ថ្មីៗនេះតារាសម្តែងនិង បង្ហាញម៉ូដ អេឡិច ចាន់ត្រា បានបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយ អតីតតារាសម្តែងនិងជាពិធីករ ពេជ្រ សិរីរ័ត្ន រហូតធ្វើឱ្យមហាជនមានការយល់ច្រឡំ ថា អ្នកទាំងពីរស្នេហាគ្នា តែទោះជាយ៉ាងនេះក្តី ជួបជាមួយលោក អេឡិច ចាន់ត្រា កាលពីពេលថ្មីៗនេះលោកបែរជាបញ្ជាក់បែបនេះទៅវិញ ។
Category: កម្សាន្ត
តោះទស្សនាស្ទាយថ្មីរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ក្នុងបទចម្រៀង « តាប៉ែតែសប្បាយ » មានអ្វីប្លែក ?
តារាចម្រៀង ខេមរៈ សិរីមន្ត ទើបតែចេញ MV ចម្រៀងថ្មីមួយកាលពីម្សិលមិញដែលមានចំណង ជើងថា « តាប៉ែ តែសប្បាយ » ដែលជាស្ទាយថ្មីរបស់លោកនៅដើមខែ មិថុនា នេះ មិនថាអ្នកសប្បាយចិត្ត អ្នកសេដ ឬ អ្នកខូចចិត្ត គឺអាចទស្សនាបានទាំងអស់គ្នា ។
មានរឿងជាបន្តបន្ទាប់ វណ្ណដា បង្ហោះសារលើកដំបូងសូមឈប់ថតម្តាយខ្លួន រៀនគោរពសិទ្ធិនិងឱ្យតម្លៃមនុស្សចាស់ផង !
រឿងរ៉ាវស្នេហារបស់តារាចម្រៀង រ៉េប វណ្ណដា នៅលើ បណ្តាញសង្គម មិនទាន់ដោះស្រាយចប់ផង ពេលនេះចូលរឿងថ្មីមួយទៀតដែលធ្វើឱ្យ វណ្ណដា ឈឺក្បាលមិនស្ទើរឡើយ រហូតបានបង្ហោះសារនៅលើ IG របស់ខ្លួនដោយរៀបរាប់ថា « សូមឈប់ថតម្តាយខ្ញុំយកមកផុសទៀត សូមផ្តល់ភាពស្ងប់ស្ងាត់ឱ្យគាត់ រៀនគោរពសិទ្ធិ និងឱ្យតម្លៃមនុស្សចាស់ផង អរគុណ » ។
ជួបគ្នានៅផ្សារទំនើបអូឡាំព្យាម៉ល ចុងសប្តាហ៍នេះ ជាមួយវត្តមានតារាចម្រៀងឈុតធំរបស់ហ្គាឡាក់ស៊ី ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី Cambodia Mega Concert អបអរសាទរមហោស្រពភាពយន្តអន្តរជាតិកម្ពុជា
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំ២០២៣នឹងចាប់ផ្តើមប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែឧសភា រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ហើយកាន់តែពិសេសទៀតនោះក្រៅពីវត្តមានខ្សែភាពយន្តរាប់រយចំណងជើងដែលនឹងត្រូវយកមកដាក់បញ្ចាំង បងប្អូនក៏នឹងអាចកម្សាន្តសប្បាយជាមួយវត្តមានតារាចម្រៀងល្បីៗលំដាប់កំពូលរបស់ផលិតកម្ម ហ្គាឡាក់ស៊ី នៅក្នុងការប្រគុំតន្រ្តីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា Cambodia Mega Concert នៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផងដែរ។
ទំរាំស្រកគីឡូបានជោគជ័យ Miss Supranational Cambodia 2023 លីវ ជីលី ជួបឧបសគ្គជាច្រើន
បន្ទាប់ពីសម្រេចបំណងធំក្នុងការប្រកួតយកមកុដ Miss Supranational Cambodia 2023 កាលពីពេលថ្មីៗ គេចាប់អារម្មណ៍ឃើញថា លីវ ជីលី កាន់តែស្រស់ស្អាតប្លែក ជាពិសេសនាងបានពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាជាងពេលប្រកួត Miss Grand Cambodia 2020 នាពេលកន្លងមក ។
តារាសម្តែង ឆឹម សក្កដា ប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរកលុយធ្វើរឿងភ្ញាក់ផ្អើលមួយ !
