វប្បធម៌ខ្មែរកំពុងមានអ្នកឈ្លានពានពីរនាក់បងប្អូន អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា ដឹកដៃគ្នាតែងតួអប្សរាមាស-ប្រាក់ជំនះពាក្យ « មាសសុទ្ធមិនខ្លាចភ្លើង » 

ខុសប្លែកពីសិល្បការិនីផ្សេងៗពីរនាក់បងប្អូនកញ្ញា អ៊ិន លក្ខិណា និង អ៊ិន ម៉ូលីកា បានដឹកដៃគ្នាតែងតួអប្សរាមាស-ប្រាក់ ជិះស៊ីក្លូដើម្បីជំនះពាក្យ « មាសសុទ្ធមិនខ្លាចភ្លើង » ។

ស្ថិតក្នុងសម្លៀកបំពាក់អប្សរាមាស អប្សារាប្រាក់ កញ្ញា អ៊ិន លក្ខិណា និង អ៊ិន លក្ខិណា ដែលជាបងប្អូនដ៏មានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ កំពុងធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរនូវគំនិតច្នៃប្រឌិតរបស់ពួកគេ ដែលសុខចិត្តយកថ្នាំពណ៌មកលាបនៅលើផ្ទៃមុខនិងខ្លួនដើម្បីឱ្យមានពណ៌ មាស និងពណ៌ប្រាក់ ។ 

កញ្ញា អ៊ិន លក្ខិណា បានរៀបរាប់ប្រាប់ថា បើតែងខ្លួនអប្សរាធម្មតាៗមិនលំបាកនោះទេ អ្វីដែលលំបាកនោះគឺការលាបថ្នាំពណ៌នៅលើផ្ទៃមុខនិងខ្លួន វាស្អិត ក្តៅ និងថបដង្ហើមខ្លាំងណាស់ តែដើម្បីជំនះពាក្យមាសសុទ្ធមិនខ្លាំងភ្លើង នាងត្រូវតែទ្រាំ ដូចយើងបានដឹងស្រាប់ហើយថា វប្បធម៌របស់ ខ្មែរ យើងពេលនេះកំពុងមានអ្នកឈ្លានពាន ។

ក្រៅពីតុបតែងខ្លួនចម្លែកបែបនេះកញ្ញា អ៊ិន លក្ខិណា ដែលជា Top 10 Miss Cosmo 2024 ព្រមទាំងបងស្រី អ៊ិន ម៉ូលីកា ដែលជាអតីតធីតាឯកសង្រ្កាន្តរដូវកាលទី ៤ ក៏បានដឹកដៃគ្នាជិះស៊ីក្លូពីចម្ងាយ ដើម្បីចូលរូមក្នុងព្រឹត្តិការណ៍ « ខ្លឹមព្រះនគរ » ដែលមានសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ក្រោយពីឃើញ អ៊ិន លក្ខិណា និងបងស្រីរបស់ខ្លួនធ្វើបែបនេះ បានធ្វើឱ្យមហាជនជាច្រើនផ្ទុះការសរសើរនិងពេញចិត្តជាខ្លាំងនូវគំនិតមួយនេះ ដើម្បីបង្ហាញទៅកាន់បរទេសឱ្យបានដឹងថា ខ្មែរ មានវប្បធម៌ និងអរិយធម៌ដ៏យូរឡង់ណាស់មកហើយ ៕