បរាជ័យក្នុងវិស័យបវរកញ្ញា នាដការីរបាំបុរាណ កូនអាន ចាយជីវិតហ៊ឹហានិងលេងខ្លួនស្អាតប្លែក ! 

ថ្វីដ្បិតតែនាដការីរបាំបុរាណ សុខគា គឹមលាង ហៅ កូនអាន បរាជ័យក្នុងការដណ្តើមមកុដ Miss Universe Cambodia ២០២៥ក្តី នាងមិនបានខូចចិត្តឡើយ ផ្ទុយទៅវិញនាងបែរជាចាយជីវិតហ៊ឹហា និងតែងខ្លួនស្អាតៗបង្អួតអ្នកគាំទ្រទៅវិញ ។ 

មហាជនជាច្រើនគិតថា សុខគា គឹមលាង មានការខូចចិត្តជាខ្លាំងដែលមិនអាចដណ្តើមមកុដក្នុងក្តីស្រមៃរបស់ខ្លួនបាន រហូតនាងសុំលាលែងតំណែងលំដាប់រងទី១ពីកម្មវិធី Miss Universe Cambodia ២០២៥ ។ ទោះជាយ៉ាងនេះក្តី កូនអាន មិនបានឆ្លើយតបអ្វីទាំងអស់ ដោយនាងជ្រើសរើសវិធីសាស្រ្ត រក្សាភាពស្ងប់ស្ងាត់ ។ 

ជួបជាមួយកញ្ញា កូនអាន កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា នាងមិនបានខូចចិត្តនោះទេ ផ្ទុយទៅវិញនាងបែរជាសប្បាយចិត្ត និងទទួលបានការងារជាច្រើនទាំងការងារសម្តែង និងថតស្ពត ។ 

ជាមួយនិងការបញ្ជាក់នេះ កូនអាន ក៏ចាប់ផ្តើមលេងខ្លួនប្លែកៗ កាន់តែស្រស់ស្អាតជាងមុននិងចាយជីវិតហ៊ឹហាមិនខ្វល់អ្វីទាំងអស់ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ កូនអាន ពិតជារីករាយជាមួយជីវិតរបស់ខ្លួនខ្លាំងណាស់ ។

បន្ថែមពីនេះ កូនអាន ថែមទាំងបានបង្ហើបប្រាប់ថា នាងមានគម្រោងការងារថ្មីៗជាច្រើនដែលត្រូវធ្វើ មិនមានពេលវេលាខូចចិត្តព្រោះរឿងចាស់នោះទេ អ្វីដែលនាងត្រូវធ្វើនៅក្នុងពេលនេះ គឺធ្វើការងារដែលខ្លួនស្រឡាញ់ ធ្វើខ្លួនស្អាតៗ សប្បាយជាមួយអ្វីដែលខ្លួនមាន  ៕