កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានចុះអនុស្សរណៈយោគយល់ចំនួនពីរ ដែលរួមមាន ទី១អនុស្សរណៈនៃការយោគយល់គ្នានៃគម្រោង ថែទាំស្ពានហាលខាងលិចប្រាសាទអង្គរវត្ត និងទី២ អនុស្សរណៈនៃការយោគយល់គ្នា នៃគម្រោង បណ្ដុះបណ្ដាល និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក […]
Archives
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញគ្រូឧទ្ទេសចូលរួមអនុវត្តអនុសាសន៍សម្តេចធិបតី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ឱ្យជោគជ័យ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ ក្នុងពេលឡើងថ្លែងសុន្ទរកថាបិទបញ្ចប់វគ្គ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍របស់ម្តេចធិបតី ហ៊ុន ម៉ាណែត […]
ពីតំបន់សមរភូមិដ៏ក្តៅគគុក មកជាតំបន់អភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិទំនើប និងធំជាងគេនៅកម្ពុជា
ក្នុងពេលចុះពិនិត្យការងារបញ្ចប់នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដម តឹករ៉េត សំរេច រដ្ឋលេខាធិការប្រចាំការ ក្រសួងរៀបចំ ដែន ដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការ តម្រង់ទិស សម្រាប់ ការសាងសង់ អាកាសយាន ដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ បានលើកឡើងថា ការងាររបស់គណៈកម្មការនៅពេលនេះ […]
ព្រះមហាក្សត្រ លើកទឹកចិត្ត និងគាំទ្រឱ្យបន្តការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា
ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចន ប្រាសាទអង្គរវត្តនៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត សម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ មានគាំទ្រ រហូតដល់បញ្ចប់ការងារជួសជុលជាស្ថាពរនូវស្ពានហាលប្រាសាទអង្គរវត្ត និងជារួម សម្រាប់កិច្ចការជួសជុលប្រាសាទជាច្រើនផ្សេងទៀត អមដោយការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ព្រមទាំងបានផ្សព្វផ្សាយប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរឪ្យសាធារណជនលើពិភពលោកបានជ្រួតជ្រាប។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ […]
គ្រូទាយជោគវាសនា និងមើលជំងឺនៅខេត្តក្រចេះ ធ្វើកិច្ចសន្យាផ្តិតមេដាយ បញ្ឈប់ការស្លៀកពាក់ស្បង់ចីវរពុទ្ធសាសនាបន្តទៀត
កាលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សូ សែ ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តក្រចេះ ព្រះមេគណ ព្រះអនុគណ និងរដ្ឋបាលក្រុងក្រចេះ បាននិមន្តនិងអញ្ជើញចុះទៅគេហដ្ឋានអ្នកស្រី សុខ នី នៅភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ មុខរបរជាគ្រូទាយជោគវាសនា និងមើលជំងឺ។ ប្រធានមន្ទីរធម្មការនិងសាសនា ព្រះមេគណ ព្រះអនុគណ និងរដ្ឋបាលក្រុងក្រចេះ បាននិមន្តនិងចុះទៅណែនាំឱ្យអ្នកស្រី […]
ចំរើន សុភ័ក្រ្ត នឹងរៀបការនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ពាក្យចចាមអារាម !
តារាចម្រៀង ចំរើន សុភ័ក្រ្ត និងគូដណ្តឹងបានភ្ជាប់ពាក្យ និងគ្នាយូឆ្នាំមកហើយ តែរកវេលាល្អរៀបការមិនឃើញសោះ ដោយសារតែមានបញ្ហាផ្សេងៗកើតឡើង ដោយឡែកពេលនេះនាងបានកំណត់ពេលវេលាល្អដើម្បីរៀបការ និងបញ្ចប់ពាក្យចចាមអារាមទាំងអស់
សម្តេចប្រធានរដ្ឋសភា៖ ជាង៥០០ឆ្នាំលើកទី១កម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មកអ្នកជំនាន់ក្រោយ ដោយសន្តិភាព និងរលូន
ក្នុងពិធីបើកកម្មវិធីស្វាគមន៍ និងការផ្តល់ព័ត៌មានអំពីសេវាសំខាន់ៗជូនតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកានេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា លទ្ធផលនៃការបោះឆ្នោតសកលនៅខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ បានផ្តល់នូវអាណត្តិមួយដ៏រឹងមាំ និងការទទួលខុសត្រូវដ៏សំខាន់មួយ ក្នុងការបម្រើផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ សម្តេចបានគូសបញ្ជាក់ ថានេះ គឺជាលើកទីមួយនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងរយៈពេលជាង៥០០ ឆ្នាំ មកនេះ ដែលកម្ពុជាមានការផ្លាស់ប្តូរអំណាចពីអ្នកជំនាន់មុន មកអ្នកជំនាន់ក្រោយ […]
ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតប ៥ចំណុច ទៅកាន់វិទ្យុអាស៊ីសេរី
ឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងប្រតិកម្មទៅកាន់វិទ្យុបំរើបរទេស អាស៊ីសេរីបែបនេះថា ការប្រើពាក្យសុទ្ធតែ «ក្រុមអ្នកសារព័ត៌មាន» តែរកអ្នកសារព័ត៌មានពិតប្រាកដមកសម្ភាសន៍មិនបាន។ ដូច្នេះ មិនគួរប្រើពាក្យនេះទេ! ឯកឧត្តមបន្តថា នៅកម្ពុជាមានអ្នកសារព័ត៌មានរាប់ពាន់នាក់ឯណោះ ហើយពួកគេគ្មានបញ្ហាដូចពួកលោកទេ សូមកុំយកឈ្មោះពួកគេទៅប្រើអី។ បើតាមឯកឧត្តម ប៉ែន បូណា បើចង់ឱ្យអ្នកនាំពាក្យផ្តល់បទសម្ភាសន៍មិនពិបាកទេ ៖ ទី១៖ ត្រូវគោរពច្បាប់កម្ពុជា ទី២៖ ត្រូវគោរពវិជ្ជាជីវៈសារព័ត៌មាន ទី៣៖ […]
កម្ពុជា ទទួលចំណូលជាង ២៧លានដុល្លារ ពីភ្ញៀវទេសចរបរទេសចូលទស្សនាតំបន់អង្គរ រយៈពេល១០ខែ ឆ្នាំនេះ
របាយការណ៍របស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកានេះ បានបង្ហាញថា រយៈពេល១០ខែនេះ មានអ្នកទេសចរបរទេសចំនួន ៦០២.៥៧០នាក់ បានទិញសំបុត្រចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ និងរកចំណូលពីការលក់សំបុត្រនេះបានចំនួនជាង ២៧លានដុល្លារ។ ដោយឡែក របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា គិតត្រឹម៩ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាប បើកដំណើរការឡើងវិញបានចំនួន៧១% នៃចំនួនអាជីវកម្មសរុប ១,១៦៥ទីតាំង ក្នុងនោះសណ្ឋាគារបានបើកឡើងវិញប្រមាណ១៤៨ទីតាំង ស្មើនឹង៧៩២៦បន្ទប់ ស្មើនឹង ៦៥% ផ្ទះសំណាក់ ២១៣ទីតាំងស្មើនឹង៣,៧៣៥បន្ទប់ […]
បវរកញ្ញាចក្រវាឡកម្ពុជា កញ្ញា ចន សុទីម៉ា ភ័យផង អរផង ពេលឈានជើងឡើងយន្តហោះចេញទៅប្រកួតនៅលើឆាកអន្តរជាតិ
កញ្ញា ចន សុទីម៉ា បានឈានជើងឡើងយន្តហោះចេញទៅប្រកួតនៅលើឆាកអន្តរជាតិនៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ប៉ុន្តែមុននឹងចេញទៅប្រកួត នាងមានអារម្មណ៍ ភ័យផង អរផង ដោយសារតែនេះជាលើកដំបូងដែលនាងមានឱកាសបានចេញទៅប្រកួតក្រៅប្រទេស តែទោះជាយ៉ាងណា ចន សុទីម៉ា ប្តេជ្ញាចិត្ត តស៊ូ ជំនះគ្រប់ឧបសគ្គដើម្បីទទួលបានពិន្ទុល្អក្នុងការប្រកួត ហើយអាចនាំ កម្ពុជា ចូល Top ណាមួយ

