លើកនេះកាន់តែច្បាស់ការហើយ កញ្ញា រឿន ណាត និងលោក លាវ វ៉េងហួរ បានប្រកាសច្បាស់ពីទំនាក់ទំនងស្នេហ៍ និង មានគម្រោងរៀបការនិងគ្នាក្នុងពេលឆាប់ៗខាងមុខនេះយ៉ាងរ៉ូមែនទិចបំផុត ។ តាំងពីសម្រេចចិត្តប្រកាសបើកចំហរពីទំនាក់ទំនងគ្នារវាងគ្នានិងគ្នា កញ្ញា រឿន ណាត ហាក់សប្បាយចិត្តច្រើន ជីវិតនាងពេញដោយពណ៌ស៊ីជម្ពូ ។លោក លាវ វ៉េងហួរ បាននិយាយបានថា ស្នេហាអ្នកទាំងពីរ គឺឃើញភ្លាមស្រឡាញ់ភ្លែត ។ ពូកយើងបានបើកចំហរក្នុងការទាក់ទង […]
Category: កម្សាន្ត
អ្នកឧកញ៉ា ម៉ៅ ចំណាន នាំយកថវិកា២៥លានរៀលឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ កាលពីរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ នាំយកថវិកាចំនួន២៥លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។ ថវិកាចំនួន២៥លាននេះ គឺ ថវិកាចំនួន៥លានរៀល ជាថវិការបស់សមាគមសិល្បករខ្មែរ និងថវិកាចំនួន២០លានរៀលទៀត ជាថវិការបស់អ្នកឧកញ៉ាផ្ទាល់ខ្លួន។ អ្នកឧកញ៉ា ម៉ៅ ចំណាន បានបញ្ជាក់ថា នេះជាសន្តានចិត្ត និងស្មារតីរួមចំណែករបស់សមាគមសិល្បករខ្មែរ និងអ្នកឧកញ៉ាផ្ទាល់ ចំពោះកុមារកម្ពុជា […]
តារាចម្រៀង ស៊ូ ស៊ីរីកា និង ជុំ រស្មី ជាអ៊ុំស្រី សុំបញ្ចប់សង្រ្គាមមរតកត្រឹមនេះ
សង្រ្គាមមរតករុំារ៉ៃរាប់ឆ្នាំរវាងតារាកំប្លែង និង សម្តែង ជុំ រស្មី ហៅ ស្រីទូច រួមជាមួយតារាចម្រៀង ស៊ូ ស៊ីរីកា ជាក្មួយស្រី ដែលបានប្តឹងផ្តល់ឪពុកចុងរបស់ខ្លួន គឺសុំបញ្ចប់ត្រឹមនេះបន្ទាប់ពីឪពុកចុងរបស់ខ្លួនសម្រេចែកទ្រព្យសម្បត្តិទៅតាមការស្នើសុំ និងមានតុលាការដឹងលឺ ។ មករតកដែលអ្នកស្រី ជុំ រស្មី ទទួលបានគឺដីនៅខេត្ត ពោធិសាត់ និងផ្ទះនៅខ័ណ្ឌដូនពេញ រួមជាមួយថវិការមួយចំនួន ។ ថ្វីដ្បិតតែទទួលបានមរតកដូចអ្វីដែលខ្លួនបានទទួចសុំនោះ អ្នកស្រី […]
អ្នកឧកញ៉ា ម៉ៅ ចំណាន លេចមុខនៅក្នុងពិធីក្រុងពាលី « ស្នាមញញឹមនៃ កម្ពុជា » រួមជាមួយសិល្បករៗល្បីៗជាច្រើននៅមុខ ប្រាសាទ អង្គរវត្ត
នៅព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤ នេះ អ្នកឧកញ៉ា ម៉ៅ ចំណាន បានលេចមុខនៅក្នុងពិធីក្រុងពាលីកម្មវិធី « ស្នាមញញឹមនៃ កម្ពុជា » រួមជាមួយអ្នកពាក់ពន្ធ ព្រមទាំងសិល្បករសិល្បការិនីល្បីៗជាច្រើន មុននឹងពិធីនេះរៀបចំឡើងនៅថ្ងៃស្អែក ។ ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករ ខ្មែរ បានមានប្រសាសន៍ថា «ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍ដែលសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកជួបជុំគ្នានៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នា ផលិតមាតិកាវីដេអូខ្លីៗ […]
តារាចម្រៀង រ៉េប វណ្ណដា ទទួលស្វាគមន៍យ៉ាងកក់ក្តៅជាមួយការរាំ ឆៃយុំា ពេលមកដល់ប្រទេស កម្ពុជា កាលពីព្រឹកមិញនេះ !
មុននេះបន្តិចតារាចម្រៀងរ៉េប វណ្ណដា បានមកដល់ប្រទេស កម្ពុជា ហើយក្រោយពីបានចូលរួមសម្តែងក្នុងព្រឹត្តិការណ៍បិទ កីឡាអូឡាំពិកនារដូវក្តៅ នៅក្នុងឆ្នាំ ២០២៤ នៅប្រទេស បារាំង ។ វណ្ណដា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ និងថ្នាក់ដឹកនាំមួយចំនួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ អមដោយការរាំរបាំឆៃយុំា ដើម្បីស្វាគមន៍ ។ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធាន NOCC អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន […]
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជួបសំណេះសំណាល និង ផ្តល់អនុសាសន៍ដល់គណៈប្រតិភូសមាគមសិល្បករ ខ្មែរ !
កាលពីថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២៤ កន្លងមកនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជួបនិងសំណេះសំណាល ផ្តល់អនុសាសន៍ដល់គណៈប្រតិភូសមាគមសិល្បករ ខ្មែរ ដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បរ ខ្មែរ ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ថែមទាំងបានឧបត្ថម្ភថវិកា ២០លានរៀល ជូនអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងជួបសម្តែងការគួរសម និងពិភាក្សាការងារនោះ ។ លោកជំទាវអ្នកឧកញ៉ា ប្រធានសមាគមសិល្បករខ្មែរ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ និង អរគុណដល់សិល្បករ កម្ពុជា លោក វណ្ណដា សម្រាប់វត្តមានលើឆាកបិទការប្រកួតកីឡា អូឡាំពិករដូវក្តៅ នៅទីក្រុង ប៉ារីស
នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៤ នេះ ប្រជាជន កម្ពុជា មានមោទកភាពខ្លាំង ចំពោះតារាចម្រៀងរ៉េប វណ្ណដា ដែលមានវត្តមាននៅលើឆាកបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅទីក្រុង ប៉ារីស ប្រទេស បារាំង អមដោយបទចម្រៀង « Time To Rise » ជាមួយនិងមោទកភាពនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញសារអបអរសាទរចំពោះតារាចម្រៀង រ៉េប វណ្ណដា ផងដែរនៅក្នុងថ្ងៃនេះ […]
លោក ប៉ែន ចំរុង បង្ហើបពីគម្រោងរកស៊ីធំក្រោយភរិយាសម្រាលកូនទី ២
ភរិយាពិធីករ ប៉ែន ចំរុង បានសម្រាលកូនទី២ នៅក្នុងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២៤ នេះប្រកបដោយសុវត្ថិភាពទាំងម្តាយនិងកូន ។ អ្វីដេលលោក ប៉ែន ចំរុង រំភើបចិត្តនោះគឺឃើញ ភរិយា និង កូនជាទីស្រឡាញ់របស់ខ្លួនមានសុវត្ថិភាព និងមានសុខភាពល្អ ហើយលោកក៏ត្រៀមនឹងគម្រោងរកស៊ីធំមួយ ដើម្បីអបអរសមាជិកថ្មី ។ សិល្បករសិល្បការិនី និងអ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរភរិយាលោក […]
លោក ប៊ឺរី បញ្ជាក់ច្បាស់ពីទំនាក់ទំនងស្នេហា និង គម្រោងរៀបការ ជាមួយអ្នកជំនួញអនឡាញល្បីឈ្មោះ ម៉ាដាមដា យ៉ាងពិតប្រាកដ !
តារាសម្តែងរូបសង្ហា ប៊ឺរី កម្រនឹងបង្ហាញពីជីវិតឯកជនរបស់ខ្លួនណាស់ ដោយឡែកចុងក្រោយនេះ ក្រោយពីបង្ហាញភាពស្និទ្ធស្នាលជាមួយ ម៉ាដាមដា ដែលជាអ្នកលក់អនឡាញល្បីឈ្មោះមក ស្រាប់តែលោកបានចេញមុខប្រកាសក្តែងៗថា ទំនាក់ទំនងរបស់ខ្លួនជាមួយ ម៉ាដាមដា គឺជាទំនាក់ទំនងស្នេហានិងគម្រោងរៀបការនិងគ្នាយ៉ាងពិតប្រាកដ ។ បន្ទាប់ពីតារាសម្តែងលោក ប៊ឺរី បញ្ជាក់ច្បាស់បែបនេះ បានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈដូចមហាជនបានដឹងស្រាប់ហើយថា បុរសសង្ហា ប៊ឺរី តែងតែព្យាយាមលាក់បាំងពីជីវិតឯកជនរបស់ខ្លួន ហើយលោក៏កម្រនឹងនិយាយនៅលើបណ្តាញសង្គមដែរ ។ លោក ប៊ឺរី ចេញមុខប្រកាសក្តែងៗពីចំណងស្នេហារបស់ខ្លួនជាមួយ ម៉ាដាមដា […]
រយាលពីការងារក្នុងរដូវវស្សា តារាចម្រៀង ខាត់ សួស្តី ចាយលុយផ្ទាល់ខ្លួនផលិតរឿងអប់រំខ្លីៗ ដើម្បីទាក់ចិត្តអ្នកគាំទ្រ
រយាលពីការងារក្នុងរដូវវស្សា ស្រាប់តែតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា ខាត់ សួស្តី បានបោះទុនប្រាក់ផ្ទាល់ខ្លួនដើម្បីផលិតរឿងអប់រំខ្នាតខ្លី ដើម្បីចែកចាយជូនអ្នកគាំទ្រខ្លួនទស្សនា ។ រយៈពេលជិតមួយឆ្នាំហើយដែលកញ្ញា ខាត់ សួស្តី បានឈានជើងចូលផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ហើយក៏បានចេញបទចម្រៀងច្រើនជាហូរហែ ជាពិសេសនាងតែងតែមានវត្តមាននៅលើឆាកប្រគំតន្រ្តីតាមកម្មវិធីធំៗជាបន្តបន្ទាប់ ដោយឡែកនៅក្នុងរដូវវស្សានេះ ការងារចម្រៀងរបស់នាងមានការធ្លាក់ចុះបន្តិច ដោយសារមិនសូវមានកម្មវិធី ។ ស្របពេលទំនេរពីការងារចម្រៀង កញ្ញា ខាត់ សួស្តី […]

