ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំឥណ្ឌា វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកំពុងរីកចម្រើន

លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា និងថ្នាក់ដឹកនាំឥណ្ឌាផ្សេងទៀត បានថ្វាយព្រះពរស្វាគមន៍យ៉ាង កក់ក្តៅចំពោះព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅប្រទេសឥណ្ឌា ដោយចាត់ទុកថា ជាមហាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រ និងមានជំនឿយ៉ាងមុតមាំថា ទស្សនកិច្ចនេះនឹងលើកកម្ពស់ចំណងទាក់ទងដ៏ល្អប្រសើររវាងប្រទេសជាមិត្ត ទាំងពីរឱ្យកាន់តែខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាបន្ថែមទៀត។ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំឥណ្ឌា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងតែមានការរីកចម្រើន […]

ព្រះមហាក្សត្រ យាងនិវត្តមកដល់មាតុប្រទេសវិញដោយព្រះរាជសុវត្ថិភាព

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងនិវត្តមកដល់មាតុភូមិកម្ពុជាវិញដោយព្រះរាជសុវត្ថិភាពហើយ បន្ទាប់ពីព្រះអង្គបានយាង​បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌារួចមក។ ‘ ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌា មានរយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្ស ត្រខ្មែរនៅប្រទេសឥណ្ឌានាពេលនេះចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះមហាក្សត្រ នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនង​ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ […]

លោក អ៊ូ ច័ន្ទឫទ្ធិ ប្រកាសផ្តាច់ខ្លួនពី សម រង្ស៉ី និងស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍លើកលែងទោស

មនុស្សរបស់ សម រង្ស៊ី បានផ្តាច់ខ្លួនចេញជា បន្ត បន្ទាប់ទៀតហើយ ខណៈពេលនេះ លោក អ៊ូ ច័ន្ទឫទ្ធិ អតីត សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ មណ្ឌលកណ្តាល បានប្រកាសផ្តាច់ខ្លួនពីលោក សម រង្ស៉ី និងស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយអន្តរាគមន៍ ឲ្យមានការលើកលែងទោស និងទម្លាក់ចោលរាល់បទចោទប្រកាន់ទាំងអស់លើរូបលោក។

កម្ពុជា ស្នើកូរ៉េជួយប្រែមុខមាត់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ឲ្យកាន់តែមានសក្តានុពល

លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ ក្រោមគម្រោងស្ដីពីការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ព្រំដែនកម្ពុជា-វៀតណាម) ត្រូវបានភាគីកូរ៉េលើកយកមកធ្វើបទបង្ហាញជូនភាគីកម្ពុជា។ នេះតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការបានបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ នៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងស្ដីពី ការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Yoo Han-Jun […]

យូណេស្កូ និងសហប្រជាជាតិ កោតសរសើរភាពអស្ចារ្យនៃសំណង់ស្ថាបត្យកម្មប្រាសាទព្រះវិហារ

លោក Sardar Umar ALam ប្រធានអង្គការយូណេស្កូ(UNESCO) ប្រចាំនៅកម្ពុជា និងលោកJoseph Scheuer ប្រធានអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNRC) ព្រមទាំងសហការី ចំនួន៥រូប បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទ និងការគ្រប់គ្រងរមណីយដ្ឋានប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ មានការសម្របសម្រួលពីឯកឧត្តម ឃូ អៀងហួត អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ និងលោក […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យរៀបចំពន្ធនាគារ និងឲ្យសមត្ថកិច្ច ត្រៀមបង្ក្រាប រាល់គ្រប់សកម្មភាព ដែលនាំឲ្យមានការវឹកវរដល់សង្គម

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានបទកីឡារស់ក្រោមសន្តិភាព គឺជារឿងត្រឹមត្រូវបំផុត ប៉ុន្តែមិនត្រឹមតែកីឡានោះទេ អ្វីៗត្រូវរស់នៅក្រោមសន្តិភាពទាំងអស់។

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលមាន បំណងយកទឹកដីប្រទេសថៃ ឈាន ជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21។

មេប៉ូលីសម៉ាឡេស៊ី បណ្តេញទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញពីប្រទេសម៉ាឡេស៊ី ទាំងភាពអាម៉ាស់

នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ 

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន ទទូចឲ្យសម្ព័ន្ធមិត្តប្រញាប់បញ្ជូនយន្តហោះចំបាំង

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន ទទូចឲ្យសម្ព័ន្ធមិត្តប្រញាប់បញ្ជូនយន្តហោះចំបាំង

សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន និងរាជរដ្ឋាភិបាល មិនជាប់ទាក់ទងនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញឡើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលមិនជាប់ពាក់ព័ន្ធទៅនឹងការសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ។ សម្តេចតេជោមានប្រសាសន៍ថា គណបក្សប្រជាជនគឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វីនឹងការសម្រេចរបស់ គ .ជ .ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ឯរាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រាទៅលើស្ថាប័នធម្មនុញ្ញ និងគ.ជ.បទេ។ សម្តេចតេជោ ក៏បានព្រមានទៅេមដឹកនាំគណបក្សប្រឆាំងថា សូមកុំដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម រឺការតវ៉ាណាមួយឲ្យសោះ […]