បុរសសង្ហារ ឆឹម សក្កដា កំពុងប្រឹងធ្វើការងារយ៉ាងសស្រាក់សស្រាំមិនហ៊ានសម្រាកឡើយ ដោយ សារឆ្នាំនេះលោកមានគោលដៅធំ ត្រូវតែសម្រេចឱ្យបាន ។
ចំណងស្នេហ៍ ១០ឆ្នាំរបស់ពិធីការិនី ខាត់ ស្រីច័ន្ទ នៅមិនទាន់ចូលរោងការ
ពិធីការិនី ខាត់ ស្រីច័ន្ទ កំពុងប្រឹងប្រែងដុសខាត់ខ្លួនក្នុងអាជីពពិធីករឱ្យខ្លាំងក្លាជាងមុន មុននឹងនាងដឹកដៃ គូ ស្នេហ៍ជាង ១០ ឆ្នាំចូលរោងការ ។
MV បទ« ផឹកកំដរពួកម៉ាក Sad »របស់តារាចម្រៀង ខេមរៈ សិរីមន្ត និង ខេម នៅតែល្បីនិងមានអ្នកចូលទស្សនាជាហូរហែ
MV ចម្រៀង « ផឹកកំដរពួកម៉ាក Sad » របស់តារាចម្រៀង ខេមរៈ សិរីមន្ត និង ខេម ដែលបានចេញនៅដើមខែមេសាកន្លងមកនេះ នៅតែមានអ្នកចូលទស្សនាបទចម្រៀងនេះច្រើនជាហូរហែ ជាក់ស្តែងមកទល់ពេលនេះមានអ្នកចូលទស្សនាបាន 15 M ក្នុងរយៈពេល ២ ខែ ។
រចនា រ៉ាវ៉ាឌី សំងំកើបលុយពីអាជីវកម្ម មិនខ្វល់រឿងចំណូលពីសិល្បៈ
ចាប់តាំងពីបោះទុនប្រាក់រាប់ម៉ឺនដុល្លារក្នុងការបើកហាងលក់សម្លៀកបំពាក់មួយមក ធ្វើឱ្យតារាសម្តែង រចនា រ៉ាវ៉ាឌី ទទួលបានប្រាក់ចំណូលកាន់តែច្រើន ហើយនាងក៏មិនសូវខ្វល់ពីប្រាក់ចំណូលសិល្បៈ ប៉ុន្មានទេ ជាក់ស្តែងរាល់ពេលទំនេរនាងតែងតែហោះទៅដើរកម្សាន្ត និងចាយលុយ នៅក្រៅប្រទេសដើម្បី សាកថ្មជីវិត ។
អៀ ម៉េងលិ ហត់ចិត្តពេកសុំបញ្ចប់ស្នេហ៍ ដោយអះអាងថាគ្មានអ្នកទី៣
ចំណងស្នេហ៍ជាង ៧ ខែ រវាងតារាសិចស៊ី អៀ ម៉េងលិ និងគូស្នេហ៍វ័យក្មេងរបស់ខ្លួនលែងស្រោចស្រង់បានទៀតហើយ នាងសម្រេចចិត្តបញ្ចប់ស្នេហ៍ត្រឹមនេះ ដោយសារមិនចុះសម្រុងនិងគ្នា ហើយនាងក៏មិនមានអ្នកទី ៣ ដែរ ។