កក្រើកទីរួមខេត្តព្រៃវែង ខណៈក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកនៅទីរួមខេត្តព្រៃវែងម្តងហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,កញ្ញា តន់ […]

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខកងទ័ព នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួងការពារ​ជាតិចុះសួរសុខទុក្ខកងទ័ព ដែលកំពុងឈជើងនៅតាមបណ្ដោយព្រំដែនរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង របស់ប្រទេសវៀតណាម។ ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានកោតសសើរពីវីរៈភាពក្លាហានរបស់កងទ័ព ដែលឈរជើងនៅតាមបណ្ដោយព្រំដែនក្នុងកិច្ចការពារបូរណៈភាពទឹកដីជាមួយប្រទេសជិតខាង។ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា រាល់បញ្ហាកើតឡើងនៅតាមព្រំដែន យើងមានយន្តការក្នុងការជជែកគ្នាដោះស្រាយតាមរយៈគណៈកម្មាធិការព្រំដែនរវាងកម្ពុជា-វៀតណាម ហើយបើករណីកើតឡើងនៅតាម ព្រំដែនជាមួយថៃ […]

មាស សុខសោភា សារភាពធ្លាប់ចង់បញ្ចប់ជីវិតក្រោយបង់ខាតប្រាក់លើមុខជំនួញនិងចាញ់បោកគេ !

តារាចម្រៀង មាស សុខសោភា បានសារភាពថានាងធ្លាប់ចង់បញ្ចប់ជីវិតម្តងរួចមកហើយ ក្រោយពីខ្លួនជួបវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ក្រោយនពីជួបរឿងចាញ់បោកលុយកាក់ និងខាតបង់ប្រាក់អស់យ៉ាងច្រើនលើមុខជំនួញ និងតុងទីន ។  ខណៈពេលដែលតារាចម្រៀង មាស សុខសោភា កំពុងក្តៅស្លឹកត្រចៀករឿងគេចោទសតិមិគ្រប់យកលុយជាងកន្លះលានដុល្លារទៅចោលឥតប្រយោជន៍ សង់អាស្រមតាសក់សភ្នំត្បែង មាស សុខសោភា បានចេញមុខប្រកាសក្តែងៗថា នាងមិនមានលុយដល់ជាងកន្លះលានដុល្លារទៅធ្វើបុណ្យនោះទេ នាងមិនមែនជាអ្នកមាន ឬសេដ្ឋីដែលត្រូវចាយលុយបែបនោះឡើយ សូមមហាជនឈប់យល់ច្រឡំចំពោះនាងតទៅទៀត ។  ជាមួយនិងការប្រកាសបែបនេះ មាស សុខសោភា ក៏បានទម្លាយនូវអាថ៌កំបាំងរបស់ខ្លួនថា នាងធ្លាប់មានវិប្បត្តិធ្លូវចិត្តធ្ងន់ធ្ងរកាលពីប៉ុន្មានឆ្នាំមុន ហើយនាងក៏ធ្លាប់គិតថានឹងបញ្ចប់ជីវិតខ្លួនឯងដែរ តែសំណាងល្អនាងអាចរកឃើញអ្វីដែលជាខ្លួនឯង […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវបានយកទៅបង្ហាត់បង្រៀន និងហ្វឹកហាត់នៅតាមបណ្តាប្រទេសនានាឱ្យកាន់តែច្រើនបន្ថែមទៀត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, នៅវិមានសន្តិភាព។ ក្នុងឱកាសនេះជំនួប, ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយបានរៀបចំការប្រកួតពី […]

ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក […]

សម្តេច ឃួន សុដារី៖ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ […]

ក្រុមការងារពិសេសចំពោះកិច្ច បើកកិច្ចប្រជុំដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស

នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំរបស់ក្រុមការងារពិសេសចំពោះកិច្ចដើម្បីស្រាវជ្រាវ ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម អេង ទូច រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារពិសេសចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត លោក លោកស្រី ជាអនុប្រធាន និងលោក […]

សម្ដេចតេជោ ហ៊ុន សែន កំពុងមានទុក្ខធ្ងន់ពីរក្នុងពេលតែមួយ និងបានត្រៀមទទួលការឈឺចាប់នេះរួចហើយ

សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ កំពុងមានទុក្ខជាទម្ងន់ ខណៈពេលនេះភរិយារបស់សម្ដេច គឺសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយរបស់សម្ដេច មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ»។ នេះបើតាមការអះអាងរបស់សម្ដេចតេជោនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ។ ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖ «ពេលនេះ ខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ […]

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលកម្ពុជាបន្ដគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការយកចិត្តទុកដាក់សាសនិកខ្មែរឥស្លាមតាំងពីចូលខែរ៉ាម៉ាឌន និងបញ្ចប់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលបច្ចុប្បន្ន បានបន្ដអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្នុងការយកចិត្តទុកដាក់ដល់សាសនិកខ្មែរឥស្លាមនៅទូទាំងប្រទេស ក្នុងអំឡុងពេលចាប់ផ្ដើមចូលខែរ៉ាម៉ាឌន និងបញ្ចប់ខែម៉ារ៉ាឌន តាមរយៈការផ្ញើសារជូនពរសាសនិកឥស្លាមកម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីពិសាអាហារស្រាយបួសជាមួយ​បងប្អូនខ្មែរ-ឥស្លាម ក្នុងខែរ៉ាម៉ាឌន នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលសាសនិកខ្មែរឥស្លាមទាំងនៅកម្ពុជា […]