សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល មិនដើរចេញពីវិស័យកសិកម្មនោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធីនយោបាយចំនួន ៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ រួមមាន៖ […]

នាវាពីរផ្ទុកភ្ញៀវទេសចរជិត ៤ពាន់នាក់ ចូលចតនៅក្រុងព្រះសីហនុ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា​នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរសរុប ២០០៥នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១នាក់ ស្រី១២២នាក់ ។ ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS  […]

ក្រសួងអប់រំ បន្ថែមកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌សិស្ស

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រលើវិស័យអប់រំកម្ពុជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែល​បានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនីតិកាលទី៧ ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគោលដៅអាទិភាព។ ក្នុងនោះក៏កំពុងផ្ដោតយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំតាំងពីវ័យក្មេង និងកម្មវិធីផ្ដល់ប្រឹក្សាអាជីពក្លឹបសិក្សាបន្ថែមនូវកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌តបតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់នូវកំណែទម្រង់សាលាតាមរយៈការជំរុញការអនុវត្តសុខភាពសិក្សា ពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូតាមស្តង់ដា៥ […]

គ្រប់គ្នាមានមោទនភាពដែលកើតជាខ្មែរ តែផេកមួយនេះ បែរជាមើលងាយថា កាន់លិខិតឆ្លងដែនខ្មែរ សុទ្ធតែមកពីប្រទេសក្រីក្រ

ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបតែងតែមានមោទនភាព និងមានកិត្តិយសណាស់ដែលកើតមកជាកូនខ្មែរ ជាពិសេស កើតនៅលើទឹកដីខ្មែរដែលមានដូនតាជាអ្នកកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ

ថ្មីរហូតហ្មង…! ក្រោកពីគេងភ្លាមឧកញ៉ា ខេមរៈ សិរីមន្ត ធ្វើរឿងមួយនេះកក្រើកពេញបណ្ដាញសង្គម

បទចម្រៀង « Call Me PaPa » របស់តារាចម្រៀង ខេមរៈ សិរីមន្ត កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យ ជាពិសេសប៉ុន្មានថ្ងៃនេះមានអ្នកយកបទចម្រៀង

ខេត្តចំនួន៦ និងអង្គការធំៗចំនួន២បន្ថែមទៀត ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គិតមកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពោលគឺមានរយៈពេលជាង២ខែ មានរដ្ឋបាលខេត្តចំនួន៧ និងស្ថាប័នកាកបាទក្រហមកម្ពុជា បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន។ សម្រាប់ខេត្តទាំង៧ […]

ឧត្តមសេនីយ៍ត្រី អេង ហុី បំភ្លឺចំពោះការបង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPM មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀន ព្រោះឮថាខ្នងគេធំណាស់!”

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញក្នុងបណ្ដាញព័ត៌មានសង្គម បង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPM មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់!”។ នៅថ្ងៃទី១៨ វិច្ឆិកា ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហុី បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា “កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើក​ឡើងថា សន្តិភាព និងសុខដុមរមនាខាងសាសនាគឺជា «ទ្រព្យព្រេង ទ្រព្យសំណាង» របស់កម្ពុជា។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឯកឧត្តម ប៉ែន បូណា បានរៀបរាប់ថា បច្ចុប្បន្ននេះ ពិភពលោកកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាម ឬជម្លោះប្រដាប់អាវុធ ឬអំពើហិង្សា ដែលកើតមានឡើងជាច្រើនកន្លែងនិងពិបាកដោះស្រាយ។ បញ្ហាដ៏ក្តៅគគុកនិងដ៏គ្រោះថ្នាក់ទាំងនោះមានឫសគល់ចេញពីមនោគមន៍វិជ្ជាជ្រុលនិយមដែលជួនកាលបង្កប់នៅក្នុងនយោបាយនិងជួនកាលនៅក្នុងសាសនា។ ផលវិបាកអវិជ្ជមានរបស់​វាជះឥទ្ធិពលកាន់តែធំឡើងៗដល់ពិភពលោកទាំងមូល។ […]

សុទ្ធតែកំពូលតារាចម្រៀងប្រកាសគាំទ្រប្រសាសន៍សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រកាសឱ្យ​អនុវត្ត «កម្មវិធីរបបសន្តិសុខ​សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ »

សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសឱ្យ​អនុវត្ត «កម្មវិធីរបបសន្តិសុខ​សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត»

ទំនាក់ទំនង ស៊ឹម ស្រីនិច្ច និងគូស្នេហ៍នៅផ្អែមល្ហែមប្រសិនបើគ្មានភាពផិតក្បត់ !

ដើម្បីបញ្ចប់ពាក្យចចាមអារាមបែកបាក់ជាមួយគ្នាស្នេហ៍ តារាសម្តែង ស៊ឹម ស្រីនិច្ច បានបញ្ជាក់ច្បាស់ថា ទំនាក់ទំនងនាងនិងគូស្នេហ៍នៅល្អដូចដើម ប្រសិនបើគ្មានភាពផិតក្បត់