នៅសល់តែប៉ុន្មានថ្ងៃទៀតកញ្ញា កុយ អេណា Miss Grand Cambodia 2023 លំដាប់រងទី ១ នឹងចេញទៅប្រទេស ញូវហ្សេឡែន ដើម្បីតាមរកក្តីស្រមៃខ្លួន ដោយសុខចិត្តបោះបង់ប្រាក់រាប់ម៉ឺនដុល្លារចោល
Author: rotha
អបអរសាទរបទ« Call Me PaPa » មានអ្នកចូលទស្សនាលើបណ្តាញសង្គម Tik Tok រហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក!
អបអរសាទរបទចម្រៀង « Call Me PaPa » របស់កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត មិនត្រឹមតែល្បីល្បាញនៅក្នុងប្រទេសប៉ុណ្ណោះទេ ពេលនេះបទចម្រៀង « Call Me PaPa » បានល្បីល្បាញជុំវិញពិភពលោក ជាក់ស្តែងនៅលើបណ្តាញសង្គម Tik Tok មានអ្នកចូលទស្សនារហូតដល់ទៅ 1400លានដងនៅជុំវិញពិភពលោក
ភ្ជាប់ពាក្យមិនបានប៉ុន្មានផង ភិន សុដាលីស គ្រោងដឹកដៃគូដណ្តឹងចូលរោងការក្រោយចូលឆ្នាំ ខ្មែរ រួច !
ទើបតែភ្ជាប់ពាក្យបានប៉ុន្មានថ្ងៃសោះ ស្រាប់តែមានលេចលឺព័ត៌មានថា មេម៉ាយកូនមួយ ភិន សុដាលីស ត្រៀមខ្លួនធ្វើជាកូនក្រមុំក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីភ្ជាប់ពាក្យរួច
វិស័យចិញ្ចឹមសត្វក្នុងស្រុកចាប់ផ្តើមទទួលបានពន្លឺនៃការរស់រានឡើងវិញហើយ
ក្រោយពីអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុករងផលប៉ះពាល់និងខាតបង់ប្រាក់អស់រយៈពេលជាច្រើនឆ្នំាមកនេះ ឥលូវចាប់ផ្តើមទទួលបានពន្លឺ នៃការរស់រានឡើងវិញហើយ កាលពីថ្ងៃទី៩ខែមករាឆ្នំា២០២៤ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទចាត់ឱ្យក្រុមមន្ត្រីជំនាញក្រោមឱវាទរបស់ក្រសួង បើកកិច្ចប្រជុំបន្ទាន់ជាមួយភាគីពាក់ព័ន្ធស្តីពីតម្រូវការនិងការផ្គត់ផ្គង់សត្វនៅកម្ពុជា
លោក ឆាយ បូរ៉ា ទទួចសុំខាងរោងភាពយន្តដាក់ម៉ោងចាក់ផ្សាយរឿង « អ៊ំចនម៉ែដោះ »ឱ្យបានច្រើន !
ច្រើនថ្ងៃមកហើយដែលរឿង « អ៊ំចនម៉ែដោះ » ដែលជាស្នាដៃថ្មីរបស់លោក ឆាយ ប៉ូរ៉ា បានដាក់បញ្ចាំងនៅរោងភាពយន្ត ប៉ុន្តែអ្វីដែលធ្វើឱ្យលោកមិនសប្បាយចិត្តនោះ គឺស្នាដៃរបស់លោកត្រូវបានខាងរោងភាពយន្ត ដាក់ម៉ោងផ្សាយមិនច្រើនដូចរឿងបរទេស ហេតុដូច្នេះហើយទើបលោកទទួចសុំឱ្យខាង រោងភាពយន្តបន្ថែមម៉ោងផ្សាយឱ្យបានច្រើន
សម្តេចធិបតី ហ៊ុន ម៉ាណែត និងទូតអូស្ត្រាលី ពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍រួម
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤
កក្រើកទៀតហើយ ខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំអ្នកលក់អនឡាញល្បីឈ្មោះ តែ ស៊ូអេង ទទួលបានកាដូធំ រថយន្តRolls Royce តម្លៃជាងមួយលានដុល្លារ និង គ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ពីស្វាមី !
ស្របពេលដែលរៀបចំកម្មវិធីចុះកិច្ចសហការការងារថ្មីជាមួយអ្នកលក់អនឡាញ យាយស្រួយ កាលពីថ្ងៃទី ១៨ ខែ មករា កន្លងមកនេះ ស្រាប់តែលោកស្រី តែ ស៊ូអេង ទទួលបានកាដូធំពីស្វាមីរបស់ខ្លួន គឺរថយន្ត រ៉ុលរ៉យ តម្លៃជាងមួយលានដុល្លារ ព្រមទាំងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ធ្វើឱ្យផ្អើលអស់ភ្ញៀវកិត្តិយស
តារាចម្រៀង ខេមរៈ សិរីមន្ត មិនប្រកាន់ទោសកំហុស ព្រមទទួលការអធ្យាស្រ័យ ក្រោយតារាចម្រៀង រ៉េប ខ្មែរមួយជីវិត ដឹងពីកំហុសខ្លួននិងសុំបញ្ចប់បញ្ហា !
ពេលនេះរឿងចម្រុងចម្រាលពាក្យសម្តី រវាងតារាចម្រៀង រ៉េប ខ្មែរមួយជីវិត និងតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra លោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ បានបញ្ចប់ហើយ បន្ទាប់ពីតារាចម្រៀង រ៉េប ខ្មែរមួយជីវិត បានចេញមុខដឹងកំហុសខ្លួន បញ្ចប់រឿង និងសុំការអធ្យាស្រ័យ ពីតារាចម្រៀងរៀមច្បងទាំង ២
ថ្ងៃសៅរ៍-អាទិត្យនេះ បងប្អូននៅខេត្តព្រះសីហនុដឹងតែសប្បាយហើយ សុទ្ធតែកំពូលតារាចម្រៀងទៅប្រគំតន្ត្រីនៅទីនោះ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួងមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូនអាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ
សម្តេចតេជោ ហ៊ុន សែន ចំអកសួរសំនួរឲ្យក្រុមប្រឆាំងដែលតែងតែដើរជាន់កែងខ្លួនឯង
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រឿងគួរឱ្យអស់សំណើចមួយ ! ថ្ងៃមុនខ្ញុំបានមើលនូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង