សមត្ថភាពខ្លាំងមិនធម្មតានោះទេ កូនប្រុសទី២របស់ឧកញ៉ា ព្រាប សុវត្ថិ គឺលោកសុវត្ថិ មុនីនាគ ឬ N.John បានក្លាយជាយុវជនខ្មែរទី១ ដែលទទួលបានទិដ្ឋាការO-1B ឬហៅថា”ទិដ្ឋាការសិល្បករ”ពីសហរដ្ឋអាមេរិក ដែលជាប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់តែបុគ្គលដែលមានសមត្ថភាពដ៍អស្ចារ្យក្នុងវិស័យសិល្បៈ ឬសមិទ្ធិផលដ៏អស្ចារ្យនៅក្នុងឧស្សាហកម្មរូបភាព ឬទូរទស្សន៍។

ក្រោយខិតខំដុសខាត់សមត្ថភាព និងខិតខំរៀនសូត្រនៅ MilenniumDance Complex នៅទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ Los Angeles យ៉ាងយកចិត្ដទុកដាក់ កំទ្បុងរយៈពេល ១ឆ្នាំ បទចម្រៀងដែល N.John ចេញមកមួយៗសុទ្ធតែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។ លក្ខណៈពិសេស និងចំណុចលេចធ្លោនៃបទចម្រៀងរបស់ N.John ដែលទាក់ទាញអារម្មណ៍អ្នកស្ដាប់ទាំងជាតិ និងអន្ដរជាតិ គឺដោយសារតែលោកបានផលិតបទចម្រៀងត្រូវនឹងចំណង់ចំណូលចិត្តអ្នកគាំទ្រសម័យថ្មី។
ដោយមានសមត្ថភាពខ្ពស់ដ៍អស្ចារ្យលើផ្នែកចម្រៀង រាំ និង តន្ត្រី ការគាំទ្រយ៉ាងខ្លាំងខ្លា និងភាពល្បីល្បាញលើឆាកជាតិ និងអន្ដរជាតិនេះហើយ បានធ្វើឱ្យ N.John ក្លាយជាយុវជនកម្ពុជាទី១ ដែលទទួលបានទិដ្ឋាការ O-1Bពីសហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក N.JOHN បានបង្ហាញការអរគុណទៅកាន់អ្នករាល់គ្នា ដែលអាចធ្វើឲ្យក្តីសុបិនរបស់ខ្លួន ក្លាយជាការពិត ហើយរូបគេកំពុងឆ្ពោះទៅរកការបង្កើតនូវស្នាដៃថ្មីៗ លើការងារក្នុងវិស័យតន្ត្រី ឲ្យកាន់តែមានភាពលេចធ្លោបន្ថែមទៀត នៅក្នុងដីសហរដ្ឋអាមេរិក។
សូមជម្រាបជូនថា សម្រាប់បុគ្គល ឬតារាសិល្បៈទាំងឡាយណាដែលទទួលបានទិដ្ឋាការ O-1B គឺពួកគេនឹងទទួលបានការអនុញ្ញាតឱ្យមកសហរដ្ឋអាមេរិកដើម្បីធ្វើការបណ្តោះអាសន្នក្នុងវិស័យជំនាញរបស់ពួកគេ។ ដើម្បីទទួលបានទិដ្ឋការប្រភេទនេះ សិល្បៈករទាំងអស់ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងត្រូវបង្ហាញពីសមត្ថភាព ឬសមិទ្ធផលដ៏អស្ចារ្យរបស់ខ្លួន ដែលមានការទទួលស្គាល់ពីជាតិ ឬអន្តរជាតិ៕









