បើកបវេសនកាលថ្មី!សិស្សនិស្សិតទើបចប់ថ្នាក់ទី12 មានជីវភាពខ្វះខាត( DUC)ផ្ដល់ជូនប្រាក់ហាត់ការ 30 ម៉ឺនរៀលក្នុងមួយខែមិនបង់ថ្លៃសាលា រយៈពេល 4 ឆ្នាំ អាហារ កន្លែង ស្នាក់នៅទឹក ភ្លើង និង អ៊ីនធឺណិតកុំព្យូទ័រហាត់ការមួយគ្រឿង ជួយចេញថ្លៃព្យាបាលជំងឺកម្រិតស្រាល

ដំណឹងល្អ សម្រាប់សិស្សទើបចប់ទី១២ ដែលស្វែងរកសាកលវិទ្យាល័យដើម្បីបន្ដការសិក្សានៅថ្នាក់ឧត្ដមប៉ុន្ដែមិនមានលទ្ធភាព, សាកលវិទ្យាល័យឌីជីថលកម្ពុជា (DUC) ប្រកាសផ្ដល់អាហាររូបករណ៍រយៈពេល៤ឆ្នាំពេញ ប្រាក់ហាត់ការ កន្លែងស្នាក់នៅ និងអាហារបីពេល។ ការផ្ដល់ជូនអាហាររូបករណ៍នេះ មិនមែនផ្ដល់តែសម្រាប់សិស្សដែលប្រឡងជាប់បាកឌុបប៉ុណ្ណោះទេ សម្រាប់សិស្សដែលប្រឡងធ្លាក់ទី១២ ក៏សាកលវិទ្យាល័យផ្ដល់អាហាររូបករណ៍ឱ្យរៀនបរិញ្ញាបត្ររងផងដែរ។ អត្ថប្រយោជន៍ដែលសិស្ស និស្សិតនឹងទទួលបានក្រោយទទួលបានអាហាររូបករណ៍ពីសាកលវិទ្យាល័យឌីជីថលកម្ពុជា មានដូចជា៖ អាហាររូបករណ៍១០០%រយៈពេល៤ឆ្នាំពេញ ,ប្រាក់ហាត់ការ 30 ម៉ឺនរៀលក្នុងមួយខែ , អាហារបីពេល, កន្លែងស្នាក់នៅ, ទឹក ភ្លើង […]

ពិធីការិនី ស៊ឹម សូលិកា ផ្តល់គ្រឿងអលង្ការមួយឈុតធំដល់កូនស្រីក្នុងថ្ងៃភ្ជាប់ពាក្យ !

ពិធីការិនី ស៊ឹម សូលិកា រំភើបចិត្តឥតឧបមាបន្ទាប់ពីឃើញកូនស្រីភ្ជាប់ពាក្យជាមួយមនុស្សដែលខ្លួនស្រឡាញ់ ដោយនាងនិងគ្រួសារបានផ្តល់ការដូជាគ្រឿងអលង្ការមួយឈុតធំដល់កូនស្រី ។  ត្រឹមតែពិធីភ្ជាប់ពាក្យកូនស្រី ស៊ឹម សូលិកា រៀបចំឡើងយ៉ាងធំដុំប៉ុហ្នឹងហើយ ចុះទំរាំតែថ្ងៃរៀបការរបស់កូនស្រីនាងវិញ គឺដឹងតែកក្រើកហើយ ពីព្រោះនាងត្រៀមរៀបចំពិធីពិសេសជាច្រើនសម្រាប់កូនស្រីបណ្តូលចិត្ត ។ នៅក្នុងពិធីភ្ជាប់ពាក្យរបស់កូនស្រី ស៊ឹម សូលិកា កាលពីប៉ុន្មានថ្ងៃមុន គឺមានអ្នកចូលរួមយ៉ាងច្រើនកុះករ មានទាំងអ្នកមានមុខមាត់ធំនៅក្នុងសង្គម ហើយនាងថែមទាំងបានទិញគ្រឿងអលង្ការមួយឈុតធំដល់កូនស្រីនិងអនាគតកូនប្រសារប្រុសរបស់ខ្លួន ។  ទស្សនិកជនជាច្រើននៅពេលដែលឃើញ ស៊ឹម សូលិកា ផ្តល់កាដូដ៏ធំសម្រាប់កូនស្រីបែបនេះ ម្នាក់ៗសរសើរពីទឹកចិត្តនាងគ្រប់ៗគ្នា […]

ចេញពីវិបស្សនាភ្លាម អ្នកបង្កើតមាតិកាល្បីឈ្មោះ ស្រីនា បង្ហាញបទពិសោធ១០ថ្ងៃដែលធ្វើឱ្យខ្លួនក្លាយជាមនុស្សផ្សេងទៀត !

