ចូលឆ្នាំខ្មែរឆ្នាំនេះ រថយន្តក្រុងជិត៦០០គ្រឿង ត្រៀម​ដឹកពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃ

អនុវត្តតាមប្រសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូន ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ រដ្ឋបាលរាជធាំនីភ្នំពេញ បានឲ្យដឹងថា រថយន្តក្រុងចំនួន ៥៩៧គ្រឿង គឺ […]

បុរសម្នាក់ឈ្មោះ ចក់ កុយ មាន​ចាក់សាក់ពេញមុខត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនក្នុងពេលកំពុងប្រព្រឹត្តិអំពើល្មើសច្បាប់នៅស្រុកថ្មគោល​

ការប្រើប្រាស់វិធានការទាំងអស់របស់នគរបាលគឺជា​រឿងសំខាន់ មិនអាចខ្វះបាននៅក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ ដែលវិធានការទាំងនោះ មានវិធានការបង្ការទប់ស្កាត់​ដោយ ការល្បាតតាមដងផ្លូវ ក្នុងមូលដ្ឋានរបស់ខ្លួន បានផ្តល់នូវប្រសិទ្ធភាព ឈានទៅបង្រ្កាបអំពើល្មើស​ច្បាប់ បានលទ្ធផលល្អ ។ ជាក់ស្តែងបានកត់សម្គាល់ឃើញ នៅវេលាម៉ោង​០០និង៣០នាទីយប់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០២៥ ឈានចូលថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ កម្លាំងទៅហើយកម្លាំងអន្តរាគមន៍របស់នគរបាល ស្រុកថ្មគោលដឹកនាំដោយលោកវរសេនីយ៍ទោ […]

តួក្លុក រិទ្ធ ដារ៉ូ ឈឺធ្ងន់ទើបចេញពីបន្ទប់សង្រ្គោះបន្ទាន់ ខណៈមិនមានថវិកាគ្រប់គ្រាន់សម្រាប់​ព្យាបាលជំងឺ ! 

ធ្លាប់តែធ្វើឱ្យបងប្អូនសើចសប្បាយកម្សាន្តអារម្មណ៍ ពេលនេះតួក្លុក រិទ្ធ ដារ៉ូ បានធ្លាក់ខ្លួនឈឺជាទម្ងន់ និងត្រូវបានគ្រួសារបញ្ជូនមកសង្រ្គោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ ។  ក្រុមគ្រួសាររបស់ តួក្លុក រិទ្ធ ដារ៉ូ បានប្រាប់ថា ពេលនេះ ដារ៉ូ ឈឺគេងពេទ្យមិនទាន់បានធូរស្រាលទេ ទើបតែចេញពីបន្ទប់សង្រ្គោះបន្ទាន់យប់មិញ ។ សូមទោសដល់បង Client ដែលទាក់ទងមកចំពោះបញ្ហាអាក់ខានពុំមានវត្តមាន ដារ៉ូ ទៅថត ។ រិទ្ធ ដារ៉ូ កំពុងសម្រាកព្យាបាលជំងឺបន្តនៅក្នុងមន្ទីរពេទ្យ ខណៈដែលក្រុមគ្រួសាររបស់លោកបានប្រាប់ថា […]

កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងគ្រប់ប្រភេទ ដើម្បីរក្សាសន្តិសុខនៃប្រទេសទាំងពីរ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ង្វៀន មីញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានឯកភាគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។ ការឯកភាពរួមគ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអនុញ្ញាតឲ្យឯកឧត្តម ង្វៀន មីញវូ (Nguyen […]

ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រៀបចំពិធីទទួលសិទ្ធិពីសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បង្កើត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី” 

នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៥នេះ រៀបចំប្រារព្ធពិធីដ៏ធំទទួលសិទ្ធិពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការផលិត album កម្រងចម្រៀងដកស្រង់ចេញពីសាច់រឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី” ដែលជារឿងប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ។ […]

ក្រុមហ៊ុន AirAsia ប្តេជ្ញាប​ង្កេីនការតភ្ជាប់អ្នកធ្វើ​ដំណើរ​និង​ទេសចរ មកកាន់​កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tan Sri Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Capital A Group (AirAsia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ។ នៅក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិ បានសម្តែងសេចក្តីសោមនស្សរីករាយ […]

ធនាគារអភិវឌ្ឍន៍អាស៊ី​ នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយ​​កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ម៉ាសាតូ កាន់ដា (MASATO KANDA) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធាន ADB បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏មានសារៈសំខាន់ ហើយទំនាក់ទំនង […]

សម្តេចតេជោប្រមុខរដ្ឋស្តីទី អញ្ជើញបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា និងសម្តេចកិត្តិសង្គហបណ្ឌិត

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៥ បានបញ្ជាក់ថា ការត្រាស់បង្គាប់នេះ គឺដោយ ព្រះករុណាបានទ្រង់យល់ សម្តេចពិជ័យសេនា […]

«ស្ពានអាកាស​មរតក​តេជោ» ជាស្ពាន​អាកាស​ពីរជាន់ដំបូងគេនៅកម្ពុជា ដែល​សាងសង់​​ដោយ​ក្រុមវិស្វករ​ខ្មែរ

ស្ពានអាកាសមរតកតេជោ គឺជាសា្ពនអាកាសដែលសាងសង់ឡើងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ,មហាវិថីព្រះមុនីវង្ស និងផ្លូវ២៧១ ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ពាននេះ បានរចនាប្លង់យ៉ាងល្អឯកឥតខ្ចោះ មានកម្ពស់ពីរជាន់ និងសាងសង់ឡើងដោយក្រុមវិស្វករខ្មែរ។ បើតាមអាជ្ញាធររាជធានីភ្នំពេញ ស្ពានអាកាសនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខណៈតាមផែនការគ្រោងទុក គឺបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២៥។ ​ស្ពានអាកាសមរតកតេជោ ត្រូវបានចាត់ទុក ជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយបន្ថែមទៀត ដែលនឹងជួយកាត់បន្ថយចំណាយលើឥន្ធនៈដោយសារការកកស្ទះ ចំណេញពេលវេលា […]

លោក ប៊ុន ផាក ប្រកាសចូលខ្លួនទៅបំភ្លឺនៅស្នងការរាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ដែលកោះហៅពីឯកឧត្តម ជួន ណារិន្ទ 

លោក ប៊ុន ផាក នឹងចូលខ្លួនស្រាយបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការកោះហៅរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី 21 ខែ មីនាខាងមុខនេះ។  លោក ប៊ុន ផាក បានឲ្យដឹងលើបណ្តាញសង្គមផ្ទាល់ខ្លួនថា ខ្ញុំជឿទៅលើការអនុវត្តនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ហើយខ្ញុំនឹងធ្វើការបកស្រាយពីសំណេរដែលខ្ញុំបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃ 15 ខែមីនា កន្លងទៅ។  លោកបានពន្យល់ថា ចំពោះសំណេរនេះ ដំបូងគឺខ្ញុំចង់បង្ហាញពីការព្រួយបារម្ភចំពោះករណីដែលបានកើតឡើងទៅលើមិត្តភក្តិរបស់ជនបរទេសឈ្មោះ Christ […]