នៅចុងសប្តាហ៍នេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យកក្រើកក្រុងសេរីសោភ័ណ្ឌខេត្ត បន្ទាយមានជ័យ បន្ទាប់ពីបានចូលរួមច្រៀងនិងសម្តែងជូនបងប្អូនទស្សនិកជនទស្សនានៅទីនោះ អ្វីដែលពិសេសគឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហើរសំនៀងយ៉ាងពិរោះជាមួយបទចម្រៀង « សែកមន្ត » ដែលកាន់តែធ្វើឱ្យមហាជនពេញចិត្តខ្លាំងបំផុត ។ គ្រាន់តែលឺសម្លេងបទចម្រៀង « សែកមន្ត » បន្លឺឡើងភ្លាម សម្លេងស្រែកហ៊ោ និងទះដៃលាន់លឺរំពងពេញទីលាន ដែលបញ្ជាក់ថា ពួកគេពិតជាស្រឡាញ់ ពេញចិត្ត គាំទ្រកំពូលតារាចម្រៀង ព្រាប សុវត្ថិ គ្មានថ្ងៃប្រែប្រួលចិត្ត ។ […]
Category: កម្សាន្ត
ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra នាំយកមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស ទៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាចុងសប្តាហ៍នេះ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពង់ធំហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក […]
អ្នកនិពន្ធបទភ្លេង បទ«ដាច់ឆ្នាំសល់អ្វីខ្លះ»ជូនកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ទម្លាយអារម្មណ៍ពិត ក្រោយបទនេះទទួលបានការគាំទ្រខ្លាំង
ថ្មីៗនេះ បន្ទាប់ពីបទចម្រៀង «ដាច់ឆ្នាំសល់អ្វីខ្លះ» របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ ចេញជាផ្លូវការភ្លាម គឺមានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។ បទចម្រៀងមួយបទនេះ បានរៀបរាប់ពីឆាកជីវិតនៃការតស៊ូរបស់កម្មករប្រមូលសំរាមម្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ប៉ុន្ដែមិនសូវសល់អ្វីសោះទាំងលុយនិងមិត្ដភាពក៏គ្មាន។ ក្រោយពីបទចម្រៀងដែលរៀបរាប់ពីជីវិតនៃការតស៊ូនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ពីសំណាក់មហាជន លោក យួន សោភ័ណ្ឌ ដែលជាអ្នកនិពន្ធបទភ្លេងដ៏លេចធ្លោមួយរូប នៅក្នុងផលិតកម្ម Galaxy Navatra បានទម្លាយពីអារម្មណ៍ពិត ថាលោកពិតជារំភើប […]
អ្នកស្រី ម៉ីសន សុធារី ប្រគល់សិទ្ធិPodcast រឿង« សុំទោសសង្សារ »ដល់ក្រុមនិពន្ធឥន្រ្ទីយ៍ច្នៃជាសៀវភៅដោយមិនគិតថ្លៃ
ដំណឹងល្អអ្នកស្រី ម៉ីសន សុធារី ដែលជាអ្នកនិពន្ធខ្មែរល្បីឈ្មោះមួយរូប កំពុងដំណើរការផ្សាយវិដេអូនិទានរឿង « សុំទោសសង្សារ » បានប្រគល់សិទ្ធ Podcast រឿងនេះទៅដល់ក្រុមនិពន្ធឥន្រ្ទីយ៍ ក្នុងការយករឿងនេះទៅសរសេរកែច្នៃជាសៀវភៅ ដោយមិនគិតថ្លៃ ។ អ្នកនិពន្ធ ម៉ីសន សុធារី បានលើកឡើងថា « ខ្ញុំប្រគល់ផតឃែស្ថ រឿង «សុំទោសសង្សារ» ទៅដល់ក្រុមឥន្ទ្រីយ៍ ប្រសិន ពួកគេណាម្នាក់ […]
កញ្ញា រឿន ណាត ត្រៀមភ្ជាប់ពាក្យក្នុងសណ្ឋាគារលំដាប់ផ្កាយ
ទីបំផុតកញ្ញា រឿន ណាត រកវេលាល្អឃើញហើយ នាងត្រៀមដឹកដៃលោក លាវ វេងហួរ ភ្ជាប់ពាក្យនៅថ្ងៃទី ២០ ខែធ្នូខាងមុខនេះហើយនៅសណ្ឋាគារលំដាប់ផ្កាយចំកណ្តាលទីក្រុង ។ គ្រាន់តែឃើញកញ្ញា រឿន ណាត ប្រកាសពេលវេលាច្បាស់លាស់បែបនេះ បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិជាច្រើនសម្តែងការត្រេអរ និង ជូនពរនាងគ្រប់ៗគ្នា ។ បើតាមគម្រោងពិធីភ្ជាប់ពាក្យរបស់កញ្ញា រឿន ណាត នឹងរៀបចំឡើងនៅ ថ្ងៃទី […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប បានសម្រេចបញ្ជាឱ្យអ្នកគ្រប់គ្រងផលិតកម្ម និងលោក Jonathan លុបវីដេអូ(MV) បទ«សែកមន្ត» ចេញពី channel Cam pop ដែលជា channel បុត្រសម្ព័ន្ធរបស់ Galaxy Navatra ។ ជាមួយគ្នានេះ អ្នកឧកញ៉ា ឡេង […]
