តាមការព្យាការណ៍ ​សេដ្ឋកិច្ច​កម្ពុជានឹង​សម្រេចបាន​ក្នុង​អត្រាកំណើន៦,៣% ក្នុងឆ្នាំ​២០២៥

តាមការព្យាការណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ និងបន្ត​សម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ៧% ក្នុងរយៈពេលមធ្យម។ នេះគឺជាគូសបញ្ជាក់របសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥» នៅរាជធានីភ្នំពេញ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្នុងឆ្នាំ២០២៤កន្លងទៅ […]

ដូចការសន្យា! ផ្លូវល្បាយគ្រួសប្រវែង៧គីឡូម៉ែត្រក្នុងឃុំឈូក ខេត្តកំពង់ធំ សម្តេចនាយករដ្ឋមន្ត្រី បានស្ថាបនាជូនរួចរាល់ហើយ

ផ្លូវល្បាយគ្រួស ១ខ្សែប្រវែង ៧ ០០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានស្ថាបនារួចរាល់ហើយ ដូចអ្វីដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសន្យានៅក្នុងជំនួប​សំណេះសំណាល​ជាមួយប្រជាសហគមន៍ កាលពីថ្ងៃទី៣១ ខែមករាកន្លងទៅ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ កាលពីថ្ងៃទី៧ […]

កម្ពុជា ត្រៀមទទួលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជា​តិ​ធំៗចំនួន២ ក្នុងឆ្នាំនេះ

ជាដំណឹងដ៏រីករាយសម្រាប់ប្រទេស និងប្រជាជនកម្ពុជា គឺក្នុងឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍អន្តរជា​តិ​ធំៗ ចំនួន២ នឹងបើកហោះហេីរត្រង់ និងបន្ថែមគោលដៅមកកាន់កម្ពុជា ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ តួកីអ៊ែរឡាញ​ នឹងបេីកការហោះហេីរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ​ នៅចុងឆ្នាំ២០២៥នេះ ខណៈ ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរមឺរ៉េតអ៊ែរឡាញ​ ក៏ពង្រីកការហោះហេីរមកកម្ពុជា​ ពីទីក្រុងឌូបៃទៅខេត្តសៀមរាប​ នាពាក់កណ្តាលឆ្នាំនេះផងដែរ។ តាមរយៈបណ្តាញសង្គមនាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

សម្តេចបវរធិបតី ហ៊ុន ណែត ថាការរៀបចំគោលនយោបាយ ត្រូវផ្អែកលើ​ការ​ស្រាវ​ជ្រាវ​តាមបែបវិទ្យាសាស្ត្រ មិនមែនផ្អែកលើអារម្មណ៍នោះទេ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំចក្ខុវិស័យ​ប្រទេសកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ “យុទ្ធសាស្ត្រកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព” នាព្រឹក​ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០២៥។ ថ្លែងក្នុងពិធីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការរៀបចំគោលនយោបាយ ត្រូវផ្អែកទៅ​លើសិក្សាស្រាវ​ជ្រាវតាមបែបវិទ្យាសាស្ត្រ តាមរយៈ​ការ​ប្រមូលនិងវិភាគទិន្នន័យច្បាស់លាស់ និង​ស្របទៅ​តាមស្ថានភាពភូមិសាស្ត្រ​ […]

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចាត់ទុកការពង្រឹងសមត្ថភាពនវានុវត្តន៍របស់សហគ្រាស គឺជាកាលានុវត្តភាពដ៏សំខាន់ថ្មីក្នុងការ​លើកកម្ពស់កិត្យានុ​ភាព​ជាតិ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការពង្រឹងសមត្ថភាពនវានុវត្តន៍របស់សហគ្រាស គឺជាកាលានុវត្តភាពដ៏សំខាន់ថ្មីមួយដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ ដោយធ្វើឱ្យប្រសើរឡើងនូវលំដាប់ពិន្ទុរបស់កម្ពុជាក្នុងសន្ទស្សន៍នវានុវត្តន៍សកល។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ដូចនេះ បានធ្វើ្វឡើងនៅក្នុងសិក្ខាសាលាស្តីពីគោលការណ៍ណែនាំសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ។ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា វឌ្ឍនភាពនេះនឹងផ្តល់ជាឧត្តមប្រយោជន៍សម្រាប់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន […]

បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូងបរាជ័យ ព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋនៅកូរ៉េ៩៩% បន្តជឿលើរាជរដ្ឋាភិបាលលើបញ្ហាទឹកដី

បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។ លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។ លោក អះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ […]

ផ្លូវចរាចរណ៍ទេសចរ ពីអន្លង់ធំទៅកាន់ស្រះដំរី​ ចាប់ផ្តើមជួសជុល ដោយ​រក្សាសណ្ឋានផ្លូវដើម​ និងមិនឲ្យបាត់បង់គុណតម្លៃវប្បធម៌

ផ្លូវចរាចរណ៍ទេសចរ ពីសហគមន៍អន្លង់ធំទៅកាន់ស្រះដំរី​ ប្រវែងប្រមាណជាង​៦គីឡូម៉ែត្រ ចាប់ផ្តើមដាក់គ្រឿងចក្រជួសជុលហើយកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយ​រក្សាសណ្ឋានផ្លូវដើម​ និងមិនឲ្យបាត់បង់គុណតម្លៃវប្បធម៌។ ការជួសជុសនេះ បានចាប់ផ្តើមឡើង បន្ទាប់ពីមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហើយកាលពីថ្ងៃទី២៦​ ខែកុម្ភ:​ ឆ្នាំ២០២៥​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប​ និងឧត្តមសេនីយ៍ទោ​ ខេង​ សុហ្វីណេ​ មេបញ្ជាការរង​ កងវិស្វកម្មតេជោ​ ហ៊ុន​ សែន​ […]

កម្ពុជា-ចិន ប្តេជ្ញាបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុ​ពល​ទេសចរណ៍ជាមួយគ្នា

ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន កាលយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥កន្លង ។ តាមរយៈបណ្តាញសង្គម សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សរសេររៀបរាប់ថា បើទោះបីជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ត្រូវបានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែភាគីកម្ពុជា-ចិននៅតែបន្តជំរុញការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ជាមួយគ្នាទៀត […]

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តយុវតីខ្មែរចូលរួមកិច្ចការសង្គមឲ្យសកម្ម ដើម្បីបណ្ដុះ​ភាពជឿជាក់លើខ្លួន​ឯង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី «បងស្រី និងប្អូនស្រី» រៀបចំធ្វើឡើងនាថ្ងៃអាទិត្យ ទី ០២ ខែ មីនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និនាត និងពិព័រណ៌កោះពេជ្រ ដោយមានការចូលរួមពីប្រធានសាខាសមាគមទាំង៦សាខា រួមទាំងសមាជិក សមាជិកា សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខារាជធានីភ្នំពេញ […]

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្នើបណ្ដេញបុរស​ជនជាតិចិនម្នាក់ចេញពីប្រទេស ក្រោយប្រឌិតរឿងមិនពិតលើតម្លៃទិដ្ឋាការចូលកម្ពុជា

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឃាត់ខ្លួនជនជាតិចិនម្នាក់ ដោយសារបានបង្កើតរឿងមិនពិត ដោយថតរូបក្រដាស់ប្រាក់ ១០០ដុល្លារ ថាជាថ្លៃសម្រាប់ស្នើសុំទិដ្ឋាការចូលប្រទេសកម្ពុជាសម្រាប់ជនជាតិចិន ។ ជនជាតិចិនម្នាក់ដែលបានធ្វើដំណើរចូលប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានថតក្រដាស់ប្រាក់ ១០០ដុល្លារ ដោយបានប្រាប់ទៅជនជាតិគាត់ថា នេះជាតម្លៃសម្រាប់សុំទិដ្ឋាការចូលប្រទេសកម្ពុជា និងបានថតរូបក្រដាស់ប្រាក់ ២០ដុល្លារ នៅបញ្ជរត្រួតពិនិត្យលើលិខិតឆ្លងដែន ដើម្បីស្នើសុំបិទស្ទីកគ័រ ដោយបញ្ជាក់ថា ជាថ្លៃសេវាបន្ថែមទៀត។ ក្នុងន័យនេះបានធ្វើឱ្យប៉ះពាល់ដល់ច្បាប់អន្តោប្រវេសន៍កម្ពុជា និងបានប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមិនបានយកតម្លៃលើសពីការកំណត់របស់រាជរដ្ឋាភិបាលនោះឡើយ […]

5
Promotion