សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានសាកសួរអំពីសុខទុក្ខ និងថ្លែងនូវការនឹករលឹកចំពោះ សមាជិក សមាជិក ព្រមទាំងបានលើកឡើងនូវសមិទ្ធិផលជាច្រើន ដែលបានកើតឡើង […]
Archives
រដ្ឋមន្រ្តីពីររូប បង្កើតឧទ្យានទន្លេស្ងួត នៅខេត្តត្បូងឃ្មុំ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលីបើកឱ្យដំណើរការសាងសង់ឧទ្យានទន្លេស្ងួត ដែលស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២៤។ ក្រសួងបរិស្ថានបានឲ្យដឹងថា ឧទ្យានទន្លេស្ងួត គឺជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្នុងដំណាក់កាលទី១ ដើម្បីឈានឆ្ពោះទៅកាន់ប្រទេស មានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ជាមួយគោលដៅអាទិភាពទី២ ក្នុងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើនប្រាក់ចំណូល ពីតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ អព្យាក្រឹតកាបូន។ […]
កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត បន្តរក្សាតំណែងចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រលងគណិតវិទ្យាលំដាប់ពិភពលោក
កូនប្រុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កុមារា រិទ្ធិសិទ្ធិ ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួម ២,២៧៩នាក់ មកពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកក។ នេះបើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារលើបណ្តាញសង្គមផ្លូវការយ៉ាងដូច្នេះថា៖ « ថ្ងៃនេះបានទទួលថាមពលពេញ […]
ក្មេងស្រីកម្ពុជាកាន់តែច្រើន ចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល
ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះថា ក្មេងស្រីកម្ពុជាកាន់តែច្រើនចាប់អារម្មណ៍លើផ្នែកបច្ចេកវិទ្យាឌីជីថល តាមរយៈកម្មវិធី Technovation Girls Cambodia។ កម្មវិធី Technovation Girls កម្ពុជា បាននិងកំពុងជំរុញលើកទឹកចិត្តក្មេងស្រីឱ្យចាប់អារម្មណ៍ផ្នែកបច្ចេកវិទ្យា សហគ្រិនភាព ការសរសេរកូដ ការបង្កើតកម្មវិធីទូរសព្ទដៃ ដើម្បីចូលរួមដោះស្រាយបញ្ហាក្នុងសហគមន៍ ដែលកម្មវិធីនេះជាផ្នែកមួយ ជួយកាត់បន្ថយគម្លាតយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ កម្មវិធីប្រកួត Technovaiton Girls […]
កម្ពុជា ជឿជាក់លើចក្ខុវិស័យ និងការប្តេជ្ញាចិត្តនៃចលនាមិនចូលបក្សសម្ព័ន្ធ
នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Summit) ដែលប្រព្រឹត្តទៅនៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា។ តាមរយៈសន្ទរកថានាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]
កក្រើកទៀតហើយ ខួបអាពាហ៍ពិពាហ៍ ១២ ឆ្នាំអ្នកលក់អនឡាញល្បីឈ្មោះ តែ ស៊ូអេង ទទួលបានកាដូធំ រថយន្តRolls Royce តម្លៃជាងមួយលានដុល្លារ និង គ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ពីស្វាមី !
ស្របពេលដែលរៀបចំកម្មវិធីចុះកិច្ចសហការការងារថ្មីជាមួយអ្នកលក់អនឡាញ យាយស្រួយ កាលពីថ្ងៃទី ១៨ ខែ មករា កន្លងមកនេះ ស្រាប់តែលោកស្រី តែ ស៊ូអេង ទទួលបានកាដូធំពីស្វាមីរបស់ខ្លួន គឺរថយន្ត រ៉ុលរ៉យ តម្លៃជាងមួយលានដុល្លារ ព្រមទាំងគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ធ្វើឱ្យផ្អើលអស់ភ្ញៀវកិត្តិយស
តារាចម្រៀង ខេមរៈ សិរីមន្ត មិនប្រកាន់ទោសកំហុស ព្រមទទួលការអធ្យាស្រ័យ ក្រោយតារាចម្រៀង រ៉េប ខ្មែរមួយជីវិត ដឹងពីកំហុសខ្លួននិងសុំបញ្ចប់បញ្ហា !
ពេលនេះរឿងចម្រុងចម្រាលពាក្យសម្តី រវាងតារាចម្រៀង រ៉េប ខ្មែរមួយជីវិត និងតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra លោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ បានបញ្ចប់ហើយ បន្ទាប់ពីតារាចម្រៀង រ៉េប ខ្មែរមួយជីវិត បានចេញមុខដឹងកំហុសខ្លួន បញ្ចប់រឿង និងសុំការអធ្យាស្រ័យ ពីតារាចម្រៀងរៀមច្បងទាំង ២
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ សំណុំរឿង ៣ប្រភេទ ត្រូវអនុវត្តវិធានការដាច់ខាត និងសុំកិច្ចសហការពី ACU
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែមករា ជួបប្រជុំជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំកិច្ចសហការក្នុងយុទ្ធនាការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានជម្រាបជូនពីការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសយុទ្ធនាការចំនួន២ ដែលក្រសួងយុត្តិធម៌បានដាក់ចេញកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ ទន្ទឹមនឹងការអនុវត្តយុទ្ធនាការទាំង២នេះ ឯកឧត្តម បានគូសបញ្ជាក់ផងដែរអំពីវិធានការដាច់ខាត ដែលត្រូវអនុវត្តចំពោះសំណុំរឿង ៣ប្រភេទ […]
ថ្ងៃសៅរ៍-អាទិត្យនេះ បងប្អូននៅខេត្តព្រះសីហនុដឹងតែសប្បាយហើយ សុទ្ធតែកំពូលតារាចម្រៀងទៅប្រគំតន្ត្រីនៅទីនោះ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រីខ្នាតយក្សមួយនេះនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួងមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូនអាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ

