ករណីបាញ់បោះនៅគីរីរម្យ៖ សមត្ថកិច្ចប្រកាសឲ្យម្ចាស់ផ្ទះដីចំការ ប្រគល់ខ្លួន ខណៈបក្ខពួក៤នាក់​បានចូលសារភាព

ហេតុការណ៍បាញ់បោះសេរីនៅលេីភ្នំគីរីរម្យ​ជាង២០០គ្រាប់ (​អាវុធ​វែង, ខ្លី​) កាលពីថៃ្ងទី១១​ វិច្ឆិកា​២០២៣​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ-អ្នកទេសចរណ៍ទៅលេងកំសាន្ដនៅរមណីយដ្ឋាន​ឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈនារីរ័ត្ន​គីរីរម្យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាល​បានកំណត់មុខសញ្ញាពាក់ព័ន្ធ​ និងបានស្នេីសុំដីកា​បញ្ជាឲ្យចូលខ្លួនលេីបុគ្គលឈ្មោះ​ កង តារាវិឆៃ​ភេទប្រុស​អាយុប្រហែល​ ៣០ឆ្នាំ​ជាម្ចាស់ផ្ទះដីចំការ​និងជាអ្នកបាញ់បោះសេរីព្រមទាំងបក្ខពួក។ នៅថៃ្ងទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ បក្ខពួកក្នុងចំណោម​អ្នកដែលបានចូល​រួមក្នុងសកម្មភាពខាងលេី​៤នាក់​បានចេញមុខសារភាពចំពោះមុខសមត្ថកិច្ច និងប្រគល់វត្ថុតាងអាវុធខ្លី​គ្រប់ម៉ាកចំនួន ០៣ដេីម​ និងបានសហការផ្ដល់ព័ត៌មានអំពីអ្នកពាក់ព័ន្ធផ្សេងទៀតជូនសមត្ថកិច្ច។ នៅថ្ងៃនេះ សមត្ថកិច្ច​នគរបាលសំណូមពរដល់បុគ្គលពាក់ព័ន្ធពិសេស​ឈ្មោះ​កង​តារាវិឆៃ​សូមប្រគល់ខ្លួន និងអាវុធ​ជូនសមត្ថកិច្ច​មុនចំណាត់ការចាប់ខ្លួន។ បច្ចុប្បន្ន​បុគ្គល​៤​នាក់ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការនីតិវិធីបន្ដ៕

ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំការពិនិត្យវាយតម្លៃជ្រើសរើសសម្រាំង អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣

ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃគ.វ.ជ. ដើម្បីពិនិត្យវាយតម្លៃជ្រើសរេីសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.វ.ជ​. ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធរួមមាន ឯកឧត្ដម លោកជំទាវ តំណាងក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី […]

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសលុបបំបាត់ចោលឲ្យអស់ការ «ជ្រុលនិយម» ទាំងនៅក្នុងសាសនា ឬនយោបាយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការជ្រុលនិយម មិនថាទាំងនៅក្នុងសាសនា ឬនយោបាយត្រូវលុបបំបាត់ និងបំផ្លាញចោលឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គីនៅក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព។ សម្តេចធិបតីបានគូសបញ្ជាក់ថា សង្គ្រាមចាំបាច់កើតឡើងគ្រាន់តែដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺជម្លោះនៅក្នុងចិត្តប្រជាពលរដ្ឋ កាន់ប្រកាន់ ការរើសអើង ការលាបពណ៌គ្នា ការញុះញង់ឲ្យស្អប់ជនជាតិនេះ សាសនានោះ ជាកត្តាធ្វើឲ្យមនុស្សស្អប់គ្នា ឈានទៅការបង្កើតទៅជាសង្គ្រាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ

«យើងអាចនិយាយបានដោយមោទនភាពថា នៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ។ ពិតណាស់នៅក្នុងព្រះពុទ្ធសាសនាយើងមាននិកាយខុសគ្នា នៅក្នុងសាសនាឥស្លាមក៏មាននិកាយខុសគ្នា គ្រឹស្តសាសនាក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយមដែលធ្វើឲ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬរវាងសាសនានៅកម្ពុជានោះទេ»។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យ៉ាងណាមិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការចូលរួមទប់ស្គាត់មិនឲ្យមានកើតមាននៅលើទឹកដីកម្ពុជា នូវការប្រកាន់គោលជំហររើសអើង […]

កម្ពុជា កំពុងធ្វើការជាមួយភាគីថៃ ដើម្បីឲ្យទេសចរថៃមកលេងសៀមរាប មិនបាច់ប្រើលិខិតឆ្លងដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាបកាន់តែរស់រវើកនោះ រាជរដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់​ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន។ ទាក់ទងនឹងការប្រើប្រាស់បណ្ណព្រំដែន សម្តេចធិបតីបានឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើការជាមួយភាគីថៃ ដើម្បីជួយសម្រួលទេសចរ និងប្រជាពលរដ្ឋថៃដែលមកពីខេត្តជាប់ព្រំដែន អាចធ្វើដំណើរមកកាន់ខេត្តសៀមរាបបាន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។ សម្តេចធិបតីបានថ្លែងបែបនេះក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានបន្តទៀតថា ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រ «ទស្សនាសៀមរាប ឆ្នាំ២០២៤» […]

មិនគួរឱ្យជឿ ពេជ្រ ចរណៃ មានញាណពិសេសអាចដឹងហេតុការណ៍មុន !

មានទស្សនិកជនតិចតួចណាស់ដែលបានដឹងថា តារាស្រីពូកែខាងក្បាច់គុន ល្បុក្កតោ គឺកញ្ញា ពេជ្រ ចរណៃ មានញាណពិសេស ដែលអាចដឹងហេតុការណ៍មុនពេលកើតឡើងចំពោះនាង

ឯកឧត្តម ហេង សួរ ជំរុញឱ្យEuroChamជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមកកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham Cambodia)ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា

ព្រះមហាក្សត្រ ពិតជាចង់ឱ្យគ្រាប់ពូជដែលបានសាបព្រោះ កើតទៅជាសាលាបុរាណវិទ្យាខ្មែរ និងមុខវិជ្ជាពាក់ព័ន្ធនាពេលអនាគត

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពក្នុងសន្និសីទអន្តរជាតិរដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានតំបន់ប្រវត្តិសាស្រ្តអង្គរ (4th Intergovernmental Conference on Angkor) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលអង្គការយូណេស្កូ សាធារណរដ្ឋបារាំង។ ព្រះមហាក្សត្រ សាទរចំពោះការងារដ៏អស្ចារ្យរបស់អាជ្ញាធរជាតិអប្សរា ដែលជាអាជ្ញាធរជាតិ ទទួលបន្ទុកអនុវត្តសេច​ក្តីសម្រេចរបស់គណៈកម្មាធិការ CICអង្គរ-សំបូរព្រៃគុក ។ ការគ្រប់គ្រងប្រាសាទប្រកបដោយប្រសិទ្ធភាព […]

កម្ពុជា កំពុងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤

ក្រសួងអប់រំ​យុវជន​និងកីឡា​បានប្រកាសចាប់ផ្ដើមចុះឈ្មោះកុមារគ្រប់អាយុចូលរៀន​តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤។ ការចុះឈ្មោះសិស្សចូលរៀននៅតាមគ្រឹះស្ថានបឋមសិក្សា​សាធារណៈទូទាំងប្រទេស​ មានរយៈពេល​ ១​៥​ថ្ងៃ​ ចាប់ផ្ដើមពីថ្ងៃទី១​៥​ ដល់ថ្ងៃទី៣​០ ខែវិច្ឆិកា​ខណៈឆ្នាំសិក្សាថ្មី​២០២៣​-​២​០​២​៤​ ​ចាប់ដំណើរការនៅថ្ងៃទី១​ ខែធ្នូ។ ការធ្វើយុទ្ធនាការប្រមូលកុមារតាមភូមិគោលដៅឲ្យមកចុះឈ្មោះចូលរៀនថ្នាក់ទី១ ក្រោមរូបភាពសកម្មភាពហែរក្បួន ផ្សព្វផ្សាយឃោសនាស័ព្ទ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ចងបដានិងពាក្យស្លោកនៅតាមទីប្រជុំជន ជាមួយនឹងសារអំពាវនាវដល់មាតាបិតាអាណាព្យាបាលទាំងអស់ដែលមានកូនគ្រប់អាយុ៦ឆ្នាំ និង៧០ខែ មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។ សិស្សដែលត្រូវមកចុះឈ្មោះមានតែសិស្សដែលត្រូវរៀនថ្នាក់ទី១ឆ្នាំថ្មីប៉ុណ្ណោះ ឯសិស្សចាប់ពីថ្នាក់ទី២ ដល់ទី៦ថ្មី ត្រូវពិនិត្យឈ្មោះតាមបន្ទប់ថ្នាក់រៀងៗខ្លួន។ […]

ប្រមុខរាជរដ្ឋាភិបាល គាំទ្រផែនការវិនិយោគឲ្យខេត្តសៀមរាប ក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅកម្ពុជា។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលកំពុងប្រព្រឹត្តទៅស្របពេល​ដែលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ សម្តេចធិបតី បានបញ្ជាក់ទៀតថា […]