អ្នកដាក់ប្រាក់បញ្ញើនៅធនាគារព្រីនស៍ អាចទៅទទួលសំណងបាន​ចាប់ពីថ្ងៃទី២៣ មីនា តទៅ

ក្រុមហ៊ុន ម៉ូរីសុនកាក់ អឹមខេអេ អឌីត-អឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) ដែលត្រូវតែងតាំងដោយធនាគារជាតិនៃកម្ពុជា ធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសដល់អ្នកដាក់ប្រាក់បញ្ញើនៅធនាគារ ព្រីនស៍ ម.ក អាចទៅទទួលសំណងបាន។

ការផ្តល់សំណងចំពោះអ្នកដាក់ប្រាក់បញ្ញើនេះធ្វើឡើង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ម.ក ដែលមានទីតាំងនៅអគារលេខ៤៤៥ ជាន់ទី១, ១៥ & ១៨ មហាវិថីព្រះមុនីវង្ស កែងផ្លូវ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។

ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈ ១/- ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់ប្រាក់បញ្ញើ ដែលបានផ្តល់ព័ត៌មានគណនីធនាគារ និង ២/- ការផ្តល់សំណងដោយផ្ទាល់ នៅការិយាល័យ ធនាគារ ព្រីនស៍ ម.ក តាមអាសយដ្ឋានខាងលើ សម្រាប់អ្នកដាក់ប្រាក់បញ្ញើ ដែលពុំបានផ្តល់ព័ត៌មានគណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង៕

5
Promotion