មិត្តភក្តិជាច្រើនបានរៀបការជាបន្តបន្ទាប់ ធ្វើឱ្យតារាស្រី រ៉េត សារីតា នៅមិនសុខទេ នាងត្រៀមនឹងរៀបចំពិធីមង្គលការរបស់ខ្លួនឱ្យផ្អើលពិភពសិល្បៈនៅបំណាច់ឆ្នាំ ២០២៣ ខាងមុខនេះ ។
Category: កម្សាន្ត
ដាវីកា សុខចិត្តដកខ្លួនពីបេក្ខភាព Miss Universe Cambodia 2023 ដើម្បីទទួលតំណែង Miss Fabulous Cambodia 2023 បន្ទាប់ពី កក្កដា សុភ័ណ្ឌ គ្រងតំណែងនេះបាន ១២ ថ្ងៃ
រឿងរ៉ាវ កក្កដា សុភ័ណ្ឌ ត្រូវបានក្រុមហ៊ុនដកតំណែងពីកម្មវិធី Miss Fabulous Cambodia 2023 ទើបតែបាន ៣ ថ្ងៃប៉ុណ្ណោះស្រាប់តែពេលនេះកញ្ញា ដាវីកា ត្រូវបានប្រកាសនិងជ្រើសរើសតំណាង កម្ពុជា ដើម្បីចូលរួមក្នុងការប្រកួត Miss Fabulous Cambodia 2023 នៅប្រទេស ថៃ នៅបំណាច់ខែតុលាខាងមុខ ប៉ុន្តែមុននឹងទទួលតំណែងនេះ ដាវីកា ក៏ជាបេក្ខភាពក្នុងកម្មវិធី Miss Universe Cambodia 2023 ផងដែរ ។
រកទ្រនំថ្មីជ្រកកោណមិនទាន់បាន សុខ ស្រីនាង ជះលុយរាប់ម៉ឺនដុល្លារដើរលេងក្រៅប្រទេសអស់ខ្វល់អ្វីទាំងអស់
បន្ទាប់ពីតារាស្រី សុខ ស្រីនាង បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់របស់ខ្លួន បានធ្វើឱ្យជីវិតនាងស្ងាត់ឈឹងពីវិស័យចម្រៀង ដោយនាងបានចំណាយពេលវេលាហ៊ឹហារទៅលើការដើរកម្សាន្តនៅក្រៅប្រទេស និងទិញសម្ភារៈប្រ៊េនថ្លៃៗដោយមិនខ្វល់ពីអ្វីទាំងអស់ ។ តើតារាស្រីរូបនេះនឹងបញ្ចប់ ជីវិតសិល្បៈរបស់ខ្លួនត្រឹមនេះឬយ៉ាងណា ?
បាត់ចិញ្ចៀនពេជ្រជាង ២ ម៉ឺនដុល្លារដែលជាកម្លាំងញើសឈាមខំរកជាយូរធ្វើឱ្យ ណា សាឌី មានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ !
ប៉ុន្មានថ្ងៃចុងក្រោយនេះពិធីការិនី ណា សាឌី មានអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារមានរឿងមួយចំនួនបានកើតឡើងចំពោះនាងជា បន្តបន្ទាប់ ជាក់ស្តែងនៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ ពិធីការិនីរូបនេះបានទម្លាយអាថ៌កំបាំងមួយដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តនាងយ៉ាងធ្ងន់ធ្ងរ ព្រោះតែមនុស្សជំនិត របស់ខ្លួនបានយកចិញ្ចៀន ពេជ្រតម្លៃជាង ២ ម៉ឺនដុល្លារ ព្រមទាំងធ្វើឱ្យនាងអស់ទំនុកចិត្ត ។
ហង្ស សូរិយាន់ នៅតែពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីផ្សេងៗ និងត្រៀមចូលរួមប្រកួតក្នុងវិស័យបវរកញ្ញាជាថ្មី !
អស់ពេលជាច្រើនខែមកហើយដែលរឿងរ៉ាវរវាង ហង្ស សូរិយាន់ និងក្រុមហ៊ុម មហាហង្ស នៅតែមិនទាន់ដោះស្រាយចប់ ដោយសារ ហង្ស សូរិយាន់ មិនព្រមយក ឆៀង និង មកុដ ទៅសងដល់ក្រុមហ៊ុន នេះវិញ ជាក់ស្តែង ហង្ស សូរិយា នៅតែបន្តពាក់ឆៀង និង មកុដ Miss Grand Cambodia លំដាប់រងទី ១ ទៅចូលរួមកម្មវិធីនានាដោយគ្មានការញញើតឡើយ ។
៥ ឆ្នាំក្រោយវះកាត់ប្តូរក្រលៀនតើសុខភាព យូ ឌីស្កូ ប្រែប្រួលកម្រិតណា ?
មកទល់ពេលនេះមានរយៈពេល ៥ ឆ្នាំហើយដែលតារាសម្តែងលោក យូ ឌីស្កូ វះកាត់ប្តូរក្រលៀន ហើយបានបន្តជីវិតក្នុងវិថីសិល្បៈឡើងវិញ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ។
របួសជើងឆ្វេងជិត ២ ខែហើយ ស៊ីន យូប៊ីន នៅតែដើរមិនទាន់ស្រួលធ្វើឱ្យនាងព្រួយបារម្ភជាខ្លាំង ព្រោះត្រូវត្រៀមចេញទៅកម្មវិធីធំមួយក្នុងពេលឆាប់ៗ !
ថ្វីដ្បិតតែទស្សនិកជនបានឃើញរូបភាពស្អាតៗរបស់កញ្ញា ស៊ីន យូប៊ីន បង្ហោះនៅលើផេករបស់នាងជាហូរហែ ប៉ុន្តែធាតុពិតជើងរបស់នាងនៅពុំទាន់ធូរស្រាលនៅឡើយទេ រហូតធ្វើឱ្យនាងមាន ការព្រួយបារម្ភជាខ្លាំង និងព្យាយាមជួបគ្រូពេទ្យតាមការណាត់មិនដែលខាន ពីព្រោះឆាប់ៗខាង មុខនេះ នាងត្រៀមនឹងចេញទៅចូលរួមកម្មវិធីធំមួយផ្សេងទៀត ។
លេចមុខក្នុងឈុតស្នេហាស្រឡាញ់ភេទដូចគ្នា តែ ជា លាងឈែ នៅតែអះអាងថានឹងដឹកដៃ នួន ណត្តិយា ចូលរោងការ
ថ្មីៗនេះតារាសម្តែងរូបសង្ហារ ជា លាងឈែ កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីលោកលេចមុខក្នុងឈុតស្នេហាស្រឡាញ់ភេទដូចគ្នាជាមួយតារាសម្តែងប្រុសម្នាក់ បើទោះបីជាមានរឿងបែបនេះក្តី ជា លាងឈែ នៅតែអះអាងថាខ្លួនស្រឡាញ់មនុស្សប្រុស ហើយក៏មានបំណងនឹងដឹកដៃគូស្នេហ៍ខ្លួនគឺកញ្ញា នួន ណត្តិយា ចូលរោងការនៅពេលដែលសមស្រប ។
មិនគួរឱ្យជឿ ទំរាំរកខ្លួនឯងឃើញ មាស សុខសោភា ត្រូវរស់ក្នុងសម្ពាធផ្លូវចិត្តអស់ជាច្រើនឆ្នាំ !
ធ្លាប់តែឃើញតារាចម្រៀង មាស សុខសោភា បង្ហាញភាពរីករាយទៅកាន់អ្នកគាំទ្រ និងអ្នកជុំវិញខ្លួន ប៉ុន្តែធាតុពិតនៅពីក្រោយខ្នង នាងទទួលរងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ទំរាំតែរកឃើញខ្លួនឯងមកវិញ មាស សុខសោភា ស្ទើរតែស្រោចស្រង់ខ្លួនឯងមិនបាន ។
បង្ហាញស្នាមមេដៃលែងលះគ្នាជាមួយស្វាមីក្តៅៗ តែ គឹម លីហ្សា នៅតែបណ្តើរស្វាមីចូលរួមកម្មវិធី និងទៅធ្វើបុណ្យចែកទានរួមគ្នា ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង
ទើបតែបង្ហាញស្នាមផ្តិតមេដៃលែងលះជាមួយស្វាមីមិនបានប៉ុន្មានផង ស្រាប់តែ គឹម លីហ្សា បណ្តើរស្វាមីខ្លួនទៅចូលរួមកម្មវិធីផ្សេងធ្វើ ព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីកើតឡើង សូម្បី តែមិត្តសិល្បករ ក៏មានភ្ញាក់ផ្អើលចំពោះ រឿងនេះផងដែរ ។