បំណុលក៏ដោះមិនទាន់អស់រឿងរ៉ាវអាក្រក់ជាច្រើនក៏បានកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះតារាកំប្លែងអ្នកនាង ខ្ញុង បានប្រកាសចិញ្ចឹមកូនម្នាក់ឯង ខណៈដែលកំពុងពពោះកូនស្រី ប្រសើរជាងដេកគ្រាំទ្រូងមួយជីវិត ។

តារាកំប្លែងអ្នកនាង ខ្ញុង បានរៀបរាប់ថា « តើត្រូវបន្តដើម្បីអ្វីទៀតកូនៗរបស់ម៉ែអើយ ម៉ែព្យាយាមហើយតែនៅមិនអាចស៊ូទៅមុខតៀតបាន ម៉ែប្រហែលរក្សាគ្រួសារមួយនេះឱ្យកូនលែងបានហើយ ។ ឈឺចាប់ថ្ងៃលែងលះមួយថ្ងៃវាប្រសើរជាងដេកគ្រាំទ្រូងមួយជីវិត ទាំងកំពុងពោះ វាសម្ពាធផ្លូវចិត្តណាស់ ម៉ែសុំទោសកូនៗ ម៉ែនឹងស៊ូចិញ្ចឹមកូនម្នាក់ឯងបន្តទៀត ព្រោះម៉ែស៊ូម្នាក់ឯងមកយូរហើយ » ។
ការប្រកាសរបស់តារាកំប្លែង ខ្ញុង ដូច្នេះបានធ្វើឱ្យទស្សនិកជនជាច្រើនគិតថា នាងមានវិប្បត្តិផ្លូវចិត្ត និងមានបញ្ហាជាមួយស្វាមីខ្លួនខណៈកំពុងពពោះកូនស្រី ។ ទោះបីជាយ៉ាងនេះក្តីក៏មានមតិខ្លះនិយាយថា តារាកំប្លែង ខ្ញុង ធ្វើបែបនេះគ្រាន់តែជាការសម្តែង ទំនាក់ទំនងនាងនិងស្វាមីនៅល្អដូចធម្មតា ។
មកទល់ពេលនេះតារាកំប្លែងអ្នកនាង ខ្ញុង នៅតែត្រូវបានគេទារបំណុលជុំទិសជារៀងរាល់ថ្ងៃ បើទោះបីជានាងខំប្រឹងធ្វើការ និងប្រឹងលក់ប្រហុកផ្អកតាមអនឡាញក្តី ក៏ជីវិតនាងនៅតែជួបនូវការលំបាក នាងថែមទាំងបានត្អូញត្អែរថា ឃើញនាងសើចសប្បាយតែក្នុងឡាយប៉ុណ្ណោះ តែជីវិតពិតនៅខាងក្រៅ នាងជួបនូវបញ្ហារាប់មិនអស់ ជាពិសេសគឺបំណុលនេះតែម្តង ៕