ក្តីស្រមៃរបស់រាជនីក្រមា មាន សូនីតា ក្លាយជាការពិតពេល«ក្រមា»ខ្មែរ បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
ទីបំផុតក្តីស្រមៃធំ និងការតស៊ូរបស់ រាជនីក្រមា មាន សូនីតា បានក្លាយទៅជាការពិតហើយ បន្ទាប់ពី ក្រមាខ្មែរត្រូវបានអង្គការយូណេស្កូអនុម័តយល់ព្រមចុះ «ក្រមា » ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ ភ្លាមៗនោះកញ្ញា មាន សូនីតា បានរៀបរាប់ទាំងក្តីរំភើបនៅលើហ្វេសប៊ុករបស់ខ្លួនថា « នាងខ្ញុំ មាន សូនីតា ( រាជនីក្រមា )ពិតជាមានសេចក្ដីសោមនស្សឥតឧបមាចំពោះការដាក់ ក្រមាខ្មែរ បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ […]
ក្រុមហ៊ុន Khmer Beverage ចាប់ដៃគ្នាជាមួយ Galaxy Navatra នាំយកមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស ទៅខេត្តព្រះវិហារ នាចុងសប្តាហ៍នេះ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តព្រះវិហារហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក […]
ធ្លាប់តែឡូយហ៊ឺហា ពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ប្តូររសជាតិថ្មីមកធ្វើអ្នកប្រមូលសំរាមវិញម្តង !
ធ្លាប់តែឡូយឆាយហ៊ឹហារជាមួយសម្ភារៈប្រ៊េនប្រ៊េន ពេលនេះកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ប្តូររសជាតិថ្មីមកធ្វើបុគ្គលិកអនាម័យ ជាមួយឈុតសម្លៀកបំពាក់អ្នកប្រមូលសំរាមវិញម្តង កាន់តែប្លែក កាន់តែអស្ចារ្យ មើលហើយសឹងតែមិនជឿថា ជាកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra គឺលោក ខេមរៈ សិរីមន្ត ។ ដាច់ឆ្នាំថ្មីសល់អ្វីខ្លះ ? គឺជាបទចម្រៀងរបស់កំពូលតារាចម្រៀង ខេមរៈសិរីមន្ត ដែលបានចេញកាលពីបំណាច់ឆ្នាំ ២០២៣ ប៉ុន្តែបទចម្រៀងនេះនៅពុំទាន់បានថតនិងចេញជា MV នៅឡើយទេ […]
ស្ទើរតែមិនជឿ ដេននីក្វាន់ ធ្លាប់ឆ្លងមុខកាំបិតលើផ្ទៃមុខរហូតដល់ទៅ ២៣លើកក្នុងជីវិត
ស្ទើរតែមិនជឿអតីតតារាសម្តែង និងជាអ្នកលក់អនឡានល្បីឈ្មោះក្នុងបណ្តាញសង្គម ដេននីក្វាន់ ធ្លាប់ឆ្លងកាត់មុខកាំបិតនៅលើផ្ទៃមុខរបស់ខ្លួនរហូតដល់ទៅ ២៣ លើក ។ គ្រាន់តែលើ ដេននីក្វាន់ និយាយថា ខ្លួនធ្លាប់ឆ្លងកាត់មុខកាំបិតរហូតដល់ទី ២៣ លើក បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់ ។ ដេននីក្វាន់ បានចេញវីដេអូមួយដែលបង្ហាញពីការវះកាត់កែសម្ផស្សរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំនេះថា មុននឹងបងប្អូនសម្រេចចចិត្តធ្វើការវះកាត់កែសម្ផស្សអាចមើលវិដេអូរបស់នាងសិន មុននឹងសម្រេចចិត្ត ។ ទោះជាបង្ហាញវិដេអូបែបនេះក្តីចំពោះ ដេននីក្វាន់ ហាក់មិនញញើតក្នុងការឡើងជ្រុញវះកាត់កែសម្ផស្សឡើយ ផ្ទុយទៅវិញនាងបែរជានិយាយថា ចំពោះរឿងកែសម្ផស្សសម្រាប់នាងគឺជារឿងធម្មតា […]