សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួនជនបរទេស ៤នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត ៥០០គីឡូក្រាម

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត៥០០គីឡូក្រាម

ស្នងការខេត្តបន្ទាយមានជ័យបំភ្លឺព័ត៌មានករណីទូរទស្សន៍ថៃផ្សាយថា ជនជាតិថៃ៩នាក់ចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃចុះផ្សាយថា ជនជាតិថៃចំនួនប្រាំបួននាក់បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ចថៃជួយសង្រ្គោះកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថាត្រូវចាញ់បោកក្រុមបងធំនាំអោយទៅធ្វើការនៅក្នុងកាស៊ីណូខុសច្បាប់នៅក្រុងប៉ោយប៉ែត និងសារព័ត៌មានមួយចំនួនចុះផ្សាយពាក់ព័ន្ធនឹងករណីជនជាតិថៃចំនួន៩នាក់ខាងលើ

ឯកឧត្តមហេង សួរ៖ រាជរដ្ឋាភិបាលមានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរនៅបរទេស

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ថ្លែងថារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជាដែលធ្វើការនៅបរទេស

សកម្មភាពដឹកជញ្ជូន និងគមនាគមន៍ កើនក្នុងរង្វង់ ៧,៩% ក្នុងឆ្នាំ២០២៣ និងបន្តកើនដល់ ៨% ក្នុងឆ្នាំ២០២៤

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចូលរួមពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន”។ គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រនេះ នឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs/ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ […]

សម្តេចធិបតី​ហ៊ុន ម៉ាណែត៖ ជប៉ុន បានរួមចំណែកយ៉ាងច្រើន ក្នុងការតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ សម្តេចបានបញ្ជាក់ថា ត្រឹមរយៈប៉ុន្មានខែប៉ុណ្ណោះ សម្តេចបានសម្ពោធសមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រថវិកាពីជប៉ុន។ សម្តេចគូសបញ្ជាក់ថា នេះជាសមិទ្ធផលកើតចេញពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

រដ្ឋមន្ត្រីកសិកម្ម៖ កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គៀងគរពលរដ្ឋចូលរួម និងផលិតទ្រង់ទ្រាយធំ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា កំណែទម្រង់ថ្មី ក្នុងគោលដៅប្រើដីរួម គឺសំខាន់ត្រូវគៀងគរពលរដ្ឋចូលរួម និងរួមគ្នាផលិតទ្រង់ទ្រាយធំ ឱ្យមានគុណភាព បំពេញតម្រូវការទីផ្សារ ទទួលបានតម្លៃបន្ថែមខ្ពស់ និងផ្តល់ចំណូលច្រើនជាងមុនដល់កសិករ។ ជាយន្តការ គឺត្រូវជ្រើសរើសមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំជាជំហាន ដោយក្នុងនោះឆ្នាំ២០២៣ ចំនួន ២៥០នាក់ ដែលទើបបញ្ចប់ការប្រឡងជ្រើសរើស ឆ្នាំ២០២៤ ចំនួន ៨០០នាក់ […]

ខនសឺត របស់ Khmer Beverages ជាមួយ Galaxy Navatra ចេញដំណើរប្រជុំដោយកំពូលតារាចម្រៀងល្បីៗ ថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ

ផលិតកម្ម Galaxy Navatra បានសហការជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចុះកុងត្រាពេលកន្លងទៅ ឥឡូវប្រកាសបើកយុទ្ធនាការប្រគុំតន្ត្រីខ្នាតយក្សទូទាំង ២៥ រាជធានី- ខេត្ត ក្រុងហើយ ក្នុងផែនការប្រម៉ូតទីផ្សារប្រចាំឆ្នាំ២០២៤ នឹងចេញដំណើរនៅថ្ងៃទី 23-24 ខែធ្នូ ឆ្នាំ2023ខាងមុខនេះ នៅបរិវេណខាងមុខផ្សារទំនើប ជីប ម៉ុង 271 Mega Mall ប្រជុំទៅដោយកំពូល តារាចម្រៀងល្បីៗជាច្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការពិនិត្យមើលសកម្មភាពសាសនាតាមទីសាធារណៈ និងលើបណ្តាញសង្គម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាទៅរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពសាសនាតាមទីសាធារណៈ និងលើបណ្តាញសង្គម ជាពិសេសពិធីសាសនា បារមីនានា ដែលបុគ្គលមួយចំនួនកំពុងតែអនុវត្តយ៉ាងអនាធិបតេយ្យ និងមានភាពរញ៉េរញ៉ៃក្នុងសង្គម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នករកស៊ីទទួលផលពីបទល្មើសព្រៃឈើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ថា ដាវអាជ្ញាសឹកឱ្យហើយ ត្រូវតែអនុវត្តន៍ ដើម្បីការពារធនធានធម្មជាតិ។ សម្តេចបញ្ជាក់ថា បទល្មើសព្រៃឈើ មនុស្សតិចបានផល មនុស្សច្រើនវេទនា ហើយអ្នករកស៊ីទទួលផលពីបទល្មើសព្រៃឈើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

នាយករដ្ឋមន្ត្រី ចេញបញ្ជាឲ្យវៃខ្នោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែង ដោយមិនបាច់សុំគោលការណ៍ទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យអនុវត្តន៍ច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែង គឺត្រូវតែវាយខ្នោះមិនបាច់សុំគោលការណ៍នោះទេ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទ​សន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០២៣៕