រដ្ឋមន្ត្រីកសិកម្ម និងអាជ្ញាធរខេត្តតាកែវ កំណត់ត្រឹម ១០ថ្ងៃ ដើម្បីច្រូតស្រូវលិចទឹកជាង ១ពាន់ហិកតា ឲ្យទាន់សភាពការណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិ​បាល​ខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចំណុះរដ្ឋបាលខេត្ត បានចុះពិនិត្យផ្ទាល់ស្ថានភាពដំណាំស្រូវ របស់ប្រជាកសិករ ដែលកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ចំនួន ៣៩៥ហិកតា ស្ថិតនៅភូមិសាស្រ្ត […]

អាជ្ញាធរជាតិអប្សរាពង្រឹងស៊ុមទ្វារផ្នែកខាងលិចរបស់ប្រាសាទបាយ័ន ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ

ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខូចខាតជាច្រើន ដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃ សំណើម និងទឹកភ្លៀងឡើងវិញ

អតីត Freshy Girl លេខ១ វ៉ាន់ សម្ពស្ស ឧត្តមភរិយាមហាសេដ្ឋីវ័យក្មេង ហេង សិទ្ធី មានជីវិតដូចព្រះនាង

បើទោះបីលោកជំទាវ វ៉ាន់ សម្ផស្ស បោះបង់អាជីពសិល្បៈយូឆ្នាំហើយយ៉ាងណាក្តី ក៏ប៉ុន្តែប្រជាប្រិយភាពនៅតែមានដដែលពីអ្នកគាំទ្រ ដោយសារនៅលើបណ្តាញសង្គមលោកជំទាវតែងបង្ហោះរូបភាពផ្អែមល្ហែមក្រោមការថ្នាក់ថ្នមពីសំណាក់មហាសេដ្ឋីវ័យក្មេង អ្នកឧកញ៉ា ហេង សិទ្ធី ទាំងក្នុងមុខជំនួញ និងសកម្មភាពមនុស្សធម៌

តម្លៃលំនៅឋាននៅភ្នំពេញ ថយចុះ តែការអភិវឌ្ឍបុរីបន្តឥតឈប់ឈរ

ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ លំនៅឋាននៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យម ៤៦៧,៧ លានរៀល ពោលគឺបានថយចុះ ០,៧% ធៀបនឹងខែមុន និង ថយចុះប្រមាណ ១,១% ធៀបនឹងខែដូចគ្នាឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ តែយ៉ងណា របាយការណ៍បានបង្ហាញថា​សម្រាប់ឆមាសទី១ ឆ្នាំ២០២៣​នេះ ធៀតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានកើនឡើង​ប្រមាណ៦,៩​ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២​កន្លងទៅ ខណៈតម្លៃលំនៅឋាននៅតាមបណ្ដាខេត្តផ្សេង​ក៏បានកើនឡើងប្រមាណ ៥,៣ភាគរយ។​ […]

ការចាកចេញរបស់លោក រ៉ុង ឈុន បានបង្ហាញច្បាស់ថា«ភ្លើងទៀន» ជិតរលត់មែនទែនហើយ!

«ភ្លើងទៀន» ជាធម្មតាមិនអាចឆេះរហូតមិនរលត់នោះទេ ហើយជាធម្មជាតិនៃ«ទៀន» គឺឆាប់រលាយនៅពេលត្រូវភ្លើងកាន់តែក្តៅ និងកាន់តែយូរ

ហួសចិត្ត! បុរសម្នាក់ឲ្យគេគូសប្លង់ផ្ទះមិនឲ្យលុយថែមឲ្យក្រុមជាងផ្សេងធ្វើហើយបង្ហោះបរិហាកេរ្តិ៍ ឥឡូវម្ចាស់គំរូប្លង់ចេញមកព្រលះខ្មាស់គេផ្អើលហ្វេសប៊ុក

ថ្មីៗនេះមានរឿងភ្ញាក់ផ្អើលមួយបានកើតឡើងរវាងអ្នកគូសប្លង់ និងអតិថិជនមករកសេវាកម្មសាងសង់ផ្ទះ ប៉ុន្តែចុងក្រោយអថិតិជនឈ្មោះ ពេជ្រ មេត្តា មិនយកអ្នកចេញប្លង់គំរូដើម្បីសាងសង់ផ្ទះទេបែរជាឲ្យក្រុមជាងផ្សេងធ្វើដោយយកតាមគំរូប្លង់ទាំងស្រុងមិនឆ្លងយោបល់ ហើយមិនឲ្យលុយថ្លៃសេវាគូសប្លង់ទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដាក់ឲ្យប្រើប្រាស់ផ្លូវអាស៊ានហាយវេលេខ១ ចុងខែវិច្ឆិកានេះ

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ដែលបានប្រើពេលសាងសង់អស់រយៈពេល ៥៥ខែ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”។ សម្តេចធិបតីបានថ្លែងថា វេទិកានៅថ្ងៃនេះ ជាវប្បធម៌សន្ទនា ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា រវាងរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងកររួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិននៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ “មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”នេះ ជាការសន្យារបស់ខ្ញុំដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភាព កាលពីថ្ងៃទី២៤ […]

កម្ពុជា ត្រៀមនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀម ខណៈសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ត្រៀមរៀបចំពិធីនាំចេញនាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើឯកឧត្តមរដ្ឋមន្ត្រី ចំនួន៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី […]

ឯកឧត្តម កើត រិទ្ធ៖ មន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅ សម្រាប់ពលរដ្ឋដែលរងភាពអយុត្តិធម៌

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានណែនាំ ក៏ដូចជាផ្តល់គោលការណ៍ ៦ចំណុចដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ត្រូវប្រកាន់យកនៅពេលទៅបំពេញការងាររៀងៗខ្លួន ដូចខាងក្រោម៖ ទី១-អភិក្រមការងារដែលត្រូវប្រកាន់យកក្នុងការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព” មានន័យថា អ្នកដែលមានសមត្ថភាព និងមានឆន្ទៈពិតប្រាកដក្នុងការបំពេញការងារ និងចង់បម្រើជាតិ និងប្រជាជន នឹងត្រូវផ្តល់ឱកាស ដើម្បីចូលរួមចំណែកក្នុងការបម្រើជាតិ […]