡើងថា បើសិនជាបទឈប់បាញ់ត្រូវរំលាយ, អ្នកបង្កហេតុនេះនឹងមិនអាចជាអ្នកណាផ្សេងក្រៅតែពីថៃ។ នេះជាការពិត១០០ភាគរយ។ ប្រវត្តិសាស្ត្រ, ឡូស៊ីកយោធា, និងរចនាសម្ព័ន្ធនៃអំណាច សុទ្ធសឹងជាអំណះអំណាងប្រកែកមិនបាន។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ គូសរំលេចថា ចុងក្រោយនេះ, សង្គ្រាម៥ថ្ងៃ(២៤-២៨កក្កដា២០២៥)រវាងកម្ពុជា និងថៃ មិនមែនកើតចេញមកពីការមិនយល់គ្នានោះទេ។ […]
Author: ratha
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានកំណត់សមាសភាព ក្រុមការងារនេះ ដោយមានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន អមដោយអនុប្រធាន ២រូប និងសមាជិក ៩រូប ផ្សេងទៀត។ […]
កម្ពុជានឹងបញ្ជាទិញយន្តហោះប្រភេទ Boeing ១០គ្រឿង ពីសហរដ្ឋអាមេរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហើបឲ្យដឹងថា កម្ពុជាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជា កម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជា និងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះ […]
ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីទូត១៥ប្រទេស ទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋ/រាជទូត និងមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ ទីតាំងដែល ប្រមុខការទូតកម្ពុជា ដឹកនាំមន្រ្តីការទូតចុះត្រួតពិនិត្យនេះ គឺស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាទិសនៃសមរភូមិប្រយុទ្ធរយៈពេល៥ថ្ងៃ ដែលក្នុងនោះមានប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូនជាដើម។ […]
កម្ពុជា ឯកភាពតាមសំណើថៃ រៀបចំកិច្ចប្រជុំGBC) នៅម៉ាឡេស៊ី
នៅក្នុងសន្និសីទសារព័ត៌មាន សង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ កម្ពុជា បានឯកភាពសំណើររបស់ភាគីថៃ ក្នុងការរៀចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាការកិច្ចការព្រំដែនទូទៅ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ប៉ុន្តែកម្ពុជាស្នើឱ្យសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ចូលរួមក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះសួរសុខទុក្ខកងទ័ពនិង ជនភៀសសឹក នៅខេត្តព្រះវិហារ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងទ័ព ដែលកំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែកគូលែនចំនួន១០៥នាក់ និងប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥ពាន់ដើម ក្នុងខេត្តព្រះវិហារ។ ក្នុងឱកាសនៃការអញ្ជើញជួបសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត បានបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងៗកងទ័ពដែលកំពុងសម្រាកព្យាបាលរបួសចំនួន១០៥នាក់ ដោយសារជម្លោះព្រំដែនរវាង […]
ថៃ បញ្ជូនកងកម្លាំងកម្ពុជា២រូបប៉ុណ្ណោះ ខណៈនៅសល់១៨នាក់ទៀត
នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន២ រូបប៉ុណ្ណោះ ក្នុងចំណោមកងកម្លាំងកម្ពុជាចំនួន២០រូប ដែលថៃបានចាប់ទៅកាលពីថ្ងៃទី២៩ ខែកក្កដា ពោលគឺក្រោយបទឈប់ បាញ់រវាងកម្ពុជា-ថៃត្រូវបានចូលជាធរមានរួចទៅហើយ។ កងកម្លាំងកម្ពុជាទាំង២រូប ត្រូវបានបញ្ជូនក្រោមសភាពម្នាក់ជិះរទេះ និងម្នាក់ទៀតដើរដោយគ្មានស្បែកជើង នៅច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។ កងកម្លាំងកម្ពុជាចំនួន២រូបនេះ រួមមាន ទី១ អនុសេនីយ៍ត្រី អាង អឿង អាយុ៣៧ឆ្នាំ និងទី២ ពលបាលឯក […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចុះជួបសួរសុខទុក្ខយុទ្ធជនដែលរងរបួស អំឡុងពេលប្រយុទ្ធក្នុងសមរភូមិជមនៅព្រំដែនកម្ពុជា-ថៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ។ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី […]
សម្តេចតេជោ ហ៊ុន សែន អរគុណអនុព័ន្ធយោធាប្រទេសនានា ដែលបានទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព បានបន្តតាមដាន ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ថ្ងៃទី២។ នៅលើបណ្តាញសង្គមនាថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ។ និងអរគុណចំពោះអនុព័ន្ធយោធានៃបណ្តាប្រទេសដែលបានអញ្ជើញទៅពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏អរគុណផងដែរ ដល់ក្រុមអ្នកយកព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNAដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ព្រំដែនដោយផ្ទាល់។ សម្តេចតេជោ បានគូសបញ្ជាក់ថា បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាព ហើយសម្តេចក៏ជឿជាក់ថា […]
អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាចនិងអាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែន ក្រោយបទឈប់បាញ់រវាងកម្ពុជានិងថៃ
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ អនុព័ទ្ធយោធាមកពីប្រទេសមហាអំណាច និងប្រទេសសមាជិកអាស៊ាន ព្រមទាំងមន្រ្តីទូតនានាសរុប១២ប្រទេស មានចំនួន២០រូប ចុះពិនិត្យដោយផ្ទាល់ និងសង្កេតការណ៍នៅតំបន់ព្រំដែន ក្រោយមានបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ។ ការដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេស ប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ ដើម្បីបង្ហាញពីឆន្ទៈយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាលើការអនុវត្តបទឈប់បាញ់។ គួរបញ្ជាក់ថា កាលាពីថ្ងៃទី២៩ កក្កដា ម្សិលមិញ ឯឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា […]