លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បាន ឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣នេះ អង្គភាពពន្ធដារ បានទទួលបានចំណូលពន្ធ-អាករដែល ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល ឬស្មើរប្រមាណជា ២ ៣១២,៩៥ លានដុល្លារអាមេរិក។
Archives
ក្រោយចែកផ្លូវជាមួយមិត្តចាស់ គណបក្សភឿថៃចាប់ដៃគ្នាជាមួយគណបក្សលោកប្រាយុទ្ធ ចាន់អូចា
ក្រោយចែកផ្លូវជាមួយមិត្តចាស់ គណបក្សភឿថៃចាប់ដៃគ្នាជាមួយគណបក្សលោកប្រាយុទ្ធ ចាន់អូចា
កីឡាករខ្មែរ និងបរទេសល្បីៗនឹងឡើងរេញប្រកួតគ្នាក្នុងមហាព្រឹត្តិការណ៍ប្រកួតប្រដាល់ Hanuman Kun Khmer
ការប្រកួតប្រដាល់គុនខ្មែរមិត្តភាពអន្តរជាតិ Hunuman Kun Khmer នឹងចាប់ផ្តើមប្រកួតនៅពេលខាងមុខនេះជាមួយកីឡាករល្បីៗជាតិ និងអន្តរជាតិ រៀបចំដោយក្លិប Galaxy Navatra អេភូថងគុនខ្មែរ នឹងជាចំណីចក្ខុថ្មីមួយទៀតនឹងបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង។
ទិញរថយន្តថ្មីតម្លៃជាង ៣០ ម៉ឺនដុល្លារភ្លាម ខាត់ សុឃីម ដឹកដៃស្វាមីទៅលំហែកាយនៅ អាមេរិក ភ្លែត
អ្នកនាង ខាត់ សុឃីម បានដឹកដៃស្វាមី វ័យក្មេងរបស់ខ្លួនចេញទៅលំហែកាយនៅលើទឹកដី សហរដ្ឋអាមេរិក យ៉ាងសប្បាយរីករាយ បន្ទាប់ពីទិញរថយន្តថ្មីតម្លៃជាង ៣០ ម៉ឺនដុល្លារ ។
អ៊ិន លក្ខិណា ជួបរឿងនឹកស្មានមិនដល់ពេលគ្រងឈុត « ដែនដីនៃមន្តអាគម » ក្នុងថ្ងៃប្រកួតឈុតតំណាងជាតិ
ឈុតតំណាងជាតិដែលបេក្ខភាព Miss Grand Cambodia 2023 អ៊ិន លក្ខិណា គ្រងនៅក្នុងថ្ងៃប្រកួតឈុតតំណាងជាតិនៅថ្ងៃទី ១៦ ខែ សីហា កន្លងមកនេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ពីមហាជន ប៉ុន្តែនៅឯក្រោយឆាកវិញ គឺ អ៊ិន លក្ខិណា បានជួបរឿងនឹកស្មានមិនដល់ពេលដែលនាងគ្រងឈុត « ដែនដីនៃមន្តអាគម » ។
សម្ដេចក្រឡាហោម ស ខេង៖ យើងធ្វើការដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋ មិនមែនដើម្បីយើងទេ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ សម្ដេចបានផ្ដល់អនុសាសន៍ផ្ដាំផ្ញើថា ការកសាងស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ ការរៀបចំឱ្យបានល្អនូវតួនាទី ភារកិច្ច របៀបរបបធ្វើការងារ ការសាមគ្គីឯកភាពរវាងមន្រ្តីថ្នាក់លើ មន្រ្តីថ្នាក់ក្រោម មន្រ្តីថ្នាក់ស្មើជាមួយគ្នាដោយប្រកាន់យកគោលការណ៍ស្មោះត្រង់ជាមួយគ្នាគឺជាគោលការណ៍សំខាន់ត្រូវបន្តអនុវត្ត ដើម្បីរួមគ្នាសម្រេចបានសមិទ្ធផលជូនជាតិ និងប្រជាជន។ សម្ដេចបន្ថែមថា […]
ស៊ីមបាវ៉េ មើលឃើញពីការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា មានភាពលឿនរហ័ស
កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៉ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៉ីមបាវ៉េក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោកជំទាវ ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៉ីមបាវ៉េប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី ថោង […]
Update: សមត្ថកិច្ចពាក់ព័ន្ធ កំពុងស្វែងរកក្រុមខ្មាន់កាំភ្លើងរំដោះមេក្លោងគ្រឿងញៀនជនជាតិចិន កក្រើកក្រុងសៀមរាប
ស្នងការនគបាលខេត្តសៀមរាប បានបញ្ជាក់ថា សមត្ថកិច្ចចំរុះកំពុងស្រាវជ្រាវស្វែងរកខ្មាន់កាំភ្លើងមួយក្រុមមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ចូលភ្ជង់សមត្ថកិច្ចពន្ធនាគាររំដោះអ្នកទោសមេឃ្លោងជួញដូរគ្រឿងញៀនជនជាតិចិនពីពេទ្យគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹមមិញនេះ។ សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ […]
ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី៣ នឹងកំណត់ធ្វើនាសប្ដាហ៍ក្រោយ
ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី៣ នឹងកំណត់ធ្វើនាសប្ដាហ៍ក្រោយ
៦ខែឆ្នាំនេះ ជនបរទេសជិត ២៦ម៉ឺននាក់ បានសុំប័ណ្ណធ្វើការងារនៅកម្ពុជា ខណៈជនបរទេសជាង ១ពាន់នាក់ ត្រូវបានបណ្តេញចេញ
ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា មានជនបរទេសចំនួន១០៣៨នាក់មកពី ២៦ សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺមានចំនួន៥៤៩នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់ ជនជាតិវៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ ម៉ាឡេស៊ី២៥នាក់ និងជនជាតិបរទេស ផ្សេងៗទៀត ត្រូវបានបណ្តេញចេញជាបន្តបន្ទាប់ ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុ ជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ជាដើម។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចនិងតែតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ […]

