កីឡាករ ដាវ លីឌុច ប្រកាសឲ្យប្រជាជនលើពិភពលោកមកលេងប្រទេសកម្ពុជា

កីឡាករតំណាងប្រទេសភូមា ដាវ លីឌុច បានមកប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសកម្ពុជាជាមួយកីឡាករ ព្រំ សំណាង

ប្រធានាធិបតីបារាំង សន្យាបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III ក្នុងព្រះបរមរាជវាំង

ដោយតបទៅព្រះរាជសំណើរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Emmanuel MACRON ប្រធានាធិបតីបារាំង បានសន្យាថានឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង

អាជ្ញាធរកម្ពុជា បង្រ្កាបបទល្មើសនាំចូលសាច់សត្វ និងសត្វរស់ពីវៀតណាម ៣ករណី ដោយខុសច្បាប់

ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង បង្រ្កាប​បទល្មើសបានចំនួន០៣ករណី ដោយបានឃាត់ចាប់រថយន្តចំនួន០៣គ្រឿង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ រថយន្តទី១-ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២តោន ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន ៣ ៦០០គីឡូក្រាម នាំមកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ឃាត់ចាប់ត្រង់ចំណុចសង្កាត់វាលស្បូវ […]

នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជាធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅវៀតណាម

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង (Phan Văn Giang ) រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ច ជាមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន

«ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ ដែលអាចទទួលបាន ការងារសមរម្យ ហើយជំនាញនេះនឹងជួយឱ្យបងប្អូនយើងទទួលបាន ការងារធ្វើក្នុងអត្រាដ៏ខ្ពស់»។ នេះជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចគូសបញ្ជាក់ថា យុវជនដែលចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងទទួលការឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ ពីរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” […]

ព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះបារាំង ដែលបន្តយន្តការអភិរក្សតំបន់អង្គររយៈពេល ១០ឆ្នាំបន្ថែមទៀត

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញប្រកាសស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ព្រះករុណា ព្រះ មហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា […]

ខ្លោងទ្វារទន្លេអុំជាគោលដៅទស្សនាមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ

ខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំនៃក្រុងអង្គរធំ ជាគោលដៅទេសចរណ៍មួយដ៏​ទាក់ទាញ​សម្រាប់ទេសចរមកទស្សនា ហើយកន្លែងនេះតែងមានភាពមមាញឹកខ្លាំងនៅពេលព្រឹក

សាលាមត្តេយ្យជប៉ុនមួយកន្លែងនៅភ្នំពេញ បើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ

លោក Masakuni Negishi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Osaka Christian College (OCC) នៃប្រទេសជប៉ុន បានឲ្យដឹងថា ក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា OCC បានសហការជាមួយ Hiroshima House ជាអង្គការក្រៅរដ្ឋាភិបាល បានអនុវត្តគម្រោងសាលាមត្តេយ្យជប៉ុនមួយកន្លែងនៅទីក្រុងភ្នំពេញ ដោយបើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ ក្នុងទិសដៅចូលរួមចំណែកបណ្ដុះធនធានមនុស្សនៅកម្ពុជាចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា។ លោកបានឲ្យដឹងបែបនេះ ក្នុងពេលជួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន […]

អ៊ិន លក្ខិណា ផ្លាស់ប្តូរមុខមាត់ថ្មី ទាំង សប្បុរ សក់ និង រូបរាង ដើម្បីមានហាងឆេងខ្ពស់ក្នុងសិល្បៈនិងកុំឱ្យហ្វេនហ្វេនជ្រិញមុខ ! 

ធ្លាប់តែឃើញកញ្ញា អ៊ិន លក្ខិណា សប្បុរស្រអែម សក់ខ្មៅរលោង រួមទាំងតុបតែងខ្លួនធម្មតាៗ តែពេលនេះកញ្ញា អ៊ិន លក្ខិណា ដែលជាកញ្ញាឯកលំដាប់រង ទី ២ ក្នុងកម្មវិធី Miss Grand Cambodia 2023 បានប្រែប្រួលហើយ ដើម្បីកុំឱ្យហ្វេនហ្វេនជ្រិញមុខពេក ជាពិសេសគឺដើម្បីទទួលបានការងារថ្មីៗក្នុងវិថីសិល្បៈផងដែរ 

សុខ សោម៉ាវត្តី មិនស្តាយក្រោយស្ពាយឈ្មោះជា Single Mom ទោះបរាជ័យស្នេហាច្រើនលើក នៅតែចង់បានគូថ្មី 

តារាសម្តែង និងជាពិធីការិនីល្បីឈ្មោះ សុខ សោម៉ាវត្តី បរាជ័យរឿងស្នេហាច្រើនលើកមកហើយ ហើយនាងនៅតែចង់មានដៃគូថ្មីជាបន្តបន្ទាប់ នាងមិនស្តាយក្រោយឡើយដែលមានឈ្មោះជា Single Mom