ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំង ស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។ ក្រោយពីពិនិត្យ និងតាមដានវឌ្ឍនភាពការងាររួច […]
Archives
ស៊ីម៉ាក់ ផ្អាកតែកម្លាំងខ្លះក្នុងខេត្តចំនួន៨ ស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះ
អគ្គនាយកអង្គភាពស៊ីម៉ាក ឯកឧត្តម ហេង រតនា បានឲ្យដឹងថា អង្គភាពស៊ីម៉ាក់ផ្អាកតែកម្លាំងខ្លះស្ថិតក្រោមគម្រោងជំនួយអាមេរិកប៉ុណ្ណោះក្រៅពីនោះស៊ីម៉ាក់នៅតែបន្តឆ្លើយតម្រូវការរបស់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាធម្មតា។ ឯកឧត្តមបានបញ្ជាក់បែបនេះ ក្នុងពេលជួបសំណេះសំណាល និងផ្សព្វផ្សាយការងារពាក់ព័ន្ធការផ្អាកគម្រោងជំនួយរបស់សហរដ្ឋអាមេរិក និងប៉ះពាល់ដល់សកម្មភាពប្រតិបតិ្តការខ្លះរបស់អង្គភាពនៅខេត្តគោលដៅទាំង៨ខេត្ត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានកងឯកភាពទី៥ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ហេង រតនា បានឲ្យដឹងថា សំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជាអាចបែងចែកជា ៥បញ្ហាសំខាន់គឺ៖ ១. បញ្ហាគ្រាប់មីន៖មានគ្រាប់មីនប្រឆាំងមនុស្សគ្រប់ប្រភេទនិងគ្រាប់មីនប្រឆាំងយានយន្ត មានចំនួនប្រមាណ៤-៦ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំពុងរង់ចាំមើលសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី ជាមួយរដ្ឋាភិបាលថ្មីរបស់អាមេរិក ខណៈកន្លងមកបានរិះគន់វាយប្រហារលោក Donald Trump យ៉ាងចាស់ដៃ
តាមរយៈសំណេរនៅលើបណ្តាញសង្គម នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេររៀបរាប់ថា ប៉ុន្មានថ្ងៃនេះ សម្តេចឃើញមានការចែករំលែកវីដេអូនៃបទសម្ភាសន៍របស់អ្នកនយោបាយចាស់វស្សា និងជាជនឱកាសនិយម សម រង្ស៊ី ជាមួយ The Cambodia Daily នៅថ្ងៃ ១២ កញ្ញា ២០២៤ ដែលបានធ្វើការរិះគន់ទៅលើបុគ្គលបុគ្គលិកលក្ខណៈរបស់លោក Donald Trump […]
វិហារអ៊ិស្លាមតម្លៃ ៧ម៉ឺនដុល្លារ នៅខេត្តក្រចេះ ជាអំណោយរបស់អង្គការមូលនិធិអ៊ីម៉ាន់កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
វិហារអ៊ិស្លាមតម្លៃ ៧ ម៉ឺនដុល្លារ ដែលជាអំណោយរបស់អង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ជូនប្រជាពលរដ្ឋខ្មែរអ៊ិស្លាមនៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ពិធីសម្ពោធ បានធ្វើឡើង នក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ថ្នាក់ដឹកនាំខេត្តក្រចេះ និងតំណាងអង្គការមូលនិធិអ៉ីម៉ាន់កម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាង ៣០០នាក់។ […]
ប៉ូលីស៖ បុរសម្នាក់ដែលដុតខ្លួនឯងនៅស្តាតអូឡាំពិក គឺមានជំងឺផ្លូវចិត្តនិងធ្លាប់ប្រើប្រាស់គ្រឿងញៀន
បុរសម្នាក់ត្រូវបានសមត្ថកិច្ច និងរថយន្តសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ ភា្លមៗ ក្រោយពីបានប៉ុនប៉ងធ្វើអត្តឃាត ដោយដុតខ្លួនឯង កាលពីវេលាម៉ោង០៧និង២០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចពហុកីឡដ្ឋានជាតិអូឡាំពិក(ដំបូលបី) សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសរងគ្រោះ មានឈ្មោះ កែវ សុខពៅ ភេទ ប្រុសអាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ ទីលំនៅបច្ចុប្បន្ន នៅ […]
អភិបាលរាជធានីភ្នំពេញ កោតសរសើរនិងអរគុណ ចំពោះម្ចាស់ផ្ទះនិងអាជីវករ ដែលរួមសហការធ្វើឲ្យ«ផ្លូវថ្មើជើង»លេចរូបរាងឡើង
រាជធានីភ្នំពេញ បានបើកដំណើរការសាកល្បងផ្លូវថ្មើរជើង (walk street) តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ បានដាក់សាកល្បង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ផ្លូវថ្មើរជើង (walk street) គឺបើកចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ ។ នៅក្នុងដំណើរចុះពិនិត្យដោយផ្ទាល់នៃការសាកល្បងថ្ងៃដំបូង ឯកឧត្តម ឃួង ស្រេង […]
ស្ត្រីដែលតាំងខ្លួនជា«ព្រះនាងឥន្ទ្រទេវី»បានសន្យាបញ្ឈប់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ព្រះពុទ្ធសាសនា ក្រោយអាជ្ញាធរចុះទៅណែនាំ
លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថាមានបារមីចូលសណ្ឋិត បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួន ក្រោយអាជ្ញាធរខេត្តសៀមរាប និងមន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធ ចុះណែនាំឲ្យបញ្ឈប់ទង្វើដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា។ មន្រ្តីជំនាញពាក់ព័ន្ធដឹកនាំដោយលោក យុន លីណេ អភិបាលរងខេត្តសៀមរាប និងមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ […]
ប្រតិបត្តិការថ្ងៃអាទិត្យ! អាជ្ញាធរខេត្តតាកែវ ឆ្មក់កម្ទេចទីតាំងដាំកញ្ឆាចំនួន៧កន្លែង ក្នុងស្រុកគិរីវង់
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តខេត្តតាកែវ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កម្លាំងស្នងការនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីវង់ ឡើងកាប់ដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ បានចំនួន ៧ទីតាំង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ប្រតិបត្តិការនេះ គឺបានកាប់ដុតបំផ្លាញដើមកញ្ឆា ៣៣៦៥ដើម ស្មើនឹង ១៨៩០ម៉ែត្រការ៉េ និង […]
សម្តេចនាយករដ្ឋមន្ត្រី រំពឹងថា ផ្លូវជាតិលេខ២៣ នឹងជួយជំរុញសេដ្ឋកិច្ចនិងជីវភាពអ្នកស្រុកកោះធំ និងស្រុកលើកដែក
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា ផ្លូវជាតិលេខ២៣ ដែលជាប្រវត្តិសាស្ត្រថ្មី ក្នុងទឹកដីខេត្តកណ្ដាល នឹងជួយជំរុញសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋនៅស្រុកកោះធំ និងស្រុកលើកដែក បន្ថែមទៀត។ ក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេររៀបរាប់ថា ៖«កំណាត់ផ្លូវជាតិលេខ២៣(NR23)ប្រវែង១៩,៨ គីឡូម៉ែត្រ មានទទឹងតួផ្លូវ១១ម៉ែត្រ ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ(PK0+000) […]
អភិបាលរាជធានីភ្នំពេញ បញ្ជាឲ្យបញ្ចេញគ្រឿងចក្របន្ទាន់ ដើម្បីបូមដីចាក់ទប់ស្កាត់ការបាក់ច្រាំងទន្លេ ចំនួន៣ទីតាំងក្នុងខណ្ឌជ្រោយចង្វា
ភ្លាមៗក្រោយមានហេតុការណ៍បាក់ច្រាំងទន្លេ ចំនួន៣ទីតាំង នៅក្នុងមូលដ្ឋាន ខណ្ឌជ្រោយចង្វារ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាឲ្យមន្ត្រីជំនាញ ដាក់គ្រឿងចក្រជាបន្ទាន់ ដោយបូមដីចាក់លុប ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ កុំឲ្យរាលដាលបន្ត និងចុះជួយរុះរើសំណង់ផ្ទះប្រជាពលរដ្ឋដែលខូចខាត។ ទីតាំងច្រាំងទន្លេដែលបានបាក់រួមមាន៖ទី១ គឺបាក់ស្រុតច្រាំង ទន្លេ មេគង្គ ប្រវែងប្រមាណ៣០ម៉ែត្រនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ,ទីតាំងទី២ នៅចំណុចមុខវត្តបាក់ខែង សង្កាត់បាក់ខែង […]