ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចនាយករដ្ឋមន្ត្រី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលគ្រប់ភាគីទទួលយកដោយក្តីសោមនស្ស នោះទើបការបណ្តុះបណ្តាលនេះ អាចចាត់ទុកថាទទួលបានជោគជ័យដោយពិតប្រាកដ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី […]
Archives
ខេត្ត ៤នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ច ច្រករបៀងមច្ឆា និងអង្ករ
ច្រករបៀងមច្ឆា និងអង្ករ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ច រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តបៃលិន ដែលប្រកបដោយសក្ដានុពលសម្រាប់វិស័យកសិកម្មរួមមានដំណាំស្រូវ និងជលផលជាដើម។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ច្រករបៀងមច្ឆា និងអង្ករ ផ្តោតសំខាន់លើកសិផល ដូចជា តី អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត […]
កម្ពុជា-បារាំង ឧទ្ទិសដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១
ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។ ជាលើកដំបូងនៅឆ្នាំនេះ មួយផ្នែកនៃពិធីត្រូវបានធ្វើឡើងនៅខាងមុខវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ឬហៅថាវិមាន “រូបពីរ” ដែលត្រូវបានសាងសង់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កាលដើមឡើយវិមាននេះត្រូវបានសម្ភោធនៅថ្ងៃទី០១ […]
ធ្វើល្អបានល្អ! បុរសរូបនេះ ទោះបីជីវភាពខ្វះខាត ក៏មិនចង់បានរបស់អ្នកដ៏ទៃដែរ
បុរសម្នាក់រស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ដែលជាអ្នករើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ ហើយបានប្រគល់ជូនដល់ម្ចាស់វិញ ត្រូវបានចាត់ទុកជាពលរដ្ឋគំរូ និងទទួលបានការកោតសរសើរជាខ្លាំង។ បើទោះបីមានជីវភាពខ្វះខាត់ក៏ដោយ លោក ឈុន គួន បានរើសការបូបលុយភ្ញៀវទេសចរបរទេស មានលុយជាច្រើន ប៉ុន្តែគាត់ស្វែងរកម្ចាស់វិញនេះ ដោយយល់ឃើញពីជនរងគ្រោះជួបការលំបាក ព្រោះថានៅក្នុងការបូបនោះមានថវិកាផង មានប័ណ្ណទស្សនាអង្គរផង ព្រមទាំងមានលិខិតឆ្លងដែនផងដែរ។ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ លោក ឈុន គួន បានរើសសម្ភារៈភ្ញៀវទេសចរ នៅតាមផ្លូវទៅអង្គរវត្ដ ហើយបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកស្វែងរកម្ចាស់ […]
កូនស្រី ច្បង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើដំណើរ រាប់រយ គីឡូ នាំក្មេងៗក្នុងភូមិ ថ្វាយបង្គំ មរតកមនុស្សរស់ លោក តាគង់ណៃ
មួយរយៈពេលចុងក្រោយនេះ កុមារី ចាស្មីន ដែលត្រូវបានទស្សនិកជនស្គាល់ថាជាកូនស្រីឧកញ៉ា ឡេង ណាវ៉ាត្រា បានលេចមុខក្នុងកម្មវិធីសប្បុរសធម៌ជាច្រើនជាមួយម្តាយរបស់ខ្លួន ជាក់ស្តែងថ្មីៗនេះ ចាស្មីន បានស្កាត់ទៅជួបជាមួយលោកតា គង់ ណៃ ដល់ផ្ទះ ដើម្បីនាំយកអំណោយមូលនិធិលោកពុកជូនដល់លោកតា ដែលជាក្តីប្រាថ្នារបស់ខ្លួនជាយូមកហើយ
អាជ្ញាធរអប្សរារំលឹកបំរាម ៣ចំណុច មុនឡើងកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត
រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។ ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។ ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ […]
អ្នកឧកញ៉ា ឡេង ប្រុស បង អ្នកឧកញ៉ាឡេង ណាវ៉ាត្រា មោទនភាព លើអ្នកបន្តវេន ត្រកូល អេភូថង ដែលទទួលខ្សែក្រវ៉ាត់ដល់ទៅ២ ពីប្រទេសអូស្ត្រាលី
កីឡាករ ម៉ឺន មេឃា និងអេ អាំម៉ារីន ទើបតែវិលត្រឡប់មកពីប្រទេសអូស្ត្រាលីកាលពីរសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីបានទទួលបានជោគជ័យដោយទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក ព្រមទាំងទទួលបានរង្វាន់រថយន្ត១គ្រឿង។ ជាមួយនិងជោគជ័យនេះ អ្នកឧកញ៉ា ឡេង ប្រុស ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់ Galaxy Navatra Group បានសម្តែងការកោតសរសើរ និងបានបង្ហាញថាជាមោទនភាពលើអ្នកបន្តវេន ត្រកូនអេភូថង ជាខ្លាំង
អ្នកកាសែតអាជីពផ្នែកគុនខ្មែរម្នាក់ ស្នើសុំ ព្រំ សំណាង កុំបកស្រាយច្រើនកាន់តែខុស ហើយកុំទទួចសងសឹក ដាវ លីឌុច
ថ្មីៗនេះ កីឡាករលំដាប់ប្រទេស ព្រំ សំណាង បានប្រកួតដ៏ស្វិតស្វាញជាមួយកីឡាករតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ដាវ លីឌុច ដោយគ្មានអ្នកឈ្នះគ្មានអ្នកចាញ់គឺស្មើគ្នាយោងច្បាប់ Mas Fight ប៉ុន្តែ ការប្រកួតមិត្តភាពអន្តរជាតិនេះ ព្រំ សំណាង ត្រូវ ដាវ លីឌុច វ៉ៃស្ទើរសន្លប់ទៅហើយដែលជាការប្រកួតមួយទឹករយៈពេល ៩នាទី
ធ្លាប់ជាស្ត្រីមេម៉ាយ ទ្រី ដាណា ថា ជាការសម្រេចចិត្តមួយ សម្រាប់ភាពច្បាស់លាស់នៅថ្ងៃអនាគត ព្រោះមិនចូលចិត្តទុកពេលវេលាយូរ
បន្ទាប់ពីចែកផ្លូវគ្នាជាមួយពូម៉ៅ អ្នកស្រី ទ្រី ដាណា បានស្ពាយឈ្មោះជាមេម៉ាយអស់រយៈពេល២ឆ្នាំ គ្រាខ្លួនជាមេម៉ាមានកូនប្រើស្រាប់អ្នកស្រីត្រូវបានមហាជនដាក់ក្តីរំពឹងថា មានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយតារាសម្តែងវ័យកេ្មង សេង មង្គល រហូតតារារូបនេះក្លាយតារាតំណាងផលិតផលរបស់អ្នកស្រីទៀតផង
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានឹងប្រើយុទ្ធសាស្ត្រ «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺដូចអាណត្តិមុនៗដែរ នឹងផ្តោតសំខាន់លើការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក។ យើងនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ត «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»។ ដូច្នេះឈរលើយុទ្ធសាស្ត្រនេះ អ្វីៗទាំងអស់នឹងពឹងផ្អែកលើសមត្ថភាពការពារជាតិរបស់យើង ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មកងទ័ព ជាពិសេសសមត្ថភាពក្នុងការពារខ្លួន និងឆ្លើយតបទាន់ពេលវេលា។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស នឹងនៅតែដើរតួនាទីសំខាន់នៅក្នុងវិស័យការពារជាតិ ហើយរាជរដ្ឋាភិបាលនឹងកាន់តែពង្រឹងទ័ពពិសេសឲ្យកាន់តែប្រសើរឡើង និងកាន់តែខ្លាំងក្លារឹងមាំ។ […]

