សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈ ក្រសួងមហាផ្ទៃ បានដើរតួរនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ ឱ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ
Archives
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្ហាញពីមោទកភាព ពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត
ក្រោយពីបញ្ចប់ការងារជួសជុល និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្សស្ពានហាលនេះបានល្អប្រសើរឡងវិញ។ បន្ថែមលើនេះ ភ្ញៀវទេសចរក៏បង្ហាញពីមោទកភាពនៃកេរដំណែលដូនតាខ្មែរមួយនេះដែរ។ លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបគាត់បានដើរឆ្លងកាត់ស្ពានហាលសារជាថ្មី ដោយគាត់រៀបរាប់ថាគាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ២០០៥ ដែលកាលណោះ ស្ពានមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុនផង។ […]
អ្នកកាសែត២នាក់នេះ កំពុងជាប់ឈ្មោះថា«លក់ក្បាល»បម្រើបរទេស ហើយធ្វើការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ
វិទ្យុអាស៊ីសេរី(RFA) និងកាសែត The Cambodia Daily Khmer ត្រូវបានអ្នកតាមដាន និងមហាជនកម្ពុជា ចាត់ទុកថា ជាសារព័ត៌មានដែលកំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិត
នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ បានផ្ញើសារលិខិតជូនចំពោះលោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា
ដំណើរការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី១ ត្រូវបានបញ្ចប់ដោយជោគជ័យ
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសថា នាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការណ៍ខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ ៦ចំណុច ដល់ក្រសួងមហាផ្ទៃ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ”។ នាឱកាសនោះ សម្ដេចធិបតី បានផ្ដល់អនុសាសន៍ ៦ចំណុចសំខាន់ៗ ដល់ក្រសួងមហាផ្ទៃ។ ១. ពង្រឹងសមត្ថភាពមន្ត្រីរបស់ខ្លួន ជាពិសេសមន្ត្រីដែលនៅកៀកជិតប្រជាពលរដ្ឋ ត្រូវពង្រឹងនូវសីលធម៌ សមត្ថភាព ពង្រឹងការវាយតម្លៃទាំងស៊ីវិល និងនគរបាលបានច្បាស់លាស់ពិសេសពិនិត្យមើលនៅក្នុងការតែងតាំងមន្រ្តីសុំពិនិត្យ មើលឲ្យច្បាស់ត្រូវដើម្បីធានាថា អ្នកបម្រើប្រជាពលរដ្ឋត្រូវតែមានប្រវត្តិល្អ និងសមត្ថភាព។ ២. […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ កុំយកលុយទៅធ្វើសួនច្បារធំៗ ខណៈនៅស្រុកឃុំសង្កាត់អត់មានផ្លូវស្អាត
ក្នុងឱកាសអញ្ជើញដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទទួលបានពានកិត្តិយសថ្នាក់មាស របស់មិត្តកាយរឹទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយរឹទ្ធិនារីកម្ពុជា ទទួលបានពានកិត្តិយសថ្នាក់មាស របស់មិត្តកាយរឹទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OB-PS នៃសមាគមពិភពលោកនៃចលនាកាយឫទ្ធិនារី ដែលជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនិងជាប្រវត្តិសាស្ត្រនៃចលនាកាយឫទ្ធិនារីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់កាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ កាយរឹទ្ធិជាតិកម្ពុជា បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា […]
ដំណឹងរីករាយ! ប្រទះឃើញកូនផ្សោតកើតថ្មី១ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ
អង្គការ WWF ប្រកាសពីដំណឹងរីករាយបំផុតពីទន្លេមេគង្គ នោះគឺកូនផ្សោតកើតថ្មី១ក្បាល អាយុប្រមាណពីរថ្ងៃ ប្រទះឃើញហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យចំនួន ៦ ក្បាល ក្នុងអន្លង់កាំពី ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនិងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ប្រទះឃើញកូនផ្សោតកើតថ្មី នៅថ្ងៃទី៤ វិច្ឆិកានេះ គឺ បន្ទាប់ពីទទួលដំណឹងពីអ្នករត់ទូកទេសចរណ៍។ ក្រុមការងារ ក៏បានអង្កេតបន្តពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយនោះ គឺឃើញថាគ្មានការយាយីពីសត្វផ្សោតធំលើកូនផ្សោតឡើយ។ គួរជ្រាបថា កូនផ្សោតថ្មីនេះគឺជាកូនផ្សោតទី ៨ ហើយដែលត្រូវកត់ក្នុងអត្រាកំណើតឆ្នាំ២០២៣ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនពរបេក្ខជនប្រឡងបាក់ឌុប ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា
“ជូនពរប្អូនៗ ក្មួយៗ ដែលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ – ២០២៣ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដើម្បីទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា” នេះជាសារជូនពររបស់សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃអាទិត្យនេះ។ នៅថ្ងៃអាទិត្យនេះ គណៈគ្រប់គ្រង និងគណៈកម្មការកណ្ដាលប្រចាំមណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត កំពុងមានភាពមមាញឹកក្នុងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្តទៅនៃវិញ្ញាសា ប្លង់បន្ទប់ និងបទប្បញ្ញត្តិក្នុងការប្រឡង ព្រមទាំងត្រៀមរៀបចំឯកសារពាក់ព័ន្ធនានាឱ្យបានរួចរាល់ប្រកបដោយសា្មរតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាបានថាដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងប្រព្រឹត្តទៅដោយរលូន គោរពតាមគោលការណ៍ច្បាប់ […]