គ្រាន់តែចេញពីវិបស្សនាភ្លាម អ្នកបង្កើតមាតិកាល្បីឈ្មោះ ស្រីនា បានបង្ហាញពីបទពិសោធរយៈពេល១០ថ្ងៃដែលធ្វើឱ្យខ្លួនក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ។  ជារឿងកម្រណាស់ដែលក្មេងៗដាច់ចិត្តទៅវិបស្សនា ជាក់ស្តែអ្នកបង្កើតមាតិកាល្បីឈ្មោះ ស្រីនា ជាដើម មិនដឹងថានាងមានបញ្ហាអ្វីនោះទេបានជាសម្រេចចិត្តទៅវិបស្សនារយៈពេល១០ថ្ងៃ ដោយមិនខ្វល់ពីពិភពលោកខាងក្រៅ តែទោះជាយ៉ាងណានាងទទួលបានតំបូលមានល្អៗជាច្រើនបន្ទាប់ពីបំពេញនូវអ្វីដែលខ្លួនចង់ធ្វើ ។  ១០ថ្ងៃបានកន្លងផុតទៅ ស្រីនា ក៏បានចេញពីវិបស្សនា ភ្លាមៗនាងក៏បានចែករំលែកនូវបទពិសោធដែលខ្លួនបានប្រតិបត្តិ ។ ស្រីនា បានរៀបរាប់ថា « បទពិសោធន៍​វិបស្សនា​ ​​10 ថ្ងៃ​ដ៏អស្ចារ្យ​ដែលខ្ញុំ​មិននឹកស្មានថាខ្ញុំអាចធ្វើបានដែលត្រូវមិននិយាយគ្នា​ មិនហូបសាច់​ មិនមានទំនាក់ទនងទៅខាងក្រៅ​ សមាធិជាង 10 ម៉ោងក្នុងមួយថ្ងៃ លទ្ធផល​ដ៏​មិននឹកស្មាននិងជាមេរៀនដែលខ្ញុំយល់យ៉ាងជ្រៅដោយពិសោធន៏ឃើញខ្លួនឯង​ […]

កំពូលតារាចម្រៀងល្បីៗ នឹងធ្វើឱ្យកក្រើកឆាកតន្រ្តីចំនួន២ថ្ងៃពេញ នៅក្រុងប៉ោយប៉ែត ចុងសប្ដាហ៍នេះ

មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តបន្ទាយមានជ័យ ហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី 22.23 ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ […]

ថ្ងៃភ្ជាប់ពាក្យ ហេង នរៈកក្កដា ទទួលបានការជូនពរ និងថវិការពីសម្តេចពុក ទោះទឹកភ្នែកហូរគ្មានវត្តមានអ្នកមានគុណតែខ្លួនកក់ក្តៅចិត្ត ! 

នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់តារាសម្តែង ហេង នរៈកក្កដា កាលពីថ្ងៃទី ១១​ខែ វិច្ឆិកា កន្លងមកនេះ លោកទទួលបានការជូនពរ និងថវិការពីសម្តេចពុក បើទោះជានៅក្នុងថ្ងៃនោះលោកបានហូរទឹកភ្នែក ព្រោះគ្មានអ្នកមានគុណក៏ពិតមែន តែលោកកក់ក្តៅចិត្តនៅពេលដែលសម្តេចពុកបានផ្ញើសារជូនពរយ៉ាងកក់ក្តៅរួមជាមួយថវិការមួយចំនួន ។  ទោះបីជាពិធីភ្ជាប់ពាក្យ ប៉ុន្តែ ហេង នរៈកក្កដា បានរៀបចំយ៉ាងធំដុំប្រៀបដូចជាពិធីមង្គលការទៅហើយ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ដោយអារម្មណ៍រំភើបនៅក្នុងពិធីក្រាបផ្ទឹម ហេង នរៈកក្កដា បានស្រក់ទឹកភ្នែក ដោយសារគ្មានវត្តមានឪពុកម្តាយចូលរួមក្នុងថ្ងៃពិសេសខ្លួន ។ នេះត្រឹមពិធីភ្ជាប់ពាក្យប៉ុណ្ណោះតារាសម្តែងរូបសង្ហា ហេង នរៈកក្កដា […]

ត្រឡប់មកវិញលើកនេះ ដេត ស្រីនាថ មានគ្រប់បែបយ៉ាងដើម្បីដណ្តើមមកុដ Miss Planet International 2024 

