សាន្ត កុសុមៈ នឹងជ្រើសរើសផ្លូវមួយណា សិល្បៈឬធ្វើជាគ្រូបឋម ? 

ធីតាឯកសង្រ្កាន្ត សាន្ត កុសុមៈ នឹងជ្រើសរើសផ្លូវមួយណា ខណៈពេលដែលកេរ្តិ៍ឈ្មោះក្នុងសិល្បៈកំពុងល្បីល្បាញ ស្រាប់តែនាងប្រឡងជាប់គ្រូបង្រៀនបឋមនៅខេត្ត តាកែវ ។

ថ្មីៗនេះកញ្ញា សាន្ត កុសុមៈ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញឈ្មោះរបស់នាងត្រូវបានប្រកាសថាជាបជាស្ថាពរក្នុងការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅតាមគ្រឹស្ថានបឋមសិក្សាសាធារណៈ ។ 

ខណៈពេលដែលជាប់ជាគ្រូបឋម តើ សាន្ត កុសុមៈ ត្រូវផ្អាកឬឈប់ពីសិល្បៈឬយ៉ាងណា ? ចំពោះរឿងនេះផងដែរកញ្ញា សាន្ត កុសុមៈ នៅតែអះអាងថា ការងារដែលនាងជាគ្រូបឋមគឺនាងស្រឡាញ់ពេញចិត្ត ចំពោះសិល្បៈនាងក៏មិនអាចបោះបង់ នាងនឹងជ្រើសរើសទាំងពីរ មិនអាចចោលមួយណាបានទេ ។ 

ជាមួយនិងការប្រកាសបែបនេះ សាន្ត កុសុមៈ ក៏បានផ្អាកមិនទទួលការងារសម្តែងច្រើនដូចមុនទេ ភាគច្រើននាងទទួលថតតែរឿងខ្លី និង ថតផ្សាយពាណិជ្ជកម្ម ព្រមទាំងថតផលិតផលប៉ុណ្ណោះ ដើម្បីទុកពេលវេលាដើម្បីបំពេញការងារដែលខ្លួនស្រឡាញ់ ។ 

កញ្ញា សាន្ត កុសុមៈ មិនត្រឹមតែជាតារាស្រីដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យខ្លាំងខាងផ្នែកសិល្បៈនោះទេ នាងថែមទាំងជាស្រ្តីខ្លាំង និង ពូកែនិងអាចនិយាយបានរហូតដល់ទៅ៤ភាសា ជាងរៀងរាល់ឆ្នាំនាងត្រូវបានខាងប្រទេស ចិន អញ្ជើញចូលរួមក្នុងកម្មវិធីផ្លូវការធំៗជាច្រើន ៕