ថ្វីដ្បិតតែ OG Golden (អូជីហ្គូលឌិន) មិនមានគ្រូបង្វឹកនៅក្បែរខ្លួនដូចជាមិត្តភក្តិ ប៉ុន្តែនៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ OG Golden បានក្លាយទៅជាម្ចាស់ពាន Rapper Fighter រដូវកាលដំបូងនេះ ។ ជាមួយនិងអារម្មណ៍រំភើប OG Golden បានស្រក់ទឹកភ្នែកនិងនិយាយទៅកាន់គ្រូបង្វឹកដែលបានលាចាកលោកនេះទាំងទឹកភ្នែក ។ OG Golden បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីបានបញ្ចេញសមត្ថភាពដ៏ខ្លាំងក្លារបស់ខ្លួននៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Rapper Fighter កាលពីម្សិលមិញនេះ អ្វីដែលកាន់តែពិសេសនោះគឺលោកអាចដណ្តើមបានពាន Rapper Fighter នៅរដូវកាលទី១នេះយ៉ាងមានមោទនភាពបំផុតសម្រាប់ខ្លួនឯងក៏ដូចជាគ្រូបង្វឹកលោក Ruchko ដែលបានលាចាកលោកទៅទាំងមិនទាន់ឃើញជោគជ័យរបស់កូនសិស្សខ្លួន ។ ជាមួយនិងក្តីរំភើបនេះ OG Golden បានស្រក់ទឹកភ្នែក និងនិយាយទៅកាន់គ្រូបង្វឹករបស់ខ្លួនទាំងក្តុកក្តួលចិត្តថា « លោកគ្រូខ្ញុំធ្វើបានហើយ ! » ។ សម្រាប់រង្វាន់ដែល OG […]
Archives
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជំរុញឲ្យធ្វើទំនើបកម្មការផ្តល់សេវាផ្គត់ផ្គង់ថាមពលឱ្យបានទូទាំងប្រទេស
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានជំរុញឲ្យអាជ្ញាធរអគ្គិសនីកម្ពុជា គិតគូរធ្វើទំនើបកម្មការផ្តល់សេវាផ្គត់ផ្គង់ថាមពលឱ្យបានទូទាំងប្រទេស ដូចជាការធ្វើទំនើបកម្ម ការស្នើ សុំការផ្តល់សេវាភ្ជាប់ចរន្ត ការផ្តល់ព័ត៌មាន ការផ្តល់វិក្កយបត្រ ការទូទាត់ ការទំនាក់ទំនង ឲ្យអាចធ្វើបានតាមប្រព័ន្ធព័ត៌មានវិទ្យា និងប្រព័ន្ធទូរស័ព្ទដៃ ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួល តម្លាភាព និងប្រសិទ្ធភាព ដល់អ្នកប្រើប្រាស់ទូទាំងប្រទេស។ ការជំរុញនេះ បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់អាជ្ញាធរអគ្គិសនីកម្ពុជា […]
ប្រាសាទឥដ្ឋជ្រុងខាងជើងប្រាសាទភ្នំក្រោម លេចចេញជារូបរាងដ៏ស្រស់ស្អាតឡើងវិញ ក្រោយជួសជុលរួចជាស្ថាពរ
ប្រាសាទឥដ្ឋ ដែលស្ថិតនៅជ្រុងខាងជើងប្រាសាទភ្នំក្រោម បានលេចចេញជារូបរាងដ៏ស្រស់ស្អាត ឡើងវិញ ក្រោយអ្នកជំនាញការរបស់អាជ្ញាធរជាតិអប្សរាបានអភិរក្ស និងជួសជុលយ៉ាងយកចិត្តទុកដាក់។ លោក រស់ វិសុទ្ធ មន្រ្តីអភិរក្សប្រាសាទនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទឥដ្ឋជ្រុងខាងជើងនៃក្រុមប្រាសាទភ្នំក្រោមនេះ បានចាប់ផ្តើមជួសជុលនៅអំឡុងខែ មិថុនា និងបញ្ចប់ទាំងស្រុងនៅចុងខែ ធ្នូ ឆ្នាំ២០២៤។ លោកបន្តថា ប្រាសាទនេះមានទំហំប្រមាណ៦ម៉ែត្រ និងកម្ពស់ជាង៧ម៉ែត្រ។ ចំពោះស្ថានភាពមុនជួសជុល អ្នកជំនាញបានពន្យល់ថា ដំបូល […]
សម្ដេចតេជោ ហ៊ុន សែន ស្នើដល់ក្រុមហ៊ុនជប៉ុនជួយកសិករបង្កើនគុណភាព និងទិន្នផលដាំដុះសន្លឹកថ្នាំជក់នៅកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Eddy Pirard អគ្គនាយក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Japan Tobacco International (JTI) សកលលោក និងសហការី ចូលជួបសម្ដែងការគួរសម នៅព្រឹកទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នាឱកាសជំនួបនេះ […]
អាជ្ញាធរជាតិព្រះវិហារ រកឃើញទីតាំងស្ថានីយបុរាណវិទ្យាចំនួន២កន្លែង
ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំង ស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ ក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច […]
ស៊ីម៉ាក់ ផ្អាកតែកម្លាំងខ្លះក្នុងខេត្តចំនួន៨ ស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ
អគ្គនាយកអង្គភាពស៊ីម៉ាក ឯកឧត្តម ហេង រតនា បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះក្រៅពីនោះស៊ីម៉ាក់នៅតែបន្តឆ្លើយតម្រូវការរបស់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាធម្មតា។ ឯកឧត្តមបានបញ្ជាក់បែបនេះ ក្នុងពេលជួបសំណេះសំណាល និងផ្សព្វផ្សាយការងារពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះរបស់អង្គភាពនៅខេត្តគោលដៅទាំង៨ខេត្ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៥ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាអាចបែងចែកជា ៥បញ្ហាសំខាន់គឺ៖ ១. បញ្ហាគ្រាប់មីន៖មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនប្រឆាំងយានយន្ត មានចំនួនប្រមាណ៤-៦ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងរង់ចាំមើលសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី ជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក ខណៈកន្លងមកបានរិះគន់វាយប្រហារលោក Donald Trump យ៉ាងចាស់ដៃ
តាមរយៈសំណេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេររៀបរាប់ថា ប៉ុន្មានថ្ងៃនេះ សម្តេចឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលបានធ្វើការរិះគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump […]
វិហារអ៊ិស្លាមតម្លៃ ៧ម៉ឺនដុល្លារ នៅខេត្តក្រចេះ ជាអំណោយរបស់អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
វិហារអ៊ិស្លាមតម្លៃ ៧ ម៉ឺនដុល្លារ ដែលជាអំណោយរបស់អង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ជូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ពិធីសម្ពោធ បានធ្វើឡើង នក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ថ្នាក់ដឹកនាំខេត្តក្រចេះ និងតំណាងអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់។ […]
ប៉ូលីស៖ បុរសម្នាក់ដែលដុតខ្លួនឯងនៅស្តាតអូឡាំពិក គឺមានជំងឺផ្លូវចិត្តនិងធ្លាប់ប្រើប្រាស់គ្រឿងញៀន
បុរសម្នាក់ត្រូវបានសមត្ថកិច្ច និងរថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ភា្លមៗ ក្រោយពីបានប៉ុនប៉ងធ្វើអត្តឃាត ដោយដុតខ្លួនឯង កាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក(ដំបូលបី) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសរងគ្រោះ មានឈ្មោះ កែវ សុខពៅ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ ទីលំនៅបច្ចុប្បន្ន នៅ […]
អភិបាលរាជធានីភ្នំពេញ កោតសរសើរនិងអរគុណ ចំពោះម្ចាស់ផ្ទះនិងអាជីវករ ដែលរួមសហការធ្វើឲ្យ«ផ្លូវថ្មើជើង»លេចរូបរាងឡើង
រាជធានីភ្នំពេញ បានបើកដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ បានដាក់សាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ផ្លូវថ្មើរជើង (walk street) គឺបើកចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ ។ នៅក្នុងដំណើរចុះពិនិត្យដោយផ្ទាល់នៃការសាកល្បងថ្ងៃដំបូង ឯកឧត្តម ឃួង ស្រេង […]