« មនុស្សប្រុសថោកទាប » បទចម្រៀងថ្មីដំបូងរបស់ គូម៉ា ក្នុងផលិតកម្ម Galaxy Navatra គឺបង្កប់ដោយអត្ថន័យជ្រាលជ្រៅ 

« មនុស្សប្រុសថោកទាប » ជាចំណងជើងបទចម្រៀងថ្មីមួយរបស់តារាចម្រៀងលោក គូម៉ា ដែលបាននិពន្ធនិងធ្វើឡើងដោយខ្លួនឯងផ្ទាល់ ដើម្បីជាចំណងដៃលើកដំបូងរបស់ខ្លួនក្នុងការឈានជើងចូលផលិតកម្ម Galaxy Navatra រួមជាមួយតារាចម្រៀងល្បីៗជាច្រើនរូបទៀត

សម្តេច ហ៊ុន ម៉ាណែត បានប្រាប់អាស៊ានថា កម្ពុជាចង់បានសន្តិភាពនិងការអភិវឌ្ឍ

នៅទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី តាំងពីម្សិលមិញមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកទីនេះ

នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn បានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ […]

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ណែនាំឲ្យចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀន

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីរបរិស្ថានចាប់ផ្តើម យុទ្ធនាការផ្សព្វផ្សាយជំរុញឲ្យមាន ការចូលរួមកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព។ នៅក្នុងពិធីជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យមន្ទីរបរិស្ថានខេត្តកោះកុង ចាប់ផ្តើមធ្វើការផ្សព្វផ្សាយ ជាពិសេសជាមួយគ្រូបង្រៀន និងសិស្សានុសិស្ស […]

ក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់ចំពោះអាជីវករ និងអ្នកលក់អនឡាញ ដែលយករូបថតវត្ថុបុរាណខ្មែរផ្សព្វផ្សាយលក់វត្ថុសិល្បៈរបស់ខ្លួន

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កេតឃើញថា មួយរយៈកាលកន្លងមកនេះ មានបងប្អូនអាជីវករ និងអ្នកលក់អនឡាញមួយចំនួន បានធ្វើការផ្សព្វផ្សាយលក់ដូរវត្ថុសិល្បៈតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក និងតិកតុក ដោយប្រើប្រាស់រូបថតវត្ថុបុរាណខ្មែរ ដែលក្រសួងបានបង្ហោះកន្លងមក ដើម្បីយកធ្វើជារូបភាពទាក់ទាញ សម្រាប់លក់ដូរវត្ថុសិល្បៈឯកជនរបស់ខ្លួន។ ក្រសួងបញ្ជាក់ថា ការយករូបថតវត្ថុបុរាណមកប្រើប្រាស់បែបនេះ គឺជាសកម្មភាពខុសឆ្គង និងជារូបភាពបោកប្រាស់ ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ។ មិនតែប៉ុណ្ណោះទង្វើនេះអាចធ្វើឱ្យសមត្ថកិច្ចបរទេស និងអ្នកកាន់កាប់សមុច្ច័យឯកជននានា យល់ច្រឡំថាវត្ថុ បុរាណខ្មែរដែលគេបានប្រគល់មកកម្ពុជាវិញ ត្រូវបានចរាចរលក់ដូរក្នុងទីផ្សារ ដោយខ្វះការគ្រប់គ្រង់ ការពារពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ប្រការនេះ […]

ជប៉ុន ជាទូតបរទេសទី១ ដែលបានចូលជួបឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣បានអនុញ្ញាតជូន ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជម្រាបជូន ឯកអគ្គរាជទូតជប៉ុនថា ចាប់តាំងពីទទួលបាននូវការតែងតាំងជា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នេះជាជំនួបលើកទី១ ហើយរវាង ឯកឧត្តមអភិសន្តិបណ្ឌិត ជាមួយ […]

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៧

ព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហររបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃវិស័យឯកជន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាពិសេសនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៣ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:៣០ នាទី, នៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។ សុន្ទរកថាពិសេសនេះ មានចំណុចសំខាន់ៗដូចជា៖ ទី១. សម្តេចមហាបវរធិបតី បានលើកឡើងអំពីបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៃបរិការណ៍សកល ដែលកំពុងជះផលវិបាកមកលើគ្រប់បណ្តាប្រទេសទាំងអស់ ទោះដោយប្រយោលក៏ដោយ។ ក្នុងស្មារតីនេះ, […]

នាយករដ្ឋមន្រ្តីកម្ពុជា និងប្រធានាធិបតីឥណ្ឌូនេស៊ី ឯកភាពគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៧:៣០នាទី នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។ នៅក្នុងជំនួបនេះ ឯកឧត្តម ចូកូ វីដូដូ បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចមហាបវរធិបតី […]

សហជីពមួយគាំទ្ររដ្ឋាភិបាល​ក្នុង​ការ​ពន្លឿន​ប្រាក់ឈ្នួល​​ដល់​កម្មករ​និយោជិតនិង​ការកែសម្រួលមធ្យោបាយធ្វើដំណើរ

ប្រធានសម្ព័ន្ឋ​សហជីពជាតិ លោក ហ្វា សាលី គាំទ្រ​អនុសាសន៍​​លោកនាយក​រដ្ឋ​មន្រ្តី​លើ​ការ​ពន្លឿន​ប្រាក់ឈ្នួល​និង​ការ​កែសម្រួល​មធ្យោបាយ​ធ្វើដំណើរ​របស់​កម្មករនិយោជិត