កញ្ញា ដេត ស្រីនាថ ធ្លាប់ខកខានក្នុងការចេញទៅប្រកួតលើឆាកអន្តរជាតិម្តងរួចមកហើយ កាលពីប៉ុន្មានឆ្នាំមុនដោយសារបញ្ហាមួយចំនួន ដោយឡែកសម្រាប់លើកនេះនាងបានត្រៀមខ្លួនរួចរាល់ ដើម្បីដណ្តើមមកុដ Miss Planet International 2024 ដែលមានបេក្ខភាពមកពីជុំវិញពិភពលោកចូលរួមប្រកួតដល់ទៅ ៦៨ ប្រទេស ក្នុងនោះ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ ការវិលត្រឡប់របស់កញ្ញា ដេត ស្រីនាថ លើកនេះ មិនដូចកាលពីមុនឡើយ ដោយនាងមកលើកនេះជាមួយនិងភាពជឿជាក់ និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដណ្តើមមកុដ Miss Planet International […]

ព្រោះតែលុយ ពេជ្រ សូលីកា សុខចិត្តធ្វើរឿងមួយនេះ ! 

ធ្លាប់ប្រកាសថាផ្អាកពីឆាកតន្រ្តីដើម្បីទុកពេលវេលាសម្រាកថែអារម្មណ៍ផ្លូវចិត្ត ស្រាប់តែថ្មីៗនេះ តារាចម្រៀងមេម៉ាយកូនមួយវ័យក្មេង ពេជ្រ សូលិកា ធ្វើឱ្យមហាជនចាប់អារម្មណ៍ឡើងវិញ បន្ទាប់ពីបានឡើងឆាកកាន់ក្បាលមេក្រូជាមួយនិងការសម្តែងដ៏អស្ចារ្យក្នុងកម្មវិធីជាច្រើន ។ កន្លងមក ពេជ្រ សូលិកា ធ្លាប់បានប្រកាសថា នាងនឹងផ្អាកពីការងារចម្រៀងរហូតដល់ដើមឆ្នាំ ២០២៥ ខាងមុខ បើទោះបីជាមានបណ្តាក្រុមហ៊ុនណាហៅនាងចូលរួមក្នុងកម្មវិធីណាក៏ដោយ ក៏នាងមិនទទួលដែរ ពីព្រោះនាងចង់ទុកពេលវេលាដើម្បីមើលថែខ្លួនឯង និងចង់រស់នៅដោយស្ងប់ស្ងាត់មួយរយៈពេលសិន ។  រំលងនេះការប្រកាសផ្អាកមិនទទួលការងារមិនបានមួយខែស្រួលបួលផង ស្រាប់តែថ្មីៗនេះ ពេជ្រ សូលិកា បានបង្ហាញពីគម្រោងការងារថ្មីៗរបស់ខ្លួនជាច្រើនឱ្យអ្នកគាំទ្របានដឹង […]

អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសិល្បករចំនួន ២៦នាក់ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមតនកោដ្ឋ

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករ ២៦ នាក់រូបចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបរមតនកោដ្ឋ នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះនៅមុខសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧១នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ ២០២៤ ។  សិល្បករសិល្បការិនីដែលបានចូលរួមដាក់កម្រផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធព្រះកុរណាព្រះបរមរតនកោដ្ឋ រួមមាន ២៦ នាក់ ដូចជាតារាចម្រៀងលោក […]

មហា​ព្រឹត្តិការណ៍​ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert ប្រជុំដោយកំពូលតារា​ល្បីៗ នឹង​អង្រួន​ខេត្តកំពត ៣ថ្ងៃ ក្នុងឳកា​សបុ​ណ្យ​អុំទូក

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្ត កំពត នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើ​អារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី […]

បុណ្យអុំទូក ឆ្នាំនេះ ខេត្តបាត់ដំបង សប្បាយ៣ថ្ងៃជាប់គ្នា ជាមួយមហា​ព្រឹត្តការណ៍​ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្ស Cambodia Bonding Concert ប្រជុំដោយ​កំពូលតា​រា​ល្បីៗពីផលិតកម្មGalaxy navatra

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សCambodia Bonding Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត បាត់ដំបង នៅថ្ងៃទី 14 15 16 ខែវិច្ឆិកា ឆ្នាំ2024 ដើម្បីអបរអរសាទរថ្ងៃឈប់សម្រាកពិធីបុណ្យអុំទូក។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាសប្បាយរីករាយ និងរាំលេងកម្សាន្ត